នៅព្រឹកថ្ងៃ ទី៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងប្រតិភូ ឥស្សរជនជាន់ខ្ពស់ បានបន្តអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២០២៥គ្រួសារទៀតមកពីស្រុកអន្លង់វែង និងត្រពាំងប្រាសាទ ស្ថិតនៅក្នុងទីលានហាលដំឡូង ក្រុមហ៊ុន លឹម ហេង គ្រុប នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ឯកឧត្ត មាន ចាន់យ៉ា អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ទីណាមានទុក្ខលំបាក ទីនោះតែងតែមាន កាកបាទក្រហមកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការចុះជួបប្រាស្រ័យសួរសុខទុក្ខ និង ជួយសម្រាល ការលំបាកដល់បងប្អូនប្រជាពលរដ្ឋខ្វះខាត គ្រួសារអតីតយុទ្ធជន ចាស់ជរាពិការ និងជនងាយរងគ្រោះកម្ពុជា ជានិច្ច។ ជាក់ស្តែង នៅក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និង ចែកអំណោយជូនគ្រួសារក្រីក្រចំនួន ២.០២៥ គ្រួសារ […]
Author: nmr
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥
ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម» នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បន្តមានប្រសាសន៍បញ្ជាក់ថាទៅកាន់វិនិយោគិននានាថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចផ្ទាល់ជាអ្នកដឹកនាំបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ជាច្រើន។ សម្ដេចធិបតី បានថ្លែងថានៅក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា, រាជរដ្ឋាភិបាលបានផ្តល់តម្លៃខ្ពស់ ចំពោះថាមពលនៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក។ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពដល់កិច្ចសន្ទនាបើកចំហ និងការជំរុញបរិយាកាសឆ្លើយតប ប្រកបដោយជវភាព ដោយរៀបចំជាទៀងទាត់នូវវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ចម្បងៗរបស់វិស័យឯកជន។ សម្ដេចបានបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចបានធ្វើជាអធិបតីដោយផ្ទាល់នៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដោយរាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន ក្នុងវិស័យសំខាន់ៗជាច្រើន ដែលមួយក្នុងចំណោមនោះគឺការកែទម្រង់ពន្ធដារ ប្រកបដោយមហិច្ឆតា។ នៅក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥នេះដែរ សម្តេចនាយករដ្ឋមន្រ្ដីបានជំរុញឱ្យអ្នកដឹកនាំធុរកិច្ច និងវិនិយោគិនទាំងអស់ ទាញយកអត្ថប្រយោជន៍ឱ្យបានពេញលេញពីកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងថ្ងៃនេះ ដើម្បីប្រាស្រ័យទាក់ទង, ផ្លាស់ប្តូរគំនិត, និងស្វែងរកឱកាសសហការ ក្នុងការចាប់យកសក្តានុពលដ៏ធំធេង ពីសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់តំបន់អាស៊ាន៕
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកបានពេញចិត្តនឹងឧបត្ថម្ភថវិកាដើម្បីកសាងព្រះមហាចេតិយដ៏ធំមួយថ្វាយសម្តេចសង្ឃ ណយ ច្រឹក និងបានប្រគល់ភារកិច្ចជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ជាក់ស្តែងនាព្រឹកថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំក្រុមការងារបច្ចេកទេសចូលក្រាបបង្គំគល់រាយការណ៍ថ្វាយសម្តេចព្រះពោធិវង្ស ណយ ច្រឹក ព្រះសង្ឃនាយករងទីមួយ នៃព្រះរាជាណាចក្រកម្ពុជាអំពីគម្រោងសាងសង់ព្រះមហាចេតិយ ស្ថិតនៅវត្តចន្ទបូរីវង្ស ស្ថិតនៅភូមិសំរោងខាងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ផងដែរថាគំរូប្លង់មហាចេតិយនេះគឺបានការឯកភាពពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងសម្តេចសង្ឃ ណយ ច្រឹក រួចរាល់ហើយ និងដាក់ឆ្លង សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដើម្បីសម្រេច ផងដែរ។
ឯកឧត្តម ប៉ែន បូណា៖ «បើគេបំផ្លើសបំភ្លៃយើងបំភ្លឺ បើគេប្រឌិតយើងយកការពិតទៅបន្សាប»
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដាក់ចេញអភិក្រមច្បាស់លាស់មួយចំនួន សម្រាប់មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តជាប្រចាំនៅក្នុងសមរភូមិព័ត៌មាននិងសាធារណមតិដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋក៏ដូចជាការពារសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលចេញពីការមួលបង្កាច់របស់ក្រុម ប្រឆាំងជ្រុលនិយម។ អភិក្រមទាំងនោះមានដូចជា «បើគេបំផ្លើសបំភ្លៃយើងបំភ្លឺ បើគេប្រឌិតយើងយកការពិតមកបន្សាប»។ ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលា ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួនជាង ៣០០នាក់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានពន្យល់ថា នៅក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ក្រុមប្រឆាំងជ្រុលនិយមដែលមិនបានសាងសមិទ្ធផលអ្វីបន្តិចសោះដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ តែបែរជាប្រើប្រាស់ព័ត៌មានប្រឌិតក្លែងក្លាយ មួលបង្កាច់ ញុះញង់ បំផ្លើសបំភ្លៃជាអាវុធយុទ្ធសាស្ត្រដើម្បីបង្ខូចបង្កាច់រាជរដ្ឋាភិបាលទៅវិញ។ […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ ២២៥០គ្រួសារនៅក្រុងសំរោង
