(តាកែវ)៖ រថយន្ដដឹកកម្មកររោចក្រមួយគ្រឿង បានក្រឡាប់ចូលក្នុងស្រែ ពេលកំពុងធ្វើដំណើរតាមផ្លូវ ក្នុងភូមិបណ្ដាលឲ្យកម្មកររងរបួសកម្មករធ្ងន់ និងស្រាលជាង៨០នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅភូមិត្រពាំងក្រសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ នាវេលាម៉ោង ៦ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ លោក ភួង ឈីម អភិបាលស្រុកបាទីប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យកម្មករជាង ៨០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះអ្នករងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ និង៦នាក់ត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្តខេត្តតាកែវ ហើយអ្នករងរបួសផ្សេងទៀតត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។ បើតាមលោកអភិបាលស្រុក គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីផ្លូវខ្នងប្រឡាយរអិល ហើយក្រោយពីកើតហេតុរួច អ្នកបើករបានរត់គេចខ្លួនបាត់៕
Author: nmr
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកសារព័ត៌មាន ស្ថិតនៅក្នុងចំណោមជនអាទិភាពដែលត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ស្ថិតនៅក្នុងចំណោមជនអាទិភាព ដែលត្រូវទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដោយហេតុតែ អ្នកសារព័ត៌មាន ជាជនដែលសកម្មហើយចល័តគ្រប់ទីកន្លែង ដើម្បីប្រមាញ់ព័ត៌មានជូនសាធារណជន។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសន្និសីទព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភ្លាមៗបបន្ទាប់ពីទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន ជំហានដំបូងសម្រាប់កម្ពុជា ត្រូវបានដឹកជញ្ជូនមកដល់ព្រលានយន្តហោះនេះ។ ឆ្លើយនឹងសំណួរបណ្តាញព័ត៌មានក្នុងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សូមឱ្យក្រសួងសុខាភិបាល ចាត់ទុកក្រុមអ្នកដើរយកព័ត៌មាននេះ ជាក្រុមដែលត្រូវបានទទួលវ៉ាក់សាំង ព្រោះពួកគេរុករកគ្រប់ទីកន្លែងទាំងអស់មិនដឹងថា ទៅទីកន្លែងណាខ្លះទេ អញ្ចឹងខ្ញុំសូមអ្នកសារព័ត៌មានទាំងអស់ដែលមានអាយុត្រឹម៥៩ឆ្នាំចុះ មកទទួលវ៉ាក់សាំង»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានអាជីពដែលចង់ទទួលបានវ៉ាក់សាំងកូវីដ១៩ ត្រូវចុះឈ្មោះ ហើយពិនិត្យមើលលក្ខខណ្ឌរបស់វ៉ាក់សាំង Sinopharm ក្នុងនោះក៏ត្រូវមានអាយុចន្លោះពី ១៨ ដល់ ៥៩ឆ្នាំជាដើម។ សម្តេចបានណែនាំឱ្យក្រសួងសុខាភិបាល សហការជាមួយក្រសួងព័ត៌មាន ដើម្បីរៀបចំឱ្យអ្នកសារព័ត៌មាន បានទទួលវ៉ាក់សាំង។ បន្ថែមពីនេះ ដើម្បីទទួលបានវ៉ាក់សាំងលឿននោះ សម្រាប់អង្គភាពសារព័ត៌មានមួយចំនួន […]
សម្តេច ស ខេង ចេញប្រកាសបង្កើតគណៈកម្មការកំណែទម្រង់មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពីការបង្កើតគណៈកម្មការកំណែទម្រង់ មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ។ គណៈកម្មការកំណែទម្រង់ មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃនេះ មានសម្តេចក្រឡាហោម ស ខេង ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក២៥រូបផ្សេងទៀត៕
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍១២ចំណុច ដើម្បីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា ក្នុងវិបត្តិរាតត្បាតជំងឺកូវីដ-១៩
(ភ្នំពេញ)៖ ដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសកល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ចំនួន ១២ចំណុច ដើម្បីការប្រារព្ធទិវានេះ។ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៣ ឆ្នាំ២០២១នេះ បានរក្សានូវប្រធានបទដដែលដូចឆ្នាំ២០២០ គឺ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំ២០២០ដែរ ដោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដូចតទៅ៖ ទី១៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី បណ្តាអង្គការជាតិ អន្តរជាតិ សមាគម ដៃគូអភិវឌ្ឍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិលើវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងគោលបំណងអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២១។ ទី២៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារឃោសនា និងផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ និងត្រូវណែនាំគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ក្នុងការផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិឱ្យបានទូលំទូលាយ តាមរយៈការចងបដាតាមទីសាធារណៈ អំឡុងដើមខែមីនា ឆ្នាំ២០២១ ជាពិសេសដល់សហគមន៍ជនជាតិដើម ដែលរស់នៅលើទឹកដីភូមិសាស្រ្តរបស់ខ្លួន។ ទី៣៖ ក្រសួងព័ត៌មាន ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ […]
ជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមថ្មី នឹងចេញប្រមូលសំរាមនៅភ្នំពេញ ដើមខែឧសភា ឆ្នាំ២០២១ខាងមុខនេះ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យក្រុមហ៊ុនចំនួន៣ ចេញប្រតិបត្តិការលើការប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ក្រោយពីបានសម្រេចជ្រើសរើសអស់មួយឆ្នាំ បានប្រគល់សិទ្ធិ និងកិច្ចសន្យាជូននាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង៣ខាងលើ រួមមាន៖ ក្រុមហ៊ុន Cintri (Cambodia) / (Everbright China), ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd។ លោក ឃួង ស្រេង បានលើកឡើងថា បញ្ហាសំរាមសំណល់រឹង គឺជាបញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាប្រឈមចំនួន៣ ដែលរាជធានីភ្នំពេញ បាននិងកំពុងជួបប្រទះ គឺទី១៖ បញ្ហាស្ទះចរាចរណ៍, ទី២៖ បញ្ហាស្ទះលូ និងទី៣៖ បញ្ហាស្ទះសំរាម។ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ នៃការគ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដោយបានលុបចោលនូវយន្តការ នៃការប្រមូលថ្លៃសំរាមតាមវិក្កយបត្រអគ្គិសនី ហើយបានរៀបចំឱ្យអតិថិជន បង់ប្រាក់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងតាមប្រព័ន្ធអេឡិចត្រូនិក ដោយស្វ័យប្រវត្តិវិញ។ […]
ក្រសួងសុខាភិបាល ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។ ក្នុងលិខិតនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល»។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sinopharm ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ វ៉ាក់សាំង ៦០ម៉ឺនដូស នឹងត្រូវបញ្ជូនមកដល់មុនគេ ហើយក្រោយទៀត នឹងត្រូវបញ្ជូនជាបន្តបន្ទាប់។ កាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន […]
កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ ឆ្នាំ២០២០ អាស៊ានទទួលបានទេសចរអន្តរជាតិ ២៦ លាននាក់ ធ្លាក់ចុះ ៨០.៥% ដោយសារវិបត្តិកូវីដ១៩
(ភ្នំពេញ)៖ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យតំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ២៦ លាននាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ កន្លងទៅ ពោលគឺមានការធ្លាក់ចុះក្នុងអត្រា ៨០.៥ ភាគរយ។ ស្ថិតិនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននាឱកាសនេះ ត្រូវបានដឹកនាំដោយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានបង្ហាញនូវកង្វល់អំពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ លើវិស័យទេសចរណ៍ វិស័យការងារ ពិសេសគឺវិស័យសេដ្ឋកិច្ច។ បន្ថែមពីនេះទៀត រដ្ឋមន្រ្តីទេសចរណ៍អាស៊ានក៏បានបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ាន ដោយនៅក្នុងឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិធ្វើដំណើរមកកាន់អាស៊ានមានត្រឹមប្រមាណ ២៦ លាននាក់ប៉ុណ្ណោះ ធា្លក់ចុះ ៨០.៥%។ ជាការឆ្លើយតប នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានទាំងអស់បានឯកភាពគ្នាអនុម័ត លើសកម្មភាពការងាររស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្នុងផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ (ATSP 2016-2025) ដំណាក់កាលទី២។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៣៣ លាននាក់ កើនឡើង ៧ ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕
ផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ គ្រោងរួចរាល់ទាំងអស់នៅចុងខែមីនា ឆ្នាំ២០២១ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តការងាររបស់ក្រុមហ៊ុនកសាងផ្លូវ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។ ទន្ទឹមនឹងការត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវ ការសាងសង់បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូរចរាចរណ៍ បំពាក់ភ្លើងចរាចរណ៍ នៅលើដងផ្លូវជាដើមក៏កំពុងពន្លឿនការរបស់ខ្លួនផងដែរ។ លោក គួច ចំរើន បានជំរុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ២០២១។ សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងព្រះសីហនុ ដែលទីគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅភាគនិរតីនោះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកា ជាតិរហូតដល់ទៅប្រមាណ ៣០០លានដុល្លារដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។ ផ្លូវទាំង៣៤ខ្សែ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា […]
រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ថានីយ៍បូមទឹកទួលពង្យ និងស្ដារប្រឡាយចាស់ឡើងវិញ
(ភ្នំពេញ)៖ ដើម្បីរំដោះទឹកភ្លៀងនៅតំបន់ជាយក្រុង ពិសេសនៅខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា «ស្ថានីយ៍បូមទឹកទួលពង្រ» ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឲ្យបានទំហំទទឹង៨ម៉ែត្រ។ គម្រោងខាងលើនេះ បានលើកឡើង នៅក្នុងអង្គប្រជុំពិភាក្សាមួយ ដើម្បីរំដោះទឹកនៅរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង៣ និងមន្ត្រីជំនាញ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងនេះមន្ដ្រីជំនាញ បានសិក្សារួចហើយ គឺរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា «ស្ថានីយ៍បូមទឹកទួលពង្រ» ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឲ្យបានទំហំទទឹង៨ម៉ែត្រ នៅទីតាំងចាំបាច់។ លោកបន្តថា ស្ថានីយ៍បូមទឹកទួលពង្រនេះ ត្រូវបំពាក់ម៉ាស៊ីនបូមទឹក ចំនួន៣គ្រឿង ដែលអាចរំដោះទឹកបាន នៅតំបន់ទួលពង្រ ត្រពាំងថ្លឹង និងតំបន់ជុំវិញ។ គម្រោងនេះនឹងបើកការដ្ឋាននៅចុងខែកុម្ភៈ ឆ្នាំ២០២១នេះ ហើយគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២១ បើសិនរដ្ឋបាលរាជធានីភ្នំពេញ មានថវិកាគ្រប់គ្រាន់ និងមានការឯកភាពពីលោក […]
