រាជធានីភ្នំពេញ ៖ សេចក្តីអំពាវនាវរបស់នាយកដ្ឋាននគរបាលការពារព្រំដែនគោក ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាពលករដែលធ្វើដំណើរវិលត្រឡប់ពីប្រទេសជិតខាងចូលមកស្រុកកំណើតតាមច្រកព្រំដែនគោក ៕
Author: nmr
រថយន្តធុនធ្ងន់ចុះចំណោតដាច់ហ្វ្រាំង បណ្តាលឲ្យជ្រុលចង្កូតក្រឡាប់ធ្លាក់ផ្លូវ ស្លាប់និងរបួស២នាក់ នៅស្រុកកោះកុង
ខេត្តកោះកុង ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង គឺរថយន្តបើកចុះចំណោតហើយដាច់ហ្វ្រាំងជ្រុលចង្កូតក្រឡាប់ធ្លាក់ផ្លូវ ។ ករណីនេះកើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨និង១៥នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ចំណុចផ្លូវកោងចុះចំណោទត្រើយខាងកើត ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ រថយន្តខាងលើទំម្ងន់៥តោន ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-3628 ដឹកឥដ្ឋធ្វើ ដំណើរមកពីភ្នំពេញ បើកបរដោយឈ្មោះ ស៊ឹម កប ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់ ) និង អ្នករួមដំណើរម្នាក់ទៀតឈ្មោះ ចៀន អាយុ៤០ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ( ស្លាប់ ) ជាថៅកែឡាន ។ ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម […]
ប្រមុខរាជរដ្ធាភិបាលចេញអនុក្រឹត្យបង្កើតច្រកទ្វារអ៉ីនធឺណិតជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពកៀរគរចំណូល និងការពារសន្តិសុខជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើតច្រកទ្វារអ៉ីនធឺណិតជាតិ ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៉ីនធឺណិត។ អនុក្រឹត្យថ្មីនេះ មានគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៉ីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាពកៀរគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ៕ សូមអានអនុក្រឹត្យទាំងស្រុងដូចខាងក្រោម៖
ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ ចុះពង្រឹងកងកម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ខេត្តព្រះសីហនុ
ព្រះសីហនុ ៖ អនុវត្តន៍តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចំពោះវិធានការ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ នៅព្រឹកថ្ងៃ១៧កុម្ភៈ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ និងប្រតិភូអមអំណើរ បានអញ្ជើញចុះពង្រឹងកងកម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនទឹក លេខ២៤០ ដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍វិធានការត្រួតពិនិត្យចរាចរណ៍ចេញចូលរបស់ប្រជាពលរដ្ឋ ពលករចំណាកស្រុក ពីបណ្តាប្រេសជិតខាង សម្រាប់នាំយកទៅធ្វើចត្តាឡីសក័ ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន បានមានប្រសាសន៍ដាក់ចេញនូវបទបញ្ជាមួយចំនួនរួមមាន៖ ទី១-កម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើស និងនគរបាលព្រំដែនទឹកវរៈសេនាតូចលេខ២៤០ ត្រូវចុះល្បាតជាប្រចាំតាមច្រកផ្លូវសមុទ្រ ដើម្បីត្រួតពិនិត្យចរាចរាចរណ៍ចេញ ចូល របស់ពលរដ្ឋ អ្នកដំណើរឬពលករឆ្លងដែន ដើម្បីអនុវត្តន៍វិធានការធ្វើចត្តាឡីស័ក តាមបច្ចេសទេសរបស់ក្រសួងសុខាភិបាល។ ទី២-កងកម្លាំងទាំងអស់ត្រូវត្រៀម ឧបករណ៍ សម្ភារៈ មធ្យោបាយបំពាក់ សម្រាប់កិច្ចប្រតិបត្តិការនេះ និងរួមសហការជាមួយកម្លាំងរួមរបស់គណបញ្ជាការឯកភាពរដ្ឋខេត្តដែលអង្គភាពឈរជើង ដើម្បីធានាថា ការត្រួតពិនិត្យមិនមានចន្លោះប្រហោង។ ទី៣-កងកម្លាំងនគរបាលទាំងអស់ ត្រូវការពារប្រុងប្រយ័ត្នខ្លួនឯងផងដែរ ចំពោះវិធានការការពារជំងឺកូវីដ១៩ ទាំងពេលចេញប្រតិបត្តិការ ទាំងពេលប្រចាំការក្នុងអង្គភាព។ […]
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងឯកសារពាក់ព័ន្ធសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូន ទៅស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងឯកសារពាក់ព័ន្ធសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕
រាជរដ្ធាភិបាល ផ្តល់ជំនួយថវិកា១៥០០លានរៀល សម្ភារ និងស្បៀងមួយចំនួនទៀតដល់ខេត្ត៤ នៅជាប់ព្រំដែន សម្រាប់ធ្វើចត្តាឡីស័កពលករ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តផ្តល់ជំនួយថវិកាចំនួន១៥០០លានរៀល សម្ភារៈ និងស្បៀងមួយចំនួនទៀតដល់ខេត្តចំនួន៤ នៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលវិលត្រឡប់។ បើតាមលោកស្រី យក់ សម្បត្តិ, ថវិកា សម្ភារ និងស្បៀងទាំងនេះ ត្រូវបានបែកចែកដូចតទៅ៖ ១៖ ខេត្តបាត់ដំបង ទទួលបានថវិកា ៣០០លានរៀល, ទឹកសុទ្ធ១០០០កេស និងមីកញ្ចប់១០០០កេស ២៖ ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ៣០០លានរៀល និងឃីត១០០០សម្រាប់ ៣៖ ខេត្តឧត្ដរមានជ័យ ទទ៊ួលបានថវិកា ៤០០លានរៀល, ឃីត ៥០០សម្រាប់ និងទឹកសុទ្ធ១០០០កេស ៤៖ ខេត្តប៉ៃលិន ទទួលបានថវិកា ៥០០លានរៀល, ទឹកសុទ្ធ ១០០០កេស និងមីកញ្ចប់១០០០កេស ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។ គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ […]
សម្ដេចក្រឡាហោមបានផ្ដល់រថយន្តចំនួន ៥០គ្រឿង ជូនបណ្ដាអធិការនគរបាលស្រុកដាច់ស្រយាលនៅតាមខេត្តចំនួន១៩
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តជូន ស្នងការដ្ឋាននគរបាលខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់រដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក និងមន្ត្រីនគរបាលជាតិជាច្រើនរូប។ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានឡើងអានសេចក្ដីរាយការណ៍ថា ការបំពាក់មធ្យោបាយបម្រើឲ្យកិច្ចប្រតិបត្តិការ នៅតាមបណ្ដាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ពីចុងឆ្នាំ២០១៩មក សម្ដេចក្រឡាហោម បានផ្ដល់ជាអំណោយនូវរថយន្តចំនួន ៣លើករួចមកហើយ សរុបចំនួន ៩៥គ្រឿង។ ចំពោះការរៀបចំពិធីប្រគល់រថយន្តនេះ លោកបន្តថា គឺជាលើកទី៤ ដែលសម្ដេចក្រឡាហោមបានផ្ដល់រថយន្តចំនួន ៥០គ្រឿង ជូនបណ្ដាអធិការនគរបាលស្រុកដាច់ស្រយាលនៅតាមខេត្តចំនួន១៩ រួមមាន៖ ខេត្តព្រៃវែង, បាត់ដំបង, បន្ទាយមានជ័យ, ស្ទឹងត្រែង, ពោធិ៍សាត់, ព្រះវិហារ, កណ្ដាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, […]
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋចំនួន៨ខ្នងទាំងព្រឹក នៅស្ថានីយ៍រថភ្លើង ក្នុងក្រុងបាត់ដំបង
បាត់ដំបង ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែផល្គុន ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៨និង០៥នាទី នៅចំណុចបរិវេណស្ថានីយ៍រថភ្លើង ស្ថិតក្នុងក្រុមទី១៧ ភូមិទួលតាឯក សង្កាត់សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង ។ ភ្លាមៗក្រោមបទបញ្ជានិងចុះទៅដល់ទីកន្លែងកើតហេតុ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំនិងបញ្ជាឱ្យរថយន្តអគ្គិភ័យចំនួន ០៨គ្រឿង ចេញធ្វើសកម្មភាពក្នុងពេលតែមួយជួយពន្លត់ ក្នុងនោះរថយន្តចេញពីស្នងការដ្ឋានចំនួន ០៣គ្រឿង រថយន្តចេញពីស្រុកសង្កែ ស្រុកឯកភ្នំស្រុកបាណន់ ស្រុកថ្មគោល និងស្រុករតនមណ្ឌល ចំនួន០៥គ្រឿងថែមទៀត និងដោយបានការសហការណ៍ពីកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន។ លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាន បានបញ្ជាក់ថា ដោយសារស្ថានភាពទីកន្លែងកើតហេតុមានផ្លូវតូចចង្អៀតហើយលំនៅដ្ឋានស្ថិតនៅជាប់ៗគ្នាដែលជាឧប សគ្គធំសម្រាប់ការចល័តរថយន្តអគ្គិភ័យចូលទៅកៀកបាន ដូច្នេះក្រុមសង្គ្រោះត្រូវធ្វើការបាញ់ទឹកពីចម្ងាយនិងតទុយោយ៉ាងវែងទើបចូលទៅដល់ទីកន្លែងកើតហេតុ ។ លោកបានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងនេះក្តី ក្រោមការដឹកនាំផ្ទាល់ពីលោកស្នងការកិច្ចប្រតិបត្តិការរបស់នគរបាលរយៈពេលប្រមាណជាង១ម៉ោង ទើបស្ថានភាពអគ្គិភ័យបានថមថយ និងរលត់ទាំងស្រុងដោយប្រើប្រាស់ទឹកបាញ់ពន្លត់ ចំនួន១០រថយន្ត។ លោកវរសេនីយ៍ឯក ឆាង […]
ក្រុមការងារមន្ទីរធនានទឹក ចុះពិនិត្យផ្លូវលំក្រាលគ្រួសក្រហមប្រវែង២,១០០ម៉ែត្រត្រូវ
(បាត់ដំបង)៖ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋចំនួន៤ភូមិក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដឹកនាំដោយលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងសហការី ដោយមានការចូលរួមពីអាជ្ញាធរឃុំ មេភូមិ និងប្រជាពលរដ្ឋ នារសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ នៅការដ្ឋានធ្វើផ្លូវថ្នល់ស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកខ្ពបស្រុកឯកភ្នំនេះផងដែរ។ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានឲ្យដឹងថា ក្នុងនាមមន្ទីរជំនាញ និងដោយមានការចង្អុលបង្ហាញពីលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានចុះពិនិត្យនិងដឹកនាំគ្រឿងចក្រធ្វើការឈូសឆាយជួសជុលផ្លូវលំ ១ខ្សែដែលខូចខាតដោយសារទឹកជំនន់កាលពីចុងឆ្នាំកន្លងទៅថ្មីៗនេះ។ លោក ឡុង ផលគុណ បានបញ្ជាក់ថា ផ្លូវ២ខ្សែ ប្រវែង២,១០០ម៉ែត្រមានទទឹង៦ម៉ែត្រដែលត្រូវជួសជុលនេះ គឺជាផ្លូវសម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល ចំនួន៤ ភូមិរួមមាន ភូមិខ្វិត,ភូមិព្រែកស្នោរ,ភូមិស្នាពីមុខ,និងភូមិព្រែកខ្ពប ក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ អាជ្ញាធរឃុំ,ភូមិ និងប្រជាពលរដ្ឋទាំងអស់បានត្រេកអរជាខ្លាំងនិងបានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តី ដែលលោកតែងតែបានជួយដោះស្រាយបញ្ហាផ្សេងៗ ដូចជាជួយជីកស្តារប្រឡាយបង្ហូរទឹក , កសាង ជួសជុលផ្លូវថ្នល់តូច ធំ នៅតាមមូលដ្ឋាន គ្រប់ទីកន្លែង, ពិសេសលោកប្រធានមន្ទីរជំនាញ បញ្ជាកម្លាំងដឹកនាំគ្រឿងចក្រចុះជួយធ្វើជាប្រចាំកន្លងមក៕
លោកឧត្តមសេនីយ៍ទោ សុខ សំណាង អញ្ជើញចុះទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ ពលករខ្មែរដែលឆ្លងដែនពីប្រទេសថៃ មកស្រុកគិរីវង់
លោកឧត្តមសេនីយ៍ទោ សុខ សំណាង អញ្ជើញចុះទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ ពលករខ្មែរដែលឆ្លងដែនពីប្រទេសថៃ មកស្រុកគិរីវង់ តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរជាមួយលោកស្រី គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះទៅសណ្ឋាគារ(Seven Day)ដើម្បីជួបសំណេះសំណាលសាកសួរសុខទុក្ខ នឹងយកព័ត៌មានពីពលករខ្មែរដែលឆ្លងដែនពីប្រទេសថៃមកស្រុកគិរីវង់ ចំនួន១៣នាក់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានយកពួកគាត់ទាំងនោះមកធ្វើចត្តាឡីស័កនៅសណ្ឋាគារ(Seven day) ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ […]
ឧត្តមសេនីយ៍ទោ ហួត សុធី អមដំណើរ ឯកឧត្តមអភិបាលខេត្តឧត្ដរមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងប្រចាំការតាមគោលដៅច្រកអន្តជាតិអូរស្មាច់ ច្រកអន្តរជាតិជាំ និងបណ្ដាច្រករបៀង តាមខ្សែបន្ទាត់ព្រំដែន
ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអមដំណើរ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខជាប្រចាំដល់កងកម្លាំងប្រចាំការតាមគោលដៅច្រកអន្តជាតិអូរស្មាច់ ច្រកអន្តរជាតិជាំ និងបណ្ដាច្រករបៀង តាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២,៩០៥ និងណែនាំដល់កងកម្លាំងស្ដីពីការបង្ការ និងការពារជម្ងឺកូវីដ១៩ ពង្រឹងកម្លាំងឈរតាមគោលដៅ និងចែកវេនប្រចាំការល្បាត២៤/២៤ម៉ោង ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកទៅប្រទេសថៃ នូវការវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងបញ្ជូនបន្តទៅធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ៕
ភ្ញៀវទេសចរជាតិ សម្រុកទៅលេងខេត្តកំពតច្រើន ក្នុងថ្ងៃ១២ ខែកុម្ភៈ នាឱកាសបុណ្យចូលឆ្នាំចិន