នៅព្រឹកថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងប្រតិភូឥស្សរជនជាន់ខ្ពស់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២២៥០គ្រួសារ មកពី ស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង។ ពិធីនេះធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តាមរបាយការណ៍របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ខេត្តមានក្រុង១ ស្រុក៤ សង្កាត់៥ មានផ្ទៃដី ៦.៦៥៥,៤០គ.ម២ មានប្រជាពលរដ្ឋសរុបចំនួន ៦៥.៧៨៥គ្រួសារ ស្មើមនុស្ស ២៦៩.៦៥៦នាក់ (ស្ត្រី ១៣៣.៨៨៨នាក់) និងមានដង់ស៊ីតេ ៣៩នាក់/គ.ម២ ដោយប្រជាពលរដ្ឋ ភាគច្រើនពឹងផ្អែកលើរបរកសិកម្មជាគោល។ ឯកឧត្តមឱ្យដឹងថា ក្នុងចំណោមគ្រួសារសរុបខាងលើនេះ មានគ្រួសារដែលងាយរងគ្រោះបំផុតចំនួន ២២៥០គ្រួសារ ដែលត្រូវមកទទួលអំណោយផ្ទាល់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកនេះ។ បន្ទាប់បានស្តាប់របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្តឧត្តរមាន ជ័យរួច […]
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងការបរទេស
នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោត សរសើរ និងការពេញចិត្តចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំក្រសួង ដោយមានការគាំទ្រពីមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងការបន្តកំណែទម្រង់ផ្ទៃក្នុង ការបង្កើតគំនិតផ្តួចផ្តើមថ្មីៗថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងសម្រួចការងារការទូត ក្នុងការការពារផលប្រយោជន៍គោលរបស់ជាតិ និងលើកកម្ពស់កិត្យានុភាព កិត្តិនាមរបស់កម្ពុជា ក្នុងឋានៈជាប្រទេសមួយស្មើមុខ ស្មើសិទ្ធិ លើឆាកតំបន់ និងអន្តរជាតិ៕
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ ២២៥០គ្រួសារនៅក្រុងសំរោង
នៅព្រឹកថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងប្រតិភូឥស្សរជនជាន់ខ្ពស់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២២៥០គ្រួសារ មកពី ស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង។ ពិធីនេះធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តាមរបាយការណ៍របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ខេត្តមានក្រុង១ ស្រុក៤ សង្កាត់៥ មានផ្ទៃដី ៦.៦៥៥,៤០គ.ម២ មានប្រជាពលរដ្ឋសរុបចំនួន ៦៥.៧៨៥គ្រួសារ ស្មើមនុស្ស ២៦៩.៦៥៦នាក់ (ស្ត្រី ១៣៣.៨៨៨នាក់) និងមានដង់ស៊ីតេ ៣៩នាក់/គ.ម២ ដោយប្រជាពលរដ្ឋ ភាគច្រើនពឹងផ្អែកលើរបរកសិកម្មជាគោល។ ឯកឧត្តមឱ្យដឹងថា ក្នុងចំណោមគ្រួសារសរុបខាងលើនេះ មានគ្រួសារដែលងាយរងគ្រោះបំផុតចំនួន ២២៥០គ្រួសារ ដែលត្រូវមកទទួលអំណោយផ្ទាល់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកនេះ។ បន្ទាប់បានស្តាប់របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្តឧត្តរមាន ជ័យរួច […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ ២២៥០គ្រួសារនៅក្រុងសំរោង
នៅព្រឹកថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងប្រតិភូឥស្សរជនជាន់ខ្ពស់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២២៥០គ្រួសារ មកពី ស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង។ ពិធីនេះធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តាមរបាយការណ៍របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ខេត្តមានក្រុង១ ស្រុក៤ សង្កាត់៥ មានផ្ទៃដី ៦.៦៥៥,៤០គ.ម២ មានប្រជាពលរដ្ឋសរុបចំនួន ៦៥.៧៨៥គ្រួសារ ស្មើមនុស្ស ២៦៩.៦៥៦នាក់ (ស្ត្រី ១៣៣.៨៨៨នាក់) និងមានដង់ស៊ីតេ ៣៩នាក់/គ.ម២ ដោយប្រជាពលរដ្ឋ ភាគច្រើនពឹងផ្អែកលើរបរកសិកម្មជាគោល។ ឯកឧត្តមឱ្យដឹងថា ក្នុងចំណោមគ្រួសារសរុបខាងលើនេះ មានគ្រួសារដែលងាយរងគ្រោះបំផុតចំនួន ២២៥០គ្រួសារ ដែលត្រូវមកទទួលអំណោយផ្ទាល់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកនេះ។ បន្ទាប់បានស្តាប់របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្តឧត្តរមាន ជ័យរួច […]