លោក ចេង មុនីរ៉ា នាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់និងត្រួតពិនិត្យទីតាំងបែងចែកផលនេសាទនៅសង្កាត់ច្បារអំពៅទី២
(ភ្នំពេញ)៖ ដើម្បីពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងខណ្ឌឲ្យបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារច្បារអំពៅ និងត្រួតពិនិត្យទីតាំងបែងចែកផលនេសាទ ដែលជាទូទៅហៅថា យឿត្រីច្បារអំពៅ។ សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឡើងនៅវេលាម៉ោង ៣:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ រួមដំណើរដោយលោករស់ សុភ័ក្ត អភិបាលរងលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ និងលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ។ សកម្មភាពវេលាទៀបភ្លឺនេះ លោកអភិបាលខណ្ឌ និងក្រុមការងារ បានចុះពិនិត្យស្ថានភាពទីតាំងដេប៉ូចែកចាយផលនេសាទ និងចំណតរថយន្តច្បារអំពៅ រួចបន្តដំណើរពិនិត្យទីតាំងលក់ដូររបស់បងប្អូនជនជាតិ នៅផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ព្រមទាំងធ្វើការសំណេះសំណាលជាមួយបងប្អូន កំពុងហាត់ប្រាណនៅតាមផ្លូវស្ពានព្រែកបារាំង ក្នុងសង្កាតព្រែកប្រា និងសង្កាត់និរោធ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩ កុំឲ្យរីករាលដាលតទៅទៀត តាមរយៈការអនុវត្តន៍ជាប្រចាំតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល រួមមានអនុវត្តនូវវិធានទាំង៣រួមមាន៖ *ទី១៖ ឧស្សាលាងដៃជាមួយ សាប៊ូ អាល់កុល ឬ ជែល *ទី២៖ អង្គុយគម្លាតពីគ្នាចាប់១,៥០ម៉ែត្រ *ទី៣៖ ត្រូវពាក់ម៉ាស់ជាប្រចាំ និងកុំប្រមូលផ្តុំគ្នាច្រើនបើមិនចាំបាច់៕
ប្រកាសផ្ទេរកិច្ច តែងតាំងមុខតំណែង និងបំពាក់ស័ក្តិជូននគរបាលរាជធានីភ្នំពេញ សរុប២១៥រូប
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្វពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិកតំណាងនាយឧត្តមសេនីយ៍ ប៉ែន វិបុល។ ក្នុងពិធីនេះដក៏មានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ មន្ត្រីដែលទទួលផ្ទេរកិច្ច និងតែងតាំងមុខតំណែងចំនួន៨៥រូប និងបំពាក់ឋានន្តរស័ក្តិចំនួន១៣០រូប សរុប២១៥រូប។ ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ សេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ និងអានលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជូនដល់អង្គពិធី។ ឧត្តមសេនីយ៍ឯក ស ថេត និងឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ បានអញ្ជើញផ្តល់កិត្តិយសផ្តល់លិខិតប្រកាសតែងតាំងជូនលោកស្នងការរង និងបំពាក់ស័ក្តិជូនមន្ត្រីជាច្រើនរូបទៀតផងដែរ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងដែលទើបទទួលតំណែងថ្មី តំណាងឲ្យលោកស្នងការរង និងមន្ត្រីទាំងអស់ដែលទើបទទួលបានការតែងតាំង ឡើងប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតី […]
អំណោយឧត្តមសេនីយ ហ៊ុន ម៉ាណែត ៥,០០០ដុល្លារអាមេរិក ផ្តល់ជូនពលរដ្ឋ៦៨០គ្រួសារនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
(កំពង់ចាម)៖ ដើម្បីពង្រីកចលនាស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំនូវអំណោយរបស់លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត គិតជាថវិកាប្រមាណ ៥,០០០ដុល្លារអាមេរិក រួមទាំងថ្នាំពេទ្យមួយចំនួន កុំព្យូទ័រ ១គ្រឿង ផ្តល់ជូនប្រមាណ ៦៨០គ្រួសារ នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ការប្រគល់អំណោយទាំងនេះធ្វើឡើងនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តទងត្រឡាច ស្ថិតក្នុងមូលដ្ឋានខាងលើ។ លោក ប៊ុន វុត្ថា អគ្គនាយក S- AUTO បានលើកឡើងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាចបានថ្លែងអំណរគុណ និងសូមចងចាំទុកជាប្រវត្តសាស្រ្តចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយឧបត្ថម្ភការកសាងផ្លូវបេតុង ១ខ្សែប្រវែង ៧គីឡូម៉ែត្រ និងទទឹង៧ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។ ឧកញ៉ា អែល សារ៉ុម ស្ថាបនិកក្រុមហ៊ុន K E P តំណាងក្រុមការងារចុះជួយឃុំទងត្រឡាច […]
រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ហិរញ្ញប្បទានឥតសំណង ២៨លានដុល្លារពីរដ្ឋាភិបាលអូស្ត្រាលី ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនដល់ប្រជាជន ១.៥ លាននាក់
