សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. អគ្គមេបញ្ជាការកងទ័ពសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ គល់ រ៉េននី ——
ព័ត៌មានថ្មីៗ
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ចាប់ថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើង ៣១ករណី មានជនសង្ស័យ ១៦៦នាក់ ឃាត់ខ្លួនជនសង្ស័យ ១២២នាក់ ………
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ” សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី០២ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣១ ករណី មានជនសង្ស័យចំនួន ១៦៦ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១២២ នាក់ ដែលពាក់ព័ន្ធនឹងបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនា លួចមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមាន សមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់ កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ ហើយត្រូវចាកនូវអំពើអបាយមុខ […]
កម្ពុជា-ហ្វីលីពីន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព ……….
ក្នុងឱកាសនៃជំនួប ឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីនបានសម្ដែងនូវមោទភាពជាខ្លាំងចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា។ ឯកឧត្តម Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការអនុវត្តយន្តការដែលមានស្រាប់ និងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់កិច្ចសហការ ថ្មីៗបន្ថែមទៀត។ សម្ដេចធិបតីបានសម្តែងភាពរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា-ហ្វីលីពីន និងបានថ្លែងអំណរគុណហ្វីលីពីនដែលបានផ្ដល់ការគាំទ្រដល់កងទ័ពកម្ពុជា នាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដោយផ្តោតជាសំខាន់លើការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា។ សម្តេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគំរាមកំហែងមិនប្រពៃណីផងដែរ៕ —
សម្ដេចតេជោ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក NMR អ៊ីនឆន់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤–
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ នាយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ ទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន ——
អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមហោះហើរសាកល្បងកាលពីថ្ងៃទី០៨ ខែកញ្ញា ម្សិលមិញនេះ ……….
អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមឱ្យយន្តហោះ ហោះហើរសាកល្បងរយៈពេលប្រាំថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិការ ហោះហើរ ពេញលេញ ក្នុងឆមាសទី១ ឆ្នាំ ២០២៥។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលការ ហោះហើរសាកល្បងនឹងធ្វើឡើងនៅថ្ងៃទី០៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញានេះ។ វាគឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធវិទ្យុទាក់ទងជាដើម។ ឯកឧត្តមបញ្ជាក់ថា Fly test នេះ គឺត្រូវធ្វើច្រើនដង ដោយប្រើយន្តហោះខ្នាតតូចបំពាក់ដោយឧបករណ៍ពិសេសសម្រាប់ ហោះចុះឡើង ដើម្បីធានាថា ឧបករណ៍នាំផ្លូវចុះចតទាំងអស់ក្នុងអាកាសយានដ្ឋានធ្វើការប្រកបដោយសុវត្ថិភាព។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានលំដាប់ 4F និងអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជាយន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។ យន្តហោះយក្សរបស់អាមេរិក និងរបស់អឺរ៉ុបទាំងពីរប្រភេទនេះ អាចផ្ទុកអ្នកដំណើរបានច្រើនជាង ៥០០នាក់។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋាន ថ្មីនេះ កំពុងដំណើរការនៅឡើយ ពោលការសាងសង់បានជិត ៨៤ភាគរយ ដោយចំណាយថវិកាអស់ […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីពិធីបញ្ចូលសមាជិក សមាជិកា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) NMR នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤–
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) អញ្ជើញជាអធិបតីពិធីបញ្ចូលសមាជិក សមាជិកា TYDA ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ គណនីហ្វេសប៊ុកលោកជំទាវបណ្ឌិត ——————
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ ប្រទេសចិន NmMR យចូវ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤–
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម ស៊ី លីន លេខាបក្សខេត្តគួយចូវ នៅសណ្ឋាគារ Guizhou Park Hotel Guiyang ក្នុងខេត្តគួយចូវ ប្រទេសចិន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ ទំព័រហ្វេសប៊ុកឯកឧត្តមអភិសន្តិបណ្ឌិត ——
ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលយុវជន យុវនារី និងប្រជាប្រុសស្រីកម្ពុជា ជាច្រេីនបានចុះពិនិត្យ និងស្វែងយល់តាមខ្សែបន្ទាត់ព្រំដែនដោយផ្ទាល់
យុវជន-យុវនារី ប្រជាប្រុសស្រីកម្ពុជា បានធ្វើដំណើរទៅដល់ទឹកដីនៃខេត្តនៃតំបន់ភូមិភាគឦសានដោយផ្ទាល់ តាមរយៈការរៀបចំរបស់ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន សហការជាមួយនឹងថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីផ្តល់ឱកាស ឱ្យយុវជន-យុវនារី ប្រជាប្រុសស្រីកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវ ដោយផ្ទាល់ ឃើញផ្ទាល់ និងឈ្វេងយល់ដោយផ្ទាល់ អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន ជាពិសេស ផ្លូវក្រវាត់ព្រំដែន សក្តានុពលគ្រប់វិស័យ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ដែលបានអនុវត្តទៅតាមគំនិតផ្តួចផ្តើម និងការរៀបចំ ដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ។ ——
ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំយុវជន-យុវនារី ចំនួន ២០០នាក់ ធ្វើទស្សនកិច្ច និងឈ្វេងយល់ដោយផ្ទាល់ អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន និងផ្លូវក្រវាត់ព្រំដែន NMR ត្បូងឃ្មុំ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤–
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលទស្សនកិច្ចទិសឦសាន អញ្ជើញដឹកនាំយុវជន-យុវនារី ចំនួន ២០០នាក់ រួមទាំងព្រះសង្ឃផងដែរ ធ្វើទស្សនកិច្ច និងឈ្វេងយល់ដោយផ្ទាល់ដោយមិនគិតថ្លៃ អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន និងផ្លូវក្រវាត់ព្រំដែននៃខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី វគ្គទី១ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ ឡុង ដេវីត ———
ពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» កម្ពុជា-ចិន ក្នុងស៊ុមរូបតែមួយ នៅខេត្តសៀមរាប NMR សៀមរាប ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤–
ពិធីបើកពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» កម្ពុជា-ចិន ក្នុងស៊ុមរូបតែមួយ ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា លោក Du Zhanyuan នាយកប្រតិបត្តិក្រុមហ៊ុន CICG និងលោក ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ ឃុត សៅ ——
ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងអំណរគុណ និងកោតសសើរចំពោះក្រុមហ៊ុន វីតាល់ ដែលតែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល និងឧបត្ថម្ភគាំទ្រក្នុងដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ …………
ក្រុមហ៊ុន វ័នហ្វ្រេតធើនីធី និងមូលនិធិ ២៥រៀល បានឧបត្ថម្ភទឹកពិសាវីតាល់ចំនួន ២ ០០០កេស ដល់ប្រធានក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចដើម្បីប្រើប្រាស់ និងគាំទ្រដំណើរទស្សនកិច្ចនៅទិសឦសានដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី0៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នៅរៀងរាល់ថ្ងៃសៅរ៍នៃសបា្តហ៍។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច បានទទួលអំណោយពី វីតាល់ នៅព្រឹកថ្ងៃទី0៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីលោកលោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន វ័នហ្វ្រេតធើនីធី តំណាងអោយក្រុមហ៊ុនទឹកពិសាវីតាល់ ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណ និងកោតសសើរចំពោះ វីតាល់ ដែលមានលោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី ជាអគ្គនាយិកា តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល និងឧបត្ថម្ភគាំទ្រក្នុងដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី-និងខេត្តស្ទឹងត្រែង នៅថ្ងៃទី0៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ និងថ្ងៃបន្តបន្ទាប់ទៀត។ ឯកឧត្តមរដ្ឋមន្ត្រី […]
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី និងបុត្រី នរោត្តម ជេនណា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង គង់ សំអុល NMR នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤–
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី និងបុត្រី នរោត្តម ជេនណា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង គង់ សំអុល តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នៅគេហដ្ឋានសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ សូមជម្រាបថា សម្តេចចៅហ្វាវាំង គង់ សំអុល បានទទួលមរណភាពនៅវេលាម៉ោង៨ និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ រូបថត៖ យឹម សុវឌ្ឍនា ——
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីកម្ពុជា NMR នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីកម្ពុជា ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ គល់ រ៉េននី ——
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី«សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» NMR ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្ដម លោកជំទាវ តំណាងក្រសួង-ស្ថាប័ននានា និង និស្សិតសរុបចំនួនប្រមាណ ៣០០នាក់។ ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ឆ្នាំ២០២៤ គឺជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជា«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន» ផងដែរ ដូច្នេះពិធីផ្សព្វផ្សាយសៀវភៅស្ដីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» នេះ គឺជាការបង្ហាញសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងជាការរំលឹកដល់ទំនាក់ទំនងការទូតនិងមិត្តភាពជាប្រពៃណីក្នុងប្រវត្តិសាស្រ្តនៃប្រទេសទាំងពី។ ជាមួយគ្នានេះ ខ្លឹមសាររួមនៃសៀវភៅនេះក៏ឆ្លុះបញ្ចាំងនូវសុទិដ្ឋិនិយមក្នុងការពង្រឹងសន្ដិសហវិជ្ជមានរវាងប្រទេសទាំងពីរ និងផ្ដល់អនុសាសន៍ល្អៗសម្រាប់ការកសាងអនាគត ប្រកបដោយស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយ៉ាងទូលំទូលាយទាំងក្នុងតំបន់ និងសកលលោក ជាពិសេស ជាគំរូដ៏សំខាន់មួយសម្រាប់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដោយឈរលើមូលដ្ឋាននៃការគោរពសិទ្ធិស្វ័យសម្រេច ឯករាជ្យភាព និងអធិបតេយ្យភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានគូសរំលេចផងដែរថា មិត្តភាពជាប្រវត្តិសាស្រ្ដនៃប្រទេសទាំងពីរត្រូវបានថែរក្សា និងត្រូវបានពូនជ្រុំពីសំណាក់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារ និងអភិវឌ្ឍន៍នៅតំបន់ព្រំដែន ………
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទា ខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន១,៦៦០ នាក់។ សម្តេចធិបតី បានលើកឡើងថារាជរដ្ឋាភិបាលបានចាត់ទុកគណៈមេធាវីជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាមរយៈការធ្វើអន