ឯកឧត្តម កើត រិទ្ធ៖ ការពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីក្នុងវិស័យយុត្តិធម៌ គឺជាការងារអាទិភាពត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់, តឹងរ៉ឹង និងគ្មានការយោគយល់ចំពោះអ្នកល្មើសវិន័យឡើយ
ព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ឯកឧត្ដម ធុច បញ្ចសន្តិភាព ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ជំនួស ឯកឧត្ដម ទី សុវិនថាល់ ដែលត្រូវបានតែងតាំងជា ព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តមប្រធានសាលាដំបូងខេត្ត និង ឯកឧត្តម និងលោកជំទាវ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមួយចំនួន ព្រមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប ផងដែរ។ ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ […]
សម្ដេចធិបតី៖ វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិកម្ពុជាបានរីកចម្រើនគួរជាទីមោទនៈខណៈអាកាសចរណ៍អន្តរជាតិធំៗពីរនឹងបង្កើនជើងហោះហើរបន្ថែមមកកាន់ខេត្តសៀមរាប និងទីក្រុងភ្នំពេញ
វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ បានរីកចម្រើនគួរជាទីមោទន: ក្នុងនោះយោងតាមព័ត៌មានដែលទទួលបាន៖ ១/ ជើងហោះហើរតួគីអ៊ែរឡាញ នឹងចាប់ដំណើរការត្រង់មកកម្ពុជានៅចុងឆ្នាំ២០២៥ និង ២/ ជើងហោះហើរ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានពង្រីកចំនួនហោះហើរ និងគោលដៅបន្ថែមមកកាន់កម្ពុជាផងដែរ។ ក្រោមកិច្ចសហការ និងការជំរុញបើកចំហជើងមេឃកម្ពុជា ក្នុងការទទួលយកភ្ញៀវជាតិ អន្តរជាតិ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្តពង្រីក និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា ដែលជាលទ្ធផលថ្មីសម្រេចបាន គឺ៖ ១/ ជើងហោះហើរ តួកីអ៊ែរឡាញ នឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥នេះ។ ២/ ជើងហោះហើរ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានជំរុញ និងពង្រីកការហោះហើរមកកម្ពុជា ពីទីក្រុងឌូបៃទៅខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំ២០២៥នេះ។ ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈពេលខ្លីនិងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ ជាលទ្ធផលក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួន ៦,២៤ លាននាក់ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ ប៉ុន្ដែជាការបន្តធ្វើវឌ្ឍនភាពប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែធន់ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ
ភ្នំពេញ៖នៅក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីមូលហេតុជាច្រើន ដែលកម្ពុជា មានភាពចាំបាច់ក្នុងការបន្តការងារកែទម្រង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីតែងតែលើកឡើងជារឿយៗថា ការកែទម្រង់រដ្ឋបាលសាធារណៈ ឬការវិភាគមុខងារជាដើម ត្រូវបានអនុវត្តជាប្រចាំមកហើយ។ អ្វីដែលរាជរដ្ឋាភិបាល ដោយមានក្រសួងមុខងារសាធារណៈជាសេនាធិការសម្របសម្រួល បាន និងកំពុងធ្វើនាពេលនេះ គឺជាការបន្តការងារនេះ ដោយគ្រាន់តែសម្រួចមុំនៃការអនុវត្តតែប៉ុណ្ណោះ។ បន្ថែមលើការរៀបរាប់ពីឱកាស និងគុណប្រយោជន៍ល្អៗដែលកម្ពុជានឹងអាចទទួលបានចេញពីការវិភាគមុខងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រីរាជការដែលមានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណាមួយនោះទេ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងបន្ថែមថា “មកដល់ពេលនេះ ការវិភាគមុខងារ បានបង្ហាញឱ្យឃើញចំណុចមួយចំនួន ដែលអាចឱ្យយើងរកវិធីសាស្ត្រដោះស្រាយ តាមរយៈការសហការពិគ្រោះយោបល់ជាមួយគ្នា។ ផ្អែកទៅលើមូលដ្ឋាននេះ មិនមានចំណុចខុសឆ្គងទេ ប៉ុន្តែយើងមានចំណុចដែលអាចកែឱ្យប្រសើរឡើង ដើម្បីអ្នកជំនាន់ក្រោយមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្លាំង ខ្ពស់ វៃឆ្លាត ស្អាតស្អំ សម្រាប់បម្រើប្រជាជន។” […] “ការវិភាគមុខងារ គឺជាឱកាស […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ ប៉ុន្ដែជាការបន្តធ្វើវឌ្ឍនភាពប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែធន់ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ
ភ្នំពេញ៖នៅក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីមូលហេតុជាច្រើន ដែលកម្ពុជា មានភាពចាំបាច់ក្នុងការបន្តការងារកែទម្រង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីតែងតែលើកឡើងជារឿយៗថា ការកែទម្រង់រដ្ឋបាលសាធារណៈ ឬការវិភាគមុខងារជាដើម ត្រូវបានអនុវត្តជាប្រចាំមកហើយ។ អ្វីដែលរាជរដ្ឋាភិបាល ដោយមានក្រសួងមុខងារសាធារណៈជាសេនាធិការសម្របសម្រួល បាន និងកំពុងធ្វើនាពេលនេះ គឺជាការបន្តការងារនេះ ដោយគ្រាន់តែសម្រួចមុំនៃការអនុវត្តតែប៉ុណ្ណោះ។ បន្ថែមលើការរៀបរាប់ពីឱកាស និងគុណប្រយោជន៍ល្អៗដែលកម្ពុជានឹងអាចទទួលបានចេញពីការវិភាគមុខងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រីរាជការដែលមានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណាមួយនោះទេ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងបន្ថែមថា “មកដល់ពេលនេះ ការវិភាគមុខងារ បានបង្ហាញឱ្យឃើញចំណុចមួយចំនួន ដែលអាចឱ្យយើងរកវិធីសាស្ត្រដោះស្រាយ តាមរយៈការសហការពិគ្រោះយោបល់ជាមួយគ្នា។ ផ្អែកទៅលើមូលដ្ឋាននេះ មិនមានចំណុចខុសឆ្គងទេ ប៉ុន្តែយើងមានចំណុចដែលអាចកែឱ្យប្រសើរឡើង ដើម្បីអ្នកជំនាន់ក្រោយមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្លាំង ខ្ពស់ វៃឆ្លាត ស្អាតស្អំ សម្រាប់បម្រើប្រជាជន។” […] […]
ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ហៅពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី មកណែនាំ
តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាលើកឡើងថា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញពីជាលទ្ធផលនៃការសម្របសម្រួលឱ្យដឹងថា ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។ ខាងក្រោមនេះ ជាលិខិតសូមទោសជាសាធារណៈរបស់ពិធីករ ជួប វុត្ថា ហៅ MC Vutha
សម្ដេចធិបតី៖ ពេលនេះ កំណើនការទិញអចលនទ្រព្យ ទិញផ្ទះបានកើនឡើងវិញ ដោយភាពច្បាស់លាស់
ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ពេលនេះកំណើនការទិញអចលនទ្រព្យ និងការទិញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋហាក់មានការហក់ឡើងវិញ ដោយភាពច្បាស់លាស់ខុសគ្នាពីការកើនឡើងកាលពីមុនវិបត្តិកូវីដ-១៩។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អត្រាកំណើននៃការទិញផ្ទះមានការកើនឡើងវិញ ហើយកំណើននៃការទិញផ្ទះនៅពេលនេះ គឺជាកំណើនដែលមានភាពធន់ ហើយច្បាស់លាស់។ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ការនាំចូលសម្ភារសំណង់មានប្រមាណ ១,៥ ពាន់លានដុល្លារ ក្នុងរយៈពេល១១ ខែឆ្នាំ២០២៤ កើនឡើងជាង២២ភាគរយបើធៀបនឹងឆ្នាំ២០២៣។ ទិន្នន័យក៏បានឆ្លុះបញ្ចាំងផងដែរថា គម្រោងសាងសង់ជាង ៥០០ គម្រោង ក្នុងរយៈពេល១០ ខែដំបូងនៃឆ្នាំ២០២៤ មានទុនវិនិយោគសរុបជាង១ពាន់លានដុល្លារ។ ចំណែក ធនាគារជាតិនៃកម្ពុជាបានប្រកាសថា ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៤ ឥណទានសរុបដែលផ្តល់ដោយធនាគារ និងគ្រឺះស្ថានហិរញ្ញវត្ថុមានចំនួន ២៤៧,៦៣១ ពាន់លានរៀល (ស្មើនឹង […]
សម្តេច ឃួន សុដារី៖ សិទ្ធិស្រ្តីនៅកម្ពុជាបានលើកកម្ពស់ដោយសម្តេចតេជោ ហ៊ុន សែន និងបន្តការពារលើកតម្កើងដោយសម្តេចធិបតីនឹងចាត់ទុកស្រ្តីជាបេះដូងនៃគ្រួសារ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី មកពី១៥ ស្ថាប័ន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សរុបមានចំនួនជាង៣០០នាក់ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារីលើកទី១១៤ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។ នៅក្នុងឱកាសនោះ សម្តេចបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនអង្គពិធីផងដែរ។ សម្តេច ប្រធានរដ្ឋសភាបានលើកឡើងពីលទ្ធផលជាច្រើនដែលរដ្ឋសភានិងរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងការលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា ក៏ដូចជាអង្គពិធីទំាងមូល បានសម្តែងនូវអំណរគុណនិងការដឹងគុណជូន សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍សន្តិភាពនិងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបានស្វែងរកសន្តិភាពជូនពលរដ្ឋ។ ការទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនោះហើយ […]
សមាគមកាយប្ញទ្ធិនារីកម្ពុជារៀបចំកម្មវិធីបងស្រី និងប្អូនស្រីលើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» រៀបចំធ្វើឡើងនាថ្ងៃអាទិត្យ ទី ០២ ខែ មីនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និនាត និងពិព័រណ៌កោះពេជ្រ ដោយមានការចូលរួមពីប្រធានសាខាសមាគមទាំង៦សាខា រួមទាំងសមាជិក សមាជិកា សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ និងសាខាខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីកាយប្ញទ្ធិជាតិ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។ នេះគឺជាលើកទី៥ ហើយនៃការរៀបចំកម្មវិធី «បងស្រី និងប្អូនស្រី» ដែលជាកម្មវិធីចែករំលែកបទពិសោធន៍ និងផ្ដល់សារគន្លឺះសំខាន់ៗ របស់បងស្រី ដែលជាអគ្គស្នងការសមាគម។ ឆ្នាំនេះកម្មវិធីផ្ដោតលើប្រធានបទ «ស្រ្តី និងការងារសង្គម» ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ដែលតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំជុំវិញពីភពលោក ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ សេរីភាព និងភាពអង់អាចរបស់ស្រ្តី នៅទូទាំងពិភពលោក។ មានប្រសាសន៍នៅលើវេទិកា […]