(កំពត)៖ ភ្ញៀវទេសចរយ៉ាងច្រើន ពិសេសភ្ញៀវទេសចរជាតិ បានសម្រុកទៅលេងខេត្តកំពត ដោយនៅក្នុងថ្ងៃទី១២ ខែកុម្ភៈ នាឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុប ២៣,២៧៨ នាក់។ លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា មន្ទីរទេសចរណ៍ខេត្តបានចាត់ក្រុមការងារចំនួន ៤ ក្រុម ចុះតាមគោលដៅ និងសេវាកម្មទេសចរណ៍នានាក្នុងខេត្ត ដើម្បីជំរុញការពង្រឹងគុណភាពផលិតផល សេវាកម្ម អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ លោក សយ ស៉ីណុល បានថ្លែងយ៉ាងដូច្នេះថា ថ្ងៃដំបូងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ភ្ញៀវទេសចរមកលេងខេត្តកំពតមានចំនួនសរុប ២៣,២៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៣,១០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៧៨ នាក់។ លោកបានបញ្ជាក់ថា ស្ថានភាពអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរារចរណ៍ បានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យយកត់សម្គាល់ឡើយ។ រីឯសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និងសេវាកម្មផ្សេងៗទៀតពុំមានការដំឡើងថ្លៃហួសហេតុនាំឲ្យមានបាតុភាពនោះទេ។ ក្រុមការងារមន្ទីរទរសចរណ៍ខេត្តកំពត បានសហការជាមួយនគរបាលទេសចរណ៍ ចរាចរណ៍ជើងទឹក ក្នុងការពង្រឹងសុវត្ថិភាពតាមទូកជំរុញអាក់អាវពោងសុវត្ថិភាព […]
ភ្ញៀវទេសចរជាតិ សម្រុកទៅលេងខេត្តកំពតច្រើន ក្នុងថ្ងៃ១២ ខែកុម្ភៈ នាឱកាសបុណ្យចូលឆ្នាំចិន
(កំពត)៖ ភ្ញៀវទេសចរយ៉ាងច្រើន ពិសេសភ្ញៀវទេសចរជាតិ បានសម្រុកទៅលេងខេត្តកំពត ដោយនៅក្នុងថ្ងៃទី១២ ខែកុម្ភៈ នាឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុប ២៣,២៧៨ នាក់។ លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា មន្ទីរទេសចរណ៍ខេត្តបានចាត់ក្រុមការងារចំនួន ៤ ក្រុម ចុះតាមគោលដៅ និងសេវាកម្មទេសចរណ៍នានាក្នុងខេត្ត ដើម្បីជំរុញការពង្រឹងគុណភាពផលិតផល សេវាកម្ម អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ លោក សយ ស៉ីណុល បានថ្លែងយ៉ាងដូច្នេះថា ថ្ងៃដំបូងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ភ្ញៀវទេសចរមកលេងខេត្តកំពតមានចំនួនសរុប ២៣,២៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៣,១០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៧៨ នាក់។ លោកបានបញ្ជាក់ថា ស្ថានភាពអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរារចរណ៍ បានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យយកត់សម្គាល់ឡើយ។ រីឯសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និងសេវាកម្មផ្សេងៗទៀតពុំមានការដំឡើងថ្លៃហួសហេតុនាំឲ្យមានបាតុភាពនោះទេ។ ក្រុមការងារមន្ទីរទរសចរណ៍ខេត្តកំពត បានសហការជាមួយនគរបាលទេសចរណ៍ ចរាចរណ៍ជើងទឹក ក្នុងការពង្រឹងសុវត្ថិភាពតាមទូកជំរុញអាក់អាវពោងសុវត្ថិភាព […]
រថយន្តដឹកដីបើកទាក់ខ្សែភ្លើងបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម ៣ដើមវេលាម៉ោង០៤:៥៨នាទីព្រឹក
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៤:៥៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F19&F21) មូលហេតុបណ្តាលមកពីមានរថយន្តដឹកដីបើកទាក់ខ្សែបណ្តាញតង់ស្យុងទាប(LV) ធ្វើឲ្យបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០៣ដើមដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិព្រៃព្រីងខាងជើង ភូមិចោមចៅ សង្កាត់ចោមចៅ (២)ភូមិក្បាលដំរី ភូមិព្រៃសាលា ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (៣) ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសបានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៦៖០០នាទីព្រឹក។ លើកលែងតែបន្ទប់ភ្លើងលេខ P1965 ដែលមានទីតាំងស្ថិតនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងប្តូរបង្គោលថ្មី ដើម្បីអាចភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៦៖៣០នាទីរសៀល។ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕
អភិបាលខេត្ត ស្វាយ សំអ៊ាងចុះពិនិត្យការសាងសង់វិមានឯករាជ្យ និងរៀបចំកែលម្អបរិវេណសំណង់វិមានឯករាជ្យក្នុងក្រុងសែនមនោរម្យ