(ភ្នំពេញ)៖ កម្ពុជា និងអូស្ត្រាលី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន ៣៥.៧ លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់ចូលរួមចំណែក ក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ ហិរញ្ញប្បទានឥតសំណងរបស់អូស្ត្រាលីនេះ អាចនឹងរួមចំណែកក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជាប្រមាណ ១,៥ លាន នាក់។ ការរួមចំណែកនេះ នឹងជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកាន់តែឆាប់រហ័ស នូវគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនកម្ពុជាឱ្យបាន ៨០% នៃចំនួនប្រជាជនសរុប។ ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវបានប្រើប្រាស់ភាគច្រើនសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាជនកម្ពុជា និងមួយចំនួនតូចនឹងត្រូវប្រើប្រាស់ សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបែងចែក និងគ្រប់គ្រងវ៉ាក់សាំង, ធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង, និងដើម្បីធានាថា ប្រជាជនកម្ពុជាអាចទទួលបានព័ត៌មានច្បាស់លាស់អំពីដំណើរការនៃការចាក់វ៉ាក់សាំងបង្ការនេះ។ លោក ផាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា ក្នុងនាមជាអ្នកជិតខាង និងជាមិត្តដ៏យូរអង្វែងរបស់កម្ពុជា អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រកម្ពុជាក្នុងគ្រាលំបាកនេះ។ អូស្ត្រាលីទទួលស្គាល់ថា គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ប្រសិនបើគ្រប់គ្នាមិនទាន់មាន […]
ប្រមុខរាជរដ្ធាភិបាល ណែនាំស្ថាប័នរដ្ឋ ត្រូវចេះសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងទឹក
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានណែនាំទៅកាន់ប្រធានអង្គភាព ស្ថាប័នរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់សន្សំសំចៃលើការប្រើប្រាស់ថាមពលអគ្គិសនី និងទឹកជាដើម ដើម្បីកាត់បន្ថយការចំណាយ និងរក្សាថាមពលឲ្យប្រើប្រាស់នៅកន្លែងផ្សេងៗបានច្រើន។ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ក្រសួង ស្ថាប័នរដ្ឋ មិនគួរគម្បីបើកម៉ាស៉ីនត្រជាក់ខ្លាំងពេកនោះ ពោលប្រសិនបើកខ្លាំងថាមពលអគ្គិសនីក៏អស់ច្រើនដែរ ហើយពេលចេញក្រៅ ឬមិនចាំបាច់ត្រូវបិទភ្លើងដូចគ្នាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះយើងគម្បីសន្សំសំចៃទៅលើការប្រើប្រាស់ទាំងអគ្គិសនីក្ដី ទាំងទឹកក្ដី កុំខ្ចះខ្ចាយ កុំមើលស្រាល មិនថាគ្រួសារទេ ពិសេសស្ថាប័នរដ្ឋត្រូវតែប្រយ័ត្នប្រយែងទៅលើការប្រើប្រាស់អគ្គិសនី […] ដើម្បីកាត់បន្ថយការប្រើប្រាស់ភ្លើងបាន កុំបើកម៉ាស៉ីនត្រជាក់ខ្លាំងពេក ហើយពេលចេញពីធ្វើការត្រូវបិទម៉ាស៉ីនត្រជាក់ និងបិទភ្លើង»។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីក្រសួងមួយចំនួន ដែលប្រើប្រាស់សូឡាដោយយកពន្លឺព្រះអាទិត្យ បំលែងទៅជាថាមពលអគ្គិសនី រួមមាន ក្រសួងបរិស្ថាន, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត (កំពុងដំណើរការសាងសង់។ សម្ដេចតេជោថា ការនេះគឺជារឿងល្អ […]
សម្តេចក្រឡាហោម ស ខេង សម្រេចលុបឈ្មោះក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនចំនួន៣២ ដែលប្រកាសក្ស័យធន និងពុំមានសកម្មភាព
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ចំនួន៣២ក្រុមហ៊ុន ដែនបានប្រកាសក្ស័យធន់ និងពុំមានសកម្មភាពបម្រើសេវាកម្ម។ ការសម្រេចលុបឈ្មោះក្រុមហ៊ុន ទាំង៣២នេះ គឺដោយសារក្រសួងមហាផ្ទៃ បានពិនិត្យ និងស្រាវជ្រាវឃើញថា ក្រុមហ៊ុនខាងលើនេះ បានបង្កើតភ្នាក់ងារសន្ដិសុខឯកជនធ្វើសេវាកមុ្ម ប៉ុន្ដែត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវា ដោយពុំអនុលោមតាមមាត្រា១ នៃអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន៕ ខាងក្រោមនេះ ជាលិខិតរបស់សម្ដេចក្រឡាហោម ស ខេង៖
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បន្តយកចិត្តទុកដាក់ ចុះរៀបចំសណ្តាប់ធ្នាប់
(ភ្នំពេញ)៖ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌ ឲ្យបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំឲ្យអភិបាលរងខណ្ឌទទួលបន្ទុកការងារសណ្តាប់ធ្នាប់ ការងារសាធារណៈការ បរិស្ថាន អនាម័យ សហការជាមួយសមត្ថកិច្ច បន្តយកចិត្តទុកដាក់ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ បរិស្ថានអនាម័យ ធ្វើយ៉ាងណាត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ឲ្យខាងតែបាន។ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខណ្ឌ លោកអភិបាលខណ្ឌបានលើកឡើងថា បច្ចុប្បន្ននេះគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ សាលារៀនឯកជន មួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ១ បានយកផ្លូវសាធារណៈធ្វើជាកន្លែងចតយានយន្តបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់ ស្ទះចរាចរណ៍។ ផ្តើមចេញពីទង្វើធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នេះហើយ សូមលោកអភិបាលរងខណ្ឌទទួលបន្ទុកការងារសណ្តាប់ធ្នាប់ ត្រូវអញ្ជើញប្រធានធនាគារ និងនាយកសាលា មកធ្វើការណែនាំ និងធ្វើកិច្ចសន្យាសំដៅធ្វើយ៉ាងណាឲ្យអតិថិជនឈប់ចតយានយន្តមានសណ្តាប់ធ្នាប់ កុំឲ្យមានការស្ទះចរាចរ ព្រោះធនាគារ និងសាលារៀនឯកជនទាំងអស់មានសន្តិសុខឯកជនរួចស្រេចទៅហើយ។ លោកអភិបាលខណ្ឌបានបន្តថា កន្លងមកអាជ្ញាធរខណ្ឌបានធ្វើការណែនាំម្តងជាពីរដងរួចមកហើយ តែហាក់ដូចជាគ្មានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅបើអតិថិជនណានៅតែឈប់ចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ បង្កឲ្យស្ទះចរាចរណ៍ ត្រូវយកខ្នោះមកចាក់កង់រថយន្ត ហើយស្ទូចយកមកខណ្ឌដើម្បីជាការព្រមាន។ មួយផ្នែកទៀតត្រូវចូលរួមទប់ស្កាត់អ្នករកស៉ី រថយន្ត ដឹកដី ដឹកខ្សាច់ ដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវនានា ជាពិសេសអ្នករត់ចាប់ម៉ូយប្រសេចប្រសាចដាក់រថយន្តតាក់ស៉ី ដោយរិតបណ្តឹងឲ្យបានខ្លាំងបំផុត ដែលនេះជាសកម្មភាពបែបអនាធិបតេយ្យនៅលើដងផ្លូវ និងចាប់រថយន្តតាក់ស៉ីណាដែលឈប់ចតនៅតាមផ្លូវ ដើម្បីដឹកអ្នកដំណើរ។ លោកបន្តថា […]
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំរុញឱ្យថែរក្សាអភិរក្សសត្វផ្សោតនៅតាមទន្លេមេគង្គ
(ក្រចេះ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់ប្រជាសហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ អង្គការ WWF និងភាគីពាក់ព័ន្ធ បន្តរួមគ្នាថែរក្សាអភិរក្សសត្វផ្សោតនៅតាមទន្លេមេគង្គឱ្យបានគង់វង្សតទៅមុខ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដោយលោកបានបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង សត្វផ្សោតប្រៀបដូចជាប្រាសាទអង្គរទីពីរយ៉ាងដូច្នេះដែរ។ ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាសហគមន៍ព្រហ្មចារីយ៍ជ្រោយបន្ទាយប្រមាណ នាក់ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ សហគមន៍កោះព្រហ្មចារីយ៍ ជាសហគមន៍អេកូទេសរណ៍ថ្មីមួយនៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រពីទីរួមខេត្ត។ សហគមន៍នេះទើបតែត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២០ ដោយមានការជួយជ្រោមជ្រែងពីមន្ទីរទេសចរណ៍ខេត្តក្រចេះ និងអង្គការ WWF។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាសហគមន៍នោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ខេត្តក្រចេះ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងចំណោមខេត្តដទៃនៅតំបន់ភូមិភាគឦសាន ពិសេសគឺមានសក្ដានុពលអេកូទេសចរណ៍ដ៏សម្បូរបែប ពិសេសគឺមានសត្វផ្សោតដែលជាសត្វដ៏កម្រនៅលើពិភពលោក។ លោកបានបន្តថា ភ្ញៀវអន្តរជាតិភាគច្រើន គឺចង់មកទស្សនាសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា។ សម្រាប់ខេត្តក្រចេះ ក៏ដូចជាខេត្តស្ទឹងត្រែង សត្វផ្សោតគឺប្រៀបដូចជាប្រាសាទអង្គរវត្តទីពីរយ៉ាងដូច្នេះដែរ ដែលនៅលើពិភពលោកសត្វប្រភេទនេះបានផុតពូជសឹងតែអស់ហើយ ប៉ុន្តែមានសក្ដានុពលដ៏មានភាពទាក់ទាញ និងមានគុណតម្លៃដ៏ធំមហាសាលសម្រាប់វិស័យទេសចរណ៍ជាតិ។ ដោយសារចេះតែមានការរំខានធ្វើឱ្យសត្វផ្សោតបាត់បង់ជាបន្តបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើយ៉ាងទទូចដល់ប្រជាសហគមន៍ […]
ភេទសត្វកម្រជុតផុតពូជ ត្រូវពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនក្រសួងបរិស្ថាន ដើម្បីបន្តការពារ និងអភិរក្ស
(មណ្ឌលគិរី)៖ កូនស្វាកន្ទុយស ឈ្មោលមួយក្បាល ដែលជាប្រភេទសត្វកម្រជុតផុតពូជ ត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនដល់ក្រសួងបរិស្ថាន ដើម្បីបន្តការពារ និងអភិរក្ស។ កូនស្វាកន្ទុយស ឈ្មោលមួយក្បាល ដែលមានអាយុប្រមាណ ២ខែនេះនឹងត្រូវថែរក្សាការពារ និងចិញ្ចឹមដោយក្រុមអភិរក្ស ដើម្បីឱ្យសត្វស្វាមួយក្បាលនេះមានសុខភាពល្អ ចេះគ្រប់គ្រងខ្លួនឯង មុននឹងយកទៅព្រលែងចូលក្នុង ព្រៃធម្មជាតិវិញ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានទទួលកូនសត្វស្វាកន្ទុយសនេះ ដោយផ្ទាល់ពីប្រជាពលរដ្ឋក្នុងកំលុងបំពេញបេសកកម្ម នៅលើទឹកដីខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តប្រគល់កូនសត្វស្វាកន្ទុយសនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋមួយចំនួនតូច ដែលកំពុងលួចលាក់ចិញ្ចឹមសត្វព្រៃប្រភេទកម្រនៅតាមផ្ទះសូម ប្រគល់ជូនដល់ក្រុមអ្នកអភិរក្ស ព្រោះសត្វព្រៃត្រូវតែរស់នៅក្នុងព្រៃ ហើយការយកសត្វព្រៃកម្រមកចិញ្ចឹម គឺខុសច្បាប់។ បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅឆ្នាំ២០២០ កូនស្វាកន្ទុយសចំនួន២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ ជូនសមត្ថកិច្ចអនុវត្តច្បាប់ខេត្តមណ្ឌលគិរី និងបានកំពុងថែរក្សាដោយក្រុមអ្នកអភិរក្ស។ ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា «សូមពលរដ្ឋមួយចំនួនតូចដែលនៅតែយាយីសត្វព្រៃ ត្រូវបញ្ឈប់សកម្មភាពចាប់សត្វព្រៃ បរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វព្រៃ និងបញ្ឈប់ការយកសត្វកម្រមកចិញ្ចឹម បើពុំនោះទេនឹងត្រូវប្រឈមមុខច្បាប់»។ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា […]
លោក ញ៉ឹក វណ្ណារ៉ាចុះត្រួតពិនិត្យមើលការគ្រប់គ្រងស្ថានភាពការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើរជួញដូរមនុស្ស