តបតាមបទបញ្ជាសម្តេចធិបតី, ក្រុមកងវិស្វកម្ម និងរដ្ឋបាលខេត្តចាប់ផ្ដើមសាងសង់អគារសិក្សា និងបណ្ណាល័យនៅសាលាបឋមសិក្សាសម្តេចឪសម្តេចម៉ែអន្លង់ធំ
សៀមរាប៖ តបតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាឱកាសចុះពិនិត្យសហគមន៍ទេសចរណ៍អន្លង់ធំ ស្រុកស្វាយលើ ខេត្តសៀមរាប និងសំណេះសំណាលជាមួយបងប្អូនសមាជិកសហគមន៍ កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ដោយបានផ្តល់គោលការណ៍ឱ្យសាងសង់អនុវិទ្យាល័យ និងជួសជុលកែលម្អផ្លូវធ្វើឱ្យប្រសើរឡើងប្រវែងជាង ៦គីឡូម៉ែត្រ ពីសហគមន៍ទៅកាន់ទីតាំងស្រះដំរី ដោយបានប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ មេបញ្ជាការរង កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទទួលបន្ទុកសាងសង់។ បន្ទាប់ពីទទួលបានបទបញ្ជាភ្លាម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត និងឧត្តមសេនីយ៍ទោ បានចុះទៅជួបបងប្អូន អ៊ំពូមីង តាយាយ លោកគ្រូអ្នកគ្រូ និងសហគមន៍ ក្នុងគោលបំណងសាកសួរបន្ថែមអំពីចំណាប់អារម្មណ៍ និងការឯកភាពក្នុងការរៀបចំ៖ ១/ ការធ្វើឱ្យប្រសើរឡើងផ្លូវពីសហគមន៍ឆ្ពោះទៅកាន់ស្រះដំរី ដែលជាផ្លូវចរាចរណ៍ទេសចរដ៏សំខាន់របស់សហគមន៍អន្លង់ធំ មានប្រវែងប្រមាណជាង ៦គីឡូម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងសុវត្ថិភាពដល់ភ្ញៀវទេសចរក៏ប៉ុន្តែការជួសជុលនេះ គឺឈរលើការថែរក្សាសណ្ឋានផ្លូវដើម ដោយមិនធ្វើឱ្យមានការប៉ះពាល់ណាមួយនោះទេ ពិសេសក៏មានការឯកភាពពីតំណាងសហគមន៍ផងដែរ។ […]
សម្តេចតេជោ ហ៊ុន សែន៖ ទោះធ្វើតេស្តរហ័សពិនិត្យឃើអវិជ្ជមានកូវីដ.១៩ក៏ដោយតែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែជាទីគោរពសក្ការៈយាងទៅប៉េកាំងព្រឹកមុិញព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ
សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៣ មីនានេះ បានបញ្ជាក់ថា៖ ម្សិលមុិញធ្វើតេស្តរហ័សពិនិត្យឃើអវិជ្ជមានកូវីដ.១៩ហើយតែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែជាទីគោរពសក្ការៈយាងទៅប៉េកាំងព្រឹកមុិញនេះព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ។ការបារម្មណ៍ខ្លាចឆ្លងទៅព្រះអង្គនិងថ្នាក់ដឹកនាំផ្សេងទៀត។ មុននេះ២ម៉ោងបានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ដូចនេះទាំងគ្រូពេទ្យទាំងខ្ញុំកំណត់ថាខ្ញុំពុំមានជម្ងឺកូវីដ១៩ទៀតទេ។ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំង ទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ លាហើយកូវីដ១៩ជាលើកទី២និងខិតខំមិនឲ្យមានការលាជាលើកទី៣។ ដោយសារថ្មីៗនេះមានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិកនិងប្រធាធិបតីអ៊ុយក្រែនខ្ញុំជូនរូបថត ពេលខ្ញុំចរចាឆ្នាំ១៩៨៩ដែលខ្ញុំហៅថាវេចបាយសុីដើម្បីចរចារកសន្តិភាព។ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំតែពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ។ (អត់ធ្មត់ អត់ធ្មត់និងអត់ធ្មត់)នេះមេរៀនរបស់ខ្ញុំ៕
ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ។ សិក្ខាសាលានារសៀលនេះ ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានា នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ៕
ក្រសួងការងារ៖ ឆ្នាំ២០២៤ ពលករខ្មែរធ្វើការក្រៅប្រទេសផ្ញើរប្រាក់មកផ្ទះជិត ៣ពាន់លានដុល្លារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅក្រៅប្រទេសមានចំនួន ១,៣៨លាននាក់ ដែលបានផ្តល់ប្រាក់ចំណូលសរុបប្រមាណ ៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះបានផ្ញើរប្រាក់បញ្ញើត្រឡប់មកប្រទេសវិញចំនួនប្រមាណ ២,៩៥ពាន់លានដុល្លារអាម៉េរិក។ យោងតាមរបាយការណ៍ការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឲ្យដឹងក្នុងឱកាសប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ កាលពីសប្តាហ៍កន្លងទៅថា ក្នុងចំណោមលទ្ធផលការងារជាច្រើន ដែលក្រសួងការងារ ខិតខំប្រឹងប្រែងសម្រេចបានទាំងនោះ ក្នុងឆ្នាំ២០២៤ ក្រសួងក៏បានស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេសបានចំនួនជាង ៤ម៉ឺន ៤ពាន់នាក់ តាមវិស័យឧស្សាហកម្ម, កសិកម្ម, សំណង់, ការងារផ្ទះ និងការងារផ្សេងៗ។ ក្នុងនោះ ពលករកម្ពុជាបានមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញចំនួនជាង ១ម៉ឺន ៨ពាន់នាក់ ដែលធ្វើឱ្យពលករកម្ពុជាដែលបានកំពុងស្នាក់នៅ និងធ្វើការនៅបរទេស បានកើនឡើងប្រមាណពី ១,៣៥លាននាក់ នៅឆ្នាំ២០២៣ ដល់ប្រមាណ ១,៣៨លាននាក់ នៅឆ្នាំ២០២៤ ដែលធ្វើឱ្យប្រាក់បញ្ញើត្រឡប់មកប្រទេសវិញបានកើតពីប្រមាណ ២,៩៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ ២,៩៥ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។ របាយការណ៍ដដែលនេះ បានបន្ថែមថា បើបូករួមពីការចំណាយដែលពលករបានចាយផ្ទាល់ប្រមាណ ១ ៥០០ដុល្លារអាម៉េរិក មានន័យថា ឱកាសការងារធ្វើនៅក្រៅប្រទេសបានផ្តល់ប្រាក់ចំណូលប្រមាណ ៥ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ […]
កម្ពុជា-ចិន ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥— ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន វៃតុង (SUN Weidong) អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែស៊ីជម្រៅ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
សម្តេចធិបតី បង្ហាញរូបភាពអំពីការចរចារវាងភាគីកម្ពុជាដែលដឹកនាំដោយរូបសម្តេច កាលជាមេបញ្ជាការរងកងទ័ពជើងគោក និងបទពិសោធន៍នៃការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ រយៈពេល៣ឆ្នាំ បង្កឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃ ………..
«ទើបរកឃើញរូបប៉ុន្មានសន្លឹកនេះ ដែលថតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ។ រូបទាំងនេះបង្ហាញអំពីការចរចារវាងភាគីកម្ពុជាដែលដឹកនាំដោយរូបខ្ញុំ ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោក (ដោយមានការចូលរួមពីឯកឧត្តម ជា ម៉នអតីតមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣) ជាមួយភាគីកងទ័ពថៃដែលដឹកនាំដោយនាយសេនាធិកា កងទ័ពជើងគោកថៃ ក្នុងគោលដៅឈានទៅរកការផ្អាកការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨ នៅទិសប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ ២០១១។ សូមរំលឹកផងថាការប្រយុទ្ធគ្នាពេលនោះ គឺមិនមែនផ្ដើមដោយកងទ័ព ឬរាជរដ្ឋាភិបាលនៃប្រទេសណាមួយនោះទេ។ ប៉ុន្តែវាចាប់ផ្ដើមឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ហើយរំលោភចូលមកកាន់កាប់វត្ត កែវ សិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី ១៥ កក្កដា ឆ្នាំ២០០៨។ សកម្មភាពដែលផ្ដើមឡើងដោយមនុស្សប៉ុន្មាននាក់នេះ បានរាលដាល រហូតដល់មានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេសទាំងពីរអស់រយៈពេលជាង៣ឆ្នាំ ចាប់ពីតំបន់ប្រាសាទព្រះវិហាររហូតដល់តំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ដោយបានបង្កឲ្យកងទ័ពទាំងពីរប្រទេសរងរបួសនិងស្លាប់ជាច្រើននាក់ ក៏ដូចជាបង្ខំឲ្យប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋថៃដែលរស់នៅក្នុងនិងក្បែរតំបន់ប្រយុទ្ធគ្នា រាប់ពាន់គ្រួសារត្រូវជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួន។ បន្ថែមលើនោះទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងវិស័យផ្សេងៗ ក៏ទទួលរងការប៉ះពាល់ជាអវិជ្ជមានផងដែរនាពេលនោះ។ បទពិសោធន៍ដែលទើបតែកើតមានជាងមួយទសវត្សរ៍កន្លងទៅនេះ គឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស ឲ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយ ត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណា […]
សម្តេចតេជោ សោកស្តាយដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះ ចាត់ទុកជោគជ័យក្នុងការបង្រ្កាបបទល្មើសឆបោករបស់ថៃ ជាបរាជ័យរបស់ប្រទេសជិតខាង ……….
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ «មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ។ ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រាប់ទាំងកម្ពុជាផង ក៏បានប្រឹងប្រែងបង្រ្កាបដូចគ្នាដែរ។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺជោគជ័យរបស់ប្រទេសថៃ ត្រូវបានសារព័ត៌មាន និងអ្នកនយោបាយខ្លះផងចាត់ទុកថា ជាបរាជ័យនៃប្រទេសជិតខាងរាប់ទាំងកម្ពុជាផងដែរ។ រឿងបទល្មើសមិនទាន់ចប់ទេ នៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព»។
អនុវត្តគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា!