(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី បាននិងកំពុងសាងសង់វិមានឯករាជ្យនៅក្រុងសែនមនោរម្យជិតរួចរាល់ហើយ ដែលជាក្ដីត្រេកអរមួយចំពោះប្រជាពលរដ្ឋក្នុងខេត្ត ដែលនឹងទទួលបានសមិទ្ធផលថ្មីមួយទៀត ខណៈអភិបាលខេត្ត ស្វាយ សំអ៊ាង បានផ្ដាំផ្ញើដាស់តឿនដល់ក្រុមសាងសង់ត្រូវគិតដល់សោភ័ណភាព និងតម្លៃស្ថាបត្យកម្មជាចម្បង។ ការណែនាំនេះធ្វើឡើងក្នុងឱកាសលោក ស្វាយ សំអ៊ាង រួមទាំងលោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងមន្រ្តីជំនាញ បានចុះពិនិត្យការសាងសង់វិមានឯករាជ្យ និងរៀបចំកែលម្អបរិវេណសំណង់វិមានឯករាជ្យក្នុងក្រុងសែនមនោរម្យ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីឲ្យមានសោភ័ណស្រស់បំព្រង ដើម្បីធ្វើយ៉ាងណាបង្កើនសក្តានុពលវិស័យទេសចរ និងកែប្រែមុខមាត់ថ្មីរបស់ខេត្តឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ក្នុងការចុះត្រួតពិនិត្យនោះដែរ លោក ស្វាយ សំអ៊ាង បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការគ្នាក្នុងការរៀបចំកែលម្អនៅបរិវេណសំណង់ វិមានឯករាជ្យឲ្យកាន់តែចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅលើទឹកដីនៃខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្តឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ បន្ថែមលើសនេះ លោកអភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ដែលចូលមកទស្សនានៅវិមានឯករាជ្យនេះ ត្រូវចូលរួមថែរក្សាការពារទាំងអស់គ្នាឲ្យបានគង់វង្ស៕
ក្រសួងសុខាភិបាល ប្រកាសពីការរៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈយុទ្ធនាការចាក់វ៉ាក់សាំង កំពុងបន្តនៅមន្ទីរពេទ្យចំនួន៤
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរៀបចំប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈយុទ្ធនាការចាក់វ៉ាក់សាំង កំពុងបន្តនៅមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងបន្តធ្វើការចាក់ជូននៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ។ ចំពោះប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មាន QR Code ដែលទទួលបានបន្ទាប់ពីការចាក់វ៉ាក់សាំង នៅមិនទាន់អាចពិនិត្យព័ត៌មានតាមប្រព័ន្ធកម្មវិធី (Application) នៅឡើយ ដោយក្រុមការងារក្រសួងកំពុងដំណើរការអភិវឌ្ឍ និងកែសម្រួល។ ក្រសួងសុខាភិបាល នឹងជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗខាងមុខនេះ៕
ប្រមុខថ្នាក់ដឹកនាំ ជូនពរប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំចិន និងអំពាវនាវឲ្យប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ និងការពារការចម្លងជំងឺកូវីដ១៩
(ភ្នំពេញ)៖ ក្នុងថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារតាមរយៈ Facebook ផ្លូវការរបស់សម្តេចជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ទទ្ទឹមនឹងការជូនពរឆ្នាំថ្មីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងយ័ត្នខ្ពស់កុំឲ្យមានគ្រោះអគ្គិភ័យកើតឡើង និងត្រូវបន្តចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះ ចំពោះការធ្វើដំណើរកម្សាន្តជិតឆ្ងាយនានា សម្តេចប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ជូនពរថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai 2021 ! ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន…។ ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដោយការធ្វេសប្រហែសណាមួយ ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។ សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាមរយៈការអនុវត្តតាមការណែនាំ របស់ក្រសូងសុខាភិបាល។ ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ […]
រាជរដ្ធាភិបាល សម្រេចផ្តល់ការចាក់ថ្នាំវ៉ាក់សាំងកូវីត១៩ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាព
(ភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការចាក់ថ្នាំវ៉ាក់សាំងកូវីត១៩ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាព ខណៈយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ បានចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែកុម្ភៈតទៅ។ លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមមន្ត្រី និងថ្នាក់ដឹកនាំអង្គភាពស៉ីម៉ាក់គ្រប់ៗរូប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានសំរេចផ្តល់ការចាក់ថ្នាំវ៉ាក់សាំងកូវីត១៩ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាពនេះ ប្រយោជន៍ដើម្បីការពារសុខភាពប្រឆាំងមេរោគកូវីត១៩»។ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសអំពី កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាបន្តទៀត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ និងថ្ងៃបន្តបន្ទាប់ខាងមុខ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងមាន៤ទីតាំង ១៖ មន្ទីរពេទ្យកាល់ម៉ែត, ២៖ មន្ទីរពេទ្យព្រះអង្គឌួង, ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង៤៖ មន្ទីរពេទ្យកុមារជាតិ៕
ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រកាសបណ្តាញសង្គមឱ្យប្រជាពលរដ្ឋទាំងអស់ ការពារខ្លួនពីជំងឺកូវីដ១៩ស្របនឹងប្រកាសចាក់វ៉ាក់សាំងរួច
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ការពារខ្លួនពីជំងឺកូវីដ១៩ ខណៈដែលលោកប្រកាសអំពីការទទួលបានវ៉ាក់សាំងនេះ រួចរាល់ មុនគេបង្អស់។ ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រកាសតាមរយៈបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា៖ «ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ»។ លោកបន្តថា៖ «សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»។ នៅថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចាក់វ៉ាក់សាំងនេះមុនគេបង្អស់សម្រាប់ការចាក់នៅក្នុងប្រទេសកម្ពុជា។ ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម […]
នៅម៉ោង២៖០០រសៀលថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យកេតុមាលា
(ភ្នំពេញ)៖ នៅម៉ោង២៖០០រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងការពារជាតិ និង កងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យកេតុមាលា។ លោកបញ្ជាក់ថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំកងទ័ព ធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ តាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ កាលពីម្សិលមិញ បានបញ្ជាក់ថា ក្រៅពីចាក់វ៉ាក់សាំងដល់ថ្នាក់ដឹកនាំកងទ័ព ក្រសួងការពារជាតិនឹងរៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន តាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ នៅពេលក្រោយទៀត។ សូមបញ្ជាក់ថា នៅថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បាននិងកំពុងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចាក់វ៉ាក់សាំងនេះមុនគេបង្អស់សម្រាប់ការចាក់នៅក្នុងប្រទេសកម្ពុជា។ ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ […]
ក្រសួងសុខាភិបាល ប្រកាសពីការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុវត្តយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា។បញ្ជាក់ថា «គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងក្រុមការងារអន្តរក្រសួង គ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ចាក់វ៉ាក់សាំងកូវីដ១៩ បានសម្រេចដាក់ឲ្យដំណើរការ ក្នុងការអនុវត្តយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ដែលទទួលបានពីមិត្តចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ដោយការចាក់វ៉ាក់សាំង នឹងត្រូវធ្វើជាដំណាក់ៗកាល ទៅតាមចំនួនវ៉ាក់សាំង ដែលទទួលបានរួចហើយ និងវ៉ាក់សាំង ដែលអាចនឹងទទួលបាននៅក្នុងឆ្នាំ២០២១នេះ»។ ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានណែនាំចំណុចសំខាន់ៗចំនួន៩ ដើម្បីឲ្យការចាក់វ៉ាក់សាំង ប្រព្រឹត្តទៅតាមពិធីសារ ស្តីពីយុទ្ធនាការចាក់វ៉ាក់សំាង កូវីដ១៩៕ សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ ដោយសម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាព
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែង ជាប្រធានក្រុមលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ។ ពិធីប្រកាសឱ្យចូលកាន់មុខតំណែងនេះ បានធ្វើព្រឹត្តឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យ៉ាងច្រើនផងដែរ។ សូបញ្ជាក់ថា សម្តេចក្រឡាហោ ស ខេង បានសម្រេចកែសម្រួលសមាសភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានលោកបណ្ឌិត ស៊ាង ប៊ុនឈាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានក្រុមលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន២១រូប ផងដែរ។ សូមជម្រាបថា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយរបស់ក្រសួងមហាផ្ទៃ ស្ថិតក្រោមការដឹកនាំផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង ដែលមានភារកិច្ចសំខាន់ៗរួមមាន៖ *ទី១៖ កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាពត្រៀមរៀបចំ ត្រៀមបង្ការ និងសកម្មភាពឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្ដរាយទាំងដំណាក់កាលមុនពេលកើត និងក្នុងពេលកើត។ *ទី២៖ ចូលរួមសហការជាមួយបណ្ដាលកងកម្លាំងមានសមត្ថកិច្ចផ្សេងៗ ធ្វើប្រតិបត្តិការរុករកសង្គ្រោះបន្ទាន់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ រក្សាសន្ដិភាព សណ្ដាប់ធ្នាប់សង្គមពេលមានសំណូមពរ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ *ទី៣៖ សម្របសម្រួល និងសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដយ ក្រសួង ស្ថាប័ន […]
រថយន្តដឹកកម្មករក្រឡាប់ធ្លាក់ចូលស្រែទាំងព្រឹក របួសកម្មករជាង៨០នាក់ នៅស្រុកបាទី ខេត្តតាកែវ
(តាកែវ)៖ រថយន្ដដឹកកម្មកររោចក្រមួយគ្រឿង បានក្រឡាប់ចូលក្នុងស្រែ ពេលកំពុងធ្វើដំណើរតាមផ្លូវ ក្នុងភូមិបណ្ដាលឲ្យកម្មកររងរបួសកម្មករធ្ងន់ និងស្រាលជាង៨០នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅភូមិត្រពាំងក្រសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ នាវេលាម៉ោង ៦ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ លោក ភួង ឈីម អភិបាលស្រុកបាទីប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យកម្មករជាង ៨០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះអ្នករងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ និង៦នាក់ត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្តខេត្តតាកែវ ហើយអ្នករងរបួសផ្សេងទៀតត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។ បើតាមលោកអភិបាលស្រុក គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីផ្លូវខ្នងប្រឡាយរអិល ហើយក្រោយពីកើតហេតុរួច អ្នកបើករបានរត់គេចខ្លួនបាត់៕
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកសារព័ត៌មាន ស្ថិតនៅក្នុងចំណោមជនអាទិភាពដែលត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ស្ថិតនៅក្នុងចំណោមជនអាទិភាព ដែលត្រូវទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដោយហេតុតែ អ្នកសារព័ត៌មាន ជាជនដែលសកម្មហើយចល័តគ្រប់ទីកន្លែង ដើម្បីប្រមាញ់ព័ត៌មានជូនសាធារណជន។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសន្និសីទព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភ្លាមៗបបន្ទាប់ពីទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន ជំហានដំបូងសម្រាប់កម្ពុជា ត្រូវបានដឹកជញ្ជូនមកដល់ព្រលានយន្តហោះនេះ។ ឆ្លើយនឹងសំណួរបណ្តាញព័ត៌មានក្នុងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សូមឱ្យក្រសួងសុខាភិបាល ចាត់ទុកក្រុមអ្នកដើរយកព័ត៌មាននេះ ជាក្រុមដែលត្រូវបានទទួលវ៉ាក់សាំង ព្រោះពួកគេរុករកគ្រប់ទីកន្លែងទាំងអស់មិនដឹងថា ទៅទីកន្លែងណាខ្លះទេ អញ្ចឹងខ្ញុំសូមអ្នកសារព័ត៌មានទាំងអស់ដែលមានអាយុត្រឹម៥៩ឆ្នាំចុះ មកទទួលវ៉ាក់សាំង»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានអាជីពដែលចង់ទទួលបានវ៉ាក់សាំងកូវីដ១៩ ត្រូវចុះឈ្មោះ ហើយពិនិត្យមើលលក្ខខណ្ឌរបស់វ៉ាក់សាំង Sinopharm ក្នុងនោះក៏ត្រូវមានអាយុចន្លោះពី ១៨ ដល់ ៥៩ឆ្នាំជាដើម។ សម្តេចបានណែនាំឱ្យក្រសួងសុខាភិបាល សហការជាមួយក្រសួងព័ត៌មាន ដើម្បីរៀបចំឱ្យអ្នកសារព័ត៌មាន បានទទួលវ៉ាក់សាំង។ បន្ថែមពីនេះ ដើម្បីទទួលបានវ៉ាក់សាំងលឿននោះ សម្រាប់អង្គភាពសារព័ត៌មានមួយចំនួន […]