(ភ្នំពេញ)៖ នាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោករដ្ឋមន្រ្តី វង សូត មានការចូលរួមពីអភិបាលរងខេត្ត ក្រុមការងារការពារ ជនរងគ្រោះ និងអន្តរក្រសួង បានចុះត្រួតពិនិត្យមើលការគ្រប់គ្រងស្ថានភាពការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើរជួញដូរមនុស្ស និងពលករដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិសំខាន់ៗ។ ទីតាំងច្រកទ្វារអន្តរជាតិដែលសំខាន់ៗរួមមាន៖ *ទី១៖ ខេត្តឧត្តរមានជ័យ មានច្រកអូរស្មាច់ ច្រកជាំស្រងុំា *ទី២៖ ខេត្តប៉ៃលិន ច្រកព្រំ *ទី៣៖ ខេត្តបាត់ដំបង ច្រកដូង។ ដើម្បីពង្រឹងការគ្រប់គ្រងស្ថានភាពមេរោគរាតត្បាតកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលមានការចូលរួម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងសុខាភិបាល និងអភិបាលរងខេត្តទាំង៣ព្រមទាំងបានផ្ដល់ម៉ាស និងជែល ដល់ក្រុមការងារផងដែរ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤២៨នាក់ និងអ្នកជំងឺ៣៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចការសាងសង់បានជិត ១៨ភាគរយ
(សៀមរាប)៖ តាមរបាយការណ៍ពីអង្គភាពទទួលការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គិតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានសម្រេចការសាងសង់ជាង ១៧.៥%ហើយ។ របាយការណ៍នេះបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង បានអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការ អន្តរក្រសួងបានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។ សមាសភាពអញ្ជើញចូលរួមក្នុងដំណើរចុះពិនិត្យនេះរួមមាន ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, […]
រាជរដ្ឋាភិបាលចំណាយថវិកា ៨២៣លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចក្នុងឆ្នាំ២០២០ នៃគម្រោងថវិកា១៦៦៤លានដុល្លារ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ចំនួន៨២៣លានដុល្លារ ក្នុងគម្រោងថវិកាត្រៀមអន្ដរាគមន៍សរុបចំនួន១៦៦៤លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងឆ្នាំ២០២០កន្លងមក។ នេះបើតាមបញ្ជាក់ឲ្យដឹង ពីលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។ លោក វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចាយអស់ប្រមាណ៩៦ភាគរយនៃច្បាប់ យើងបានផ្លាស់ប្ដូរ ការចំណាយបានល្អ តម្រង់ទិសទៅការទ្រទ្រង់ជីវភាពប្រជាជន សេដ្ឋកិច្ច ធុរកិច្ច និងការទប់ទល់ជំងឺកូវីដ-១៩ គឺយើងធ្វើបានល្អ […] អ្វីយើងគ្រោង១៦៦៤លានដុល្លារ ជាអន្ដរាគមន៍ យើងបានចាយអស់៨២៣លានដុល្លារ»។ លើសពីនោះទៀត លោក វង្សី វិស្សុត ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលក្នុងស្រុក បានប្រមាណ៥,៧០០លានដុល្លារអាមេរិក សម្រេចក្នុងផែនការបាន៨៨ភាគរយ បើទោះបីជាជួបវិបត្ដិសេដ្ឋកិច្ច យ៉ាងណាក្ដីក៏ដោយ។ លោក វង្សី វិស្សុត បានបន្ដថា «អ្វីដែលយើងគ្រោង១០០ភាគរយ ជាចំណូលក្នុងស្រុក ឥឡូវរកចំណូលបាន៨៨ភាគរយហើយ […]
រដ្ឋមន្ត្រីទេសចរណ៍ រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្ត្រីបរិស្ថាន ជំរុញគាំទ្រឱ្យវិស័យឯកជនបង្កើនការរៀបចំ កញ្ចប់ទស្សនកិច្ចទៅកាន់តំបន់សហគមន៍
(សៀមរាប)៖ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលសមាសភាពមកពីក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានជំរុញលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន ពិសេសទីភ្នាក់ងារទេសចរណ៍កម្ពុជា ត្រូវបង្កើនការរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកាន់តំបន់សហគមន៍នានានៅកម្ពុជា ដើម្បីចូលរួមជួយដោះស្រាយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ និងក្រោយវិបត្តិនេះ។ ការជំរុញឱ្យមានសកម្មភាពទេសចរណ៍នៅតាមសហគមន៍នេះ ត្រូវបានធ្វើឡើងក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា កម្ពុជាសម្បូរទៅដោយសក្តានុពលធម្មជាតិ និងអេកូទេសចរណ៍នៅទូទាំងប្រទេស រាប់ចាប់ពីតំបន់ឆ្នេរសមុទ្រដែលជាសមាជិក «ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក» តំបន់ជួរភ្នំក្រវាញ រួមបញ្ចូលទាំងតំបន់អារ៉ែង តំបន់បឹងទន្លេសាប […]
សម្តេចក្រឡាហោម ស ខេង៖ ជំរឿនពលរដ្ឋជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ត្រួតពិនិត្យ អប់រំ មរណភាព និងតាមដានភាពក្រីក្រ
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ បានបញ្ជាក់ថា ព័ត៌មានជំរឿនប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផ្តល់នូវសូចនាករផ្ទាល់សម្រាប់តាមដាន ត្រួតពិនិត្យគោលដៅអប់រំ យេនឌ័រ មរណភាព និងបរិស្ថាន បន្ថែមពីលើអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងអង្កេតប្រជាស្ត្រ និងសុខភាព ដែលបានផ្តល់នូវសូចនាករផ្ទាល់សម្រាប់តាមដានភាពក្រីក្រ និងសូចនាករមួយចំនួនទៀត។ ការបញ្ជាក់បែបនេះរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ បានធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជា ឆ្នាំ២០១៩ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើកំណែទំរង់គ្រប់វិស័យ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដែលជាស្នូលក្នុងគ្រប់គោលនយោបាយ និងយុទស្ធា្រស្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ជាក់ស្តែងទិន្នន័យស្ថិតិ គឺជាមូលដ្ឋានដ៏មានសារៈសំខាន់សម្រាប់ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងជាឧបករណ៍ សម្រាប់វាយតម្លៃពីវឌ្ឍនភាពនៃកិច្ចការទាំងនោះផងដែរ។ បន្ថែមពីនេះ សម្តេចក្រឡាហោម ថាបើតាមទិន្នន័យស្ថិតិដែលប្រមូលបានពីជំរឿន និងអង្កេត ទាំងឡាយបានផ្តល់ជាមូលដ្ឋានដ៏សំខាន់សម្រាប់រៀបចំ និងតាមដានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ វាយតម្លៃ […]
លោក ហ៊ុន ម៉ានី៖ ការជាប់ឆ្នោត ពីមួយអាណត្តិទៅមួយអាណត្តិ របស់ CPP បញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រមិនងាករេរបស់ពលរដ្ឋ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាលី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានលើកឡើងថា ការជាប់ឆ្នោតជាបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាការសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការប្រគល់នូវការជឿទុកចិត្ត និងការគាំទ្រមិនងាករេរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ តាមរយៈបណ្តាញសង្គម Facebook នៅថ្ងទី២៦ ខែមករា ឆ្នាំ២០២១នេះ តំណាងរាស្រ្តវ័យក្មេង លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន។ ការជាប់ឆ្នោតជាបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាការសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការប្រគល់នូវការជឿទុកចិត្ត និងការគាំទ្រមិនងាករេរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈមកលើគណបក្សយើង»។ ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី បានបន្តថា ការជឿជាក់ និងការបន្តគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានស្តែងចេញពីអ្វីដែលពួកគាត់ទាំងអស់បាន និងកំពុងទទួល ដែលក្នុងនោះ គឺការរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងក្តីសង្ឃឹមរបស់ពួកគាត់ទៅថ្ងៃអនាគត ជាមួយគណបក្សប្រជាជនកម្ពុជា។ ដោយបដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា បានចូលរួមជាបន្តបន្ទាប់ក្នុងបុព្វហេតុជាតិ។ គណបក្សបានរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង នាថ្ងៃទី០៧ ខែមករា […]
ឯកឧត្តម ជាវ តាយ គណបក្សប្រជាជនកម្ពុជាខេត្តកំពត ទទួលសមាជិកថ្មី ជាង៦០០នាក់ នៅស្រុកជុំគិរី ស្នើសុំឲ្យសមាជិកថ្មីទាំងអស់..
(កំពត)៖ លោក ជាវ តាយ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដកំពត បានស្នើសុំឲ្យសមាជិកថ្មីទាំងអស់ ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ មានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងបក្ស ប្រកាន់ជំហរភាពស្មោះត្រង់បក្ស ដោយសមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវ ដើម្បីរួមដំណើរជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិឲ្យបានកាន់តែរីកចម្រើនថែមទៀត។ ការបែបនេះ របស់លោកអភិបាលខេត្ត ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដកំពត និងលោក នឹម ច័ន្ទតារា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពត ចូលរួមជាអធិបតី ក្នុងពិធីបញ្ចូលសមាជិកថ្មី ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកជុំគិរី ប្រមាណ ៦២៩នាក់ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅមន្ទីរគណបក្សស្រុកជុំគីរី។ ប្រធានគណបក្សកម្ពុជាខេត្តកំពត លោក ជាវ តាយ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ ដែលមានកម្លាំងស្នូល ជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ដោយបានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់នូវបទពិសោធន៍ជាច្រើន នឹងបណ្ដាសមិទ្ធផលនានា ដ៏វិសេសវិសាល ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ ដោយផ្ដើមចេញពីជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសជាតិយើង បានអភិវឌ្ឍសេដ្ឋកិច្ចសង្គម […]
អ្នកជំងឺ០៤នាក់ ព្យាបាលជាសះស្បើយ ក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីទេ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាមិនមានរកឃើញករណីឆ្លងកូវីដ១៩ថ្មីនោះទេ មានតែព្យាបាលអ្នកជំងឺ០៤នាក់ ជាសះស្បើយ។ អ្នកជាសះស្បើយទាំង៤នាក់រួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ៣៖ បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ៤៖ ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ បុគ្គលទាំង០៤នាក់ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ […]
ប្រកួតជើងឯកគុនល្បុក្កតោថ្នាក់ជាតិឆ្នាំនេះក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេ
(ភ្នំពេញ)៖ ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលបានលើកមករៀបចំ នៅថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ដោយជោគជ័យនៅទីលានក្នុងសាល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយក្លិបគុនល្បុក្កតោក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៣គ្រឿង។ លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិរយៈពេល ៣ថ្ងៃគឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៩៣នាក់ មកពី ២៤សមាគម/ក្លិបចូលរួម។ ជាលទ្ធផលក្លិបក្រសួងមហាផ្ទៃ គឺបានឈរលេខ១ ដោយដណ្ដើមបានមេដាយមាស៧ និងសំរឹទ្ធ៦។ ចំណែកសាលាគុនល្បុក្កតោតារាជ បានឈរលេខ២ ឈ្នះមេដាយមាស៦ និងប្រាក់១ ខណៈសាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជ ឈរលេខ៣ ឈ្នះមេដាយមាស៤ និងប្រាក់២ គ្រាដែលសាលាគុនល្បុក្កតោ DPSS ឈរលេខ៤ ឈ្នះមេដាយមាស៣ និងប្រាក់២ និងសាលាគុនល្បុក្កតោខេមវើល ឈរលេខ៥ ឈ្នះមេដាយមាស២ និងសំរឹទ្ធ១។ ក្រោយចប់ការប្រកួត លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការរៀបចំជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលមានលក្ខណៈកាន់តែល្អប្រសើរ ឆ្លុះបញ្ចាំងឲ្យឃើញពីភាពរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេសរបស់ក្រុមគណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី ដែលជំរុញឲ្យការប្រកួតបញ្ចប់ដោយជោគជ័យ។ យ៉ាងណាក្ដីលោកបានជំរុញ […]
សម្តេចតេជោ ហ៊ុន សែន ណែនាំថ្នាក់ដឹកនាំកុំឲ្យភរិយាលូកលាន់កិច្ចការ នៅការិយាល័យខ្លួនឲ្យសោះ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តាមក្រសួងស្ថានប័ន រហូតដល់ខេត្តស្រុក កុំឲ្យភរិយាលូកលាន់កិច្ចការរបស់ខ្លួន នៅការិយាល័យធ្វើការងារឲ្យសោះ។ ការណែនាំរបស់សម្តេចបានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។ សម្តេចតេជោ បានថ្លែងថា ការឱ្យភរិយារៀបចំការិយាល័យអាចធ្វើឱ្យមិនសមភ្នែកមន្ត្រីក្រោមឱវាទ។ សម្តេចតេជោ អះអាងថា តាមការចំណាំរបស់សម្តេចអ្នកដែលឱ្យភរិយារៀបចំ ការិយាល័យត្រូវបាត់បង់តួនាទីជាច្រើននាក់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមណែនាំចំពោះថ្នាក់ដឹកនាំយើង ហើយនេះអាចជាតំណម អាចជាបទពិសោធន៍។ ថ្នាក់រដ្ឋមន្ត្រីក្តី ថ្នាក់ចៅហ្វាយខេត្តក្តី ចៅហ្វាយស្រុកក្តី ថ្នាក់ណាក៏ដោយ យល់ល្អកុំឲ្យប្រពន្ធយើងកុំមកឡូកឡំក្នុងបន្ទប់ការងាររបស់យើង។ ខ្ញុំតាមមើលច្រើនមនុស្សហើយ ដែលគ្រាន់តែឡើងកាន់តំណែងនេះតំណែងនោះប្រពន្ធ ទៅរៀបចំការិយាល័យឲ្យ រៀបចំហុងស៊ុយ។ នៅការិយាល័យកុំ (រៀបចំ) មិនល្អទេ សម្រាប់ភ្នែកបុគ្គលិកនិងមន្ត្រីនៅក្រោមឱវាទ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ឧត្តមភរិយារបស់សម្តេចមិនដែលមើលឯកសាររបស់សម្តេចឡើង តាំងពីសម្តេចនៅធ្វើជារដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី និងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះ៕
ដើម្បីការពារការរំលោភដីធ្លី និងការបំផ្លាញបុរាណដ្ឋាន អាជ្ញាធរជាតិអប្សរាចុះបោះបង្គោលកំណត់ព្រំនៅប្រាសាទបន្ទាយអំពិល ស្រុកសូទ្រនិគម
(សៀមរាប)៖ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលបេតិកភណ្ឌ និងភ្នាក់ងារប្រចាំការនៅប្រាសាទបន្ទាយអំពិល បានអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅខាងកើតប្រាសាទចៅស្រីវិបុល ១០ គីឡូម៉ែត្រ។ ការបោះបង្គោលព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិលនេះធ្វើឡើងនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ហើយមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានចំនួន ៣០ បង្គោលហើយ ក្នុងនោះដែរអាជ្ញាធរជាតិអប្សរាក៏បានធ្វើកំណាយស្រាយជ្រាវដែរ ដើម្បីពិនិត្យមើលទីតាំងបុរាណដ្ឋាន និងវត្ថុបុរាណផ្សេងៗ ដើម្បីសិក្សាស្រាវជ្រាវ និងការពារ។ អត្ថប្រយោជន៍ដ៏សំខាន់នៃការកំណត់បង្គោលព្រំការពារបុរាណដ្ឋាននេះ គឺដើម្បីការពារការរំលោភបំពានដីធ្លី ការបំផ្លាញលើបុរាណដ្ឋាន និងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់បានយល់ដឹងពីតំបន់ការពារ ចូលរួមការពារបុរាណដ្ឋានក្នុងមូលដ្ឋានរបស់ពួកគាត់ដោយសេចក្តីស្រឡាញ់ជាមួយអ្នកជំនាញ៕
នគរបាលចាប់ខ្លួន២នាក់ប្តីប្រពន្ធជនជាតិវៀតណាម ពាក់ព័ន្ធករណីរក្សាទុក ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ចាប់ជនសង្ស័យបាន២នាក់ពាក់ព័ន្ធករណី រក្សាទុក ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកអនុសេនីយ៍ឯក គឹម សាន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។ កិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្រី១នាក់ ឈ្មោះ យ៉ ធីយៀប អាយុ២៦ឆ្នាំ ជនជាតិវៀតណាម រស់នៅក្នុងភូមិឆ្លុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងឈ្មោះ ឡេ យ៉ាំងឡឺយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម (ប្តី)។ ពីរនាក់ប្ដីប្រពន្ធមានមុខរបរនេសាទត្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតវត្ថុតាងបាន ថ្នាំញៀនចំនួន៩កញ្ចប់ ស្មើនិង(១,៨៤ក្រាម) ទូរស័ព្ទដៃ ១គ្រឿង, ដាវ៣ដើម, ប្រាក់រៀលចំនួន២០លាន និង៣៥ម៉ឺនរៀល, ខ្សែកចំនួន២ខ្សែ ជាលោហធាតុពណ៌លឿង, ខ្សែដៃចំនួន ១ […]