អនុវត្តតាមគោលការណ៍ណែនាំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានអនុវត្តវិធានការលើរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដោយឃាត់ខ្លួនតៃកុងរថយន្តយកមកអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការមិនស្តាប់ការបញ្ជារបស់កម្លាំងនគរបាលចរាចរណ៍តាមគោលដៅ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ: បានលើកទឹកចិត្តដល់កម្លាំងនគរបាលចរាចរណ៍ទាំងក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តព្រៃវែងបន្តសកម្មភាពរឹតបន្តឹងការអនុវត្តច្បាប់ដោយផ្ដោតលើមុខសញ្ញាក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ទន្ទឹមនឹងមុខសញ្ញាល្មើសច្បាប់ទូទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងក៏ជាការឆ្លើយតបមតិយោបល់សំណូមពរប្រជាពលរដ្ឋដែលសង្កេតឃើញនូវករណីរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាមជាបន្តបន្ទាប់បានបើកវ៉ាជែងបង្កគ្រោះថ្នាក់ និងក្ដីព្រួយបារម្ភជារៀងរាល់ថ្ងៃ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ អ្នកនាំពាក្យបានរំលឹកថា តបតាមគោលការណ៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការមួយចំនួនបន្ថែមទៀត ក្នុងនោះមានជាអាទិ៍ការបំពាក់កាមេរ៉ាបង្កប់ដើម្បីថតសកម្មភាពរថយន្តដឹកអ្នកដំណើរ និងក៏ដូចជាមធ្យោបាយធ្វើដំណើរផ្សេងៗទៀតដែលល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាពិសេសការបើកបរលើសល្បឿនកំណត់។ សូមបញ្ជាក់ថាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចំណារឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់វិធានការមួយចំនួន លើករណីរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម បន្ទាប់ពីក្រុមការងារបានប្រមូលព័ត៌មានពីសាធារណជន ទាំងអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ដែលសម្ដែងក្ដីព្រួយបារម្ភចំពោះសកម្មភាពបើកបរ វ៉ាជែង មិនគោរពសិទ្ធអាទិភាព ហើយដែលជារឿយៗបង្កគ្រោះថ្នាក់។ ចំណាត់ការនេះ ក៏ជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ ចំពោះការធ្វើដំណើររបស់ភ្ញៀវទេសចរ មកពីប្រទេសវៀតណាម […]
ក្រសួងទេសចរណ៍ ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» អមជាមួយពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផ្តល់កិត្តិយសពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីក្នុងក្របខ័ណ្ឌក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងក្រសួងកិច្ចការនារី មន្ត្រីនារីកិច្ចសន្យា និងតំណាងពីគ្រប់ផ្នែកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ សរុបចំនួន ៣៥១នាក់។ សូមបញ្ជាក់ថា ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ប្រធានបទនេះ ក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព […]
ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន តំណាងឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំប្រចាំខែ កុម្ភៈ ទិសដៅកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន
________________ ទីស្តីការក្រសួងព័ត៌មាន៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាជំនួយការ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលកិច្ចការងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្តប្រចាំខែ មីនា សម្រាប់កិច្ចការងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្នុងឆ្នាំ២០២៥ និងព្រមទាំងមានការចូលរួមជាគំនិត និងពិភាក្សាយោបល់បន្ថែមពីសមាសភាពដឹកនាំ និងក្រុម Admin វែកញែកក្នុងកិច្ចប្រជុំយ៉ាងផុសផុល។ កិច្ចប្រជុំនេះធ្វើឡើង នៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕
ពលរដ្ឋ៦,៧០០នាក់ បានដាក់ពាក្យស្នើសុំដីសម្បទានពីរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដែលដាក់ចេញដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ៦,៧០០នាក់ បានដាក់ពាក្យស្នើសុំដីធ្លីពីរាជរដ្ឋាភិបាល ក្រោយការដាក់ចេញនូវគោលនយោបាយផ្ដល់ដីជូនប្រជាពលរដ្ឋដែលគ្មានដីយ៉ាងពិតប្រាកដ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» រៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា បានអះអាងថា គោលនយោបាយដីធ្លី ចីរភាពបរិស្ថាន និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីឲ្យពលរដ្ឋគ្រប់រូបមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនស្របច្បាប់ និងបញ្ចប់ការទៅទន្ទ្រានដីដោយខុសច្បាប់។ បើតាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ, គោលនយោបាយនេះ មានផលប្រយោជន៍ច្រើនយ៉ាងទន្ទឹមគ្នា គឺការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដផង, ការលុបបំបាត់ភាពអនាធិបតេយ្យ នៃការទន្ទ្រានយកដីព្រៃរបស់រដ្ឋ, រួមគ្នាការពារធនធានធម្មជាតិ និងបរិស្ថានផង និងការអភិវឌ្ឍសហគមន៍ប្រជាពលរដ្ឋផង។ លោក ប៉ែន បូណា បានថ្លែងយ៉ាងដូច្នេះថា «យោងតាមព័ត៌មាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំ និងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព គឺមានប្រជាពលរដ្ឋជាង ៦៧០០នាក់ហើយបានចុះឈ្មោះដើម្បីស្នើសុំទទួលដីសម្បទាន មកពី២៣រាជធានី-ខេត្តនៅទូទាំងប្រទេស ហើយកំពុងបន្ដដំណើរការ»។ ពាក់ព័ន្ធបញ្ហាកម្មសិទ្ធិដីធ្លីនេះ […]
តើពាក្យ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» មានន័យយ៉ាងណា?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព ដើម្បីយើងមានឱកាសអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ផងដែរ ព្រោះថា សមិទ្ធផលនិងការរីក ចម្រើនរបស់សង្គមជាតិអាចកើតឡើងទៅបានអាស្រ័យដោយសុខសន្តិភាព។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវពាក្យស្លោកថា ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព បន្ថែមពីលើពាក្យស្លោក ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើគ្មានសន្ដិភាពនោះទេ កម្ពុជាក៏មិនមានភ្ញៀវទេសចរមកទស្សនាដែរ ព្រោះថា ទេសេចរនឹងមិនចំណាយលុយទិញសំបុត្រយន្តហោះ និងចំណាយពេលវេលាទៅកម្សាន្តនៅកន្លែងដែលមានសង្រ្គាមឬអសន្តិសុខនោះឡើយ បើទោះបីជាការចំណាយនោះអស់ប្រាក់តិចក៏ដោយ៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់យុវជន តារា អ្នកផលិតមាតិកាលើបណ្តាញសង្គម បន្តជួយផ្សព្វផ្សាយបន្ថែមពីសមិទ្ធផល និងវប្បធម៌កម្ពុជា
ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៧ បានលើកទឹកចិត្តដល់យុវជន តារាសម្តែង អ្នកផលិតមាតិកា បណ្តាញសារព័ត៌មាន ប្រជាពលរដ្ឋទូទៅ ដែលមានឥទ្ធពលលើបណ្តាញសង្គម បន្តជួយការជួយផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល វប្បធម៌ ព្រឹត្តិការណ៍នានាដែលបានរៀបចំឡើង និងគោលដៅទេសចរណ៍ ក្នុងគោលដៅរួមគ្នា ទាក់ទាញភ្ញៀវទេសចរមកកម្ពុជាឱ្យបានកាន់តែច្រើន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សម្តេចធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សូមឱ្យបងប្អូនជា Influencer យុវជនរបស់យើង តារាសម្តែង បងប្អូនយើងដែលមានអ្នកតាមដានច្រើនៗ សូមបន្តជួយផ្សព្វផ្សាយបន្ថែមពីសមិទ្ធផលទាំងអស់នេះ លើកស្ទួយពីកម្ពុជា»។ សម្តេចបវរធិបតី បានកត់សម្គាល់ឃើញថា កន្លងមកក៏មាន យុវជន តារាសម្តែង អ្នកផលិតមាតិកាមួយចំនួនបានជួយផ្សព្វផ្សាយច្រើន ពីព្រឹត្តិការណ៍ និងវប្បធម៌នានានៅលើបណ្តាញសង្គម ដូចជា ការថតឃ្លីបវីដេអូស្លៀកពាក់បុរាណ សម្លៀកបំពាក់ក្បាច់គុណ សកម្មភាពរត់នៅតាមប្រាសាទ បង្ហោះនៅលើ Tik Tok ដែលនេះសុទ្ធតែជាការបង្ហាញ និងផ្សព្វផ្សាយពីវប្បធម៌របស់កម្ពុជា។ហើយនៅឆ្នាំនេះ នឹងមានការរៀបចំនូវកម្មវិធីអង្គរសង្រ្កានម្តងទៀតនៅខេត្តសៀមរាប និងកម្ពុជាសាទរកម្ពុជា […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់យុវជន តារា អ្នកផលិតមាតិកាលើបណ្តាញសង្គម បន្តជួយផ្សព្វផ្សាយបន្ថែមពីសមិទ្ធផល និងវប្បធម៌កម្ពុជា
ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៧ បានលើកទឹកចិត្តដល់យុវជន តារាសម្តែង អ្នកផលិតមាតិកា បណ្តាញសារព័ត៌មាន ប្រជាពលរដ្ឋទូទៅ ដែលមានឥទ្ធពលលើបណ្តាញសង្គម បន្តជួយការជួយផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល វប្បធម៌ ព្រឹត្តិការណ៍នានាដែលបានរៀបចំឡើង និងគោលដៅទេសចរណ៍ ក្នុងគោលដៅរួមគ្នា ទាក់ទាញភ្ញៀវទេសចរមកកម្ពុជាឱ្យបានកាន់តែច្រើន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សម្តេចធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សូមឱ្យបងប្អូនជា Influencer យុវជនរបស់យើង តារាសម្តែង បងប្អូនយើងដែលមានអ្នកតាមដានច្រើនៗ សូមបន្តជួយផ្សព្វផ្សាយបន្ថែមពីសមិទ្ធផលទាំងអស់នេះ លើកស្ទួយពីកម្ពុជា»។ សម្តេចបវរធិបតី បានកត់សម្គាល់ឃើញថា កន្លងមកក៏មាន យុវជន តារាសម្តែង អ្នកផលិតមាតិកាមួយចំនួនបានជួយផ្សព្វផ្សាយច្រើន ពីព្រឹត្តិការណ៍ និងវប្បធម៌នានានៅលើបណ្តាញសង្គម ដូចជា ការថតឃ្លីបវីដេអូស្លៀកពាក់បុរាណ សម្លៀកបំពាក់ក្បាច់គុណ សកម្មភាពរត់នៅតាមប្រាសាទ បង្ហោះនៅលើ Tik Tok ដែលនេះសុទ្ធតែជាការបង្ហាញ និងផ្សព្វផ្សាយពីវប្បធម៌របស់កម្ពុជា។ហើយនៅឆ្នាំនេះ នឹងមានការរៀបចំនូវកម្មវិធីអង្គរសង្រ្កានម្តងទៀតនៅខេត្តសៀមរាប […]