សម្តេច ស ខេង ចេញប្រកាសបង្កើតគណៈកម្មការកំណែទម្រង់មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពីការបង្កើតគណៈកម្មការកំណែទម្រង់ មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ។ គណៈកម្មការកំណែទម្រង់ មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃនេះ មានសម្តេចក្រឡាហោម ស ខេង ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក២៥រូបផ្សេងទៀត៕
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍១២ចំណុច ដើម្បីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា ក្នុងវិបត្តិរាតត្បាតជំងឺកូវីដ-១៩
(ភ្នំពេញ)៖ ដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសកល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ចំនួន ១២ចំណុច ដើម្បីការប្រារព្ធទិវានេះ។ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៣ ឆ្នាំ២០២១នេះ បានរក្សានូវប្រធានបទដដែលដូចឆ្នាំ២០២០ គឺ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំ២០២០ដែរ ដោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដូចតទៅ៖ ទី១៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី បណ្តាអង្គការជាតិ អន្តរជាតិ សមាគម ដៃគូអភិវឌ្ឍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិលើវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងគោលបំណងអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២១។ ទី២៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារឃោសនា និងផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ និងត្រូវណែនាំគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ក្នុងការផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិឱ្យបានទូលំទូលាយ តាមរយៈការចងបដាតាមទីសាធារណៈ អំឡុងដើមខែមីនា ឆ្នាំ២០២១ ជាពិសេសដល់សហគមន៍ជនជាតិដើម ដែលរស់នៅលើទឹកដីភូមិសាស្រ្តរបស់ខ្លួន។ ទី៣៖ ក្រសួងព័ត៌មាន ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ […]
ជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមថ្មី នឹងចេញប្រមូលសំរាមនៅភ្នំពេញ ដើមខែឧសភា ឆ្នាំ២០២១ខាងមុខនេះ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យក្រុមហ៊ុនចំនួន៣ ចេញប្រតិបត្តិការលើការប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ក្រោយពីបានសម្រេចជ្រើសរើសអស់មួយឆ្នាំ បានប្រគល់សិទ្ធិ និងកិច្ចសន្យាជូននាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង៣ខាងលើ រួមមាន៖ ក្រុមហ៊ុន Cintri (Cambodia) / (Everbright China), ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd។ លោក ឃួង ស្រេង បានលើកឡើងថា បញ្ហាសំរាមសំណល់រឹង គឺជាបញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាប្រឈមចំនួន៣ ដែលរាជធានីភ្នំពេញ បាននិងកំពុងជួបប្រទះ គឺទី១៖ បញ្ហាស្ទះចរាចរណ៍, ទី២៖ បញ្ហាស្ទះលូ និងទី៣៖ បញ្ហាស្ទះសំរាម។ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ នៃការគ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដោយបានលុបចោលនូវយន្តការ នៃការប្រមូលថ្លៃសំរាមតាមវិក្កយបត្រអគ្គិសនី ហើយបានរៀបចំឱ្យអតិថិជន បង់ប្រាក់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងតាមប្រព័ន្ធអេឡិចត្រូនិក ដោយស្វ័យប្រវត្តិវិញ។ […]
ក្រសួងសុខាភិបាល ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។ ក្នុងលិខិតនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល»។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sinopharm ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ វ៉ាក់សាំង ៦០ម៉ឺនដូស នឹងត្រូវបញ្ជូនមកដល់មុនគេ ហើយក្រោយទៀត នឹងត្រូវបញ្ជូនជាបន្តបន្ទាប់។ កាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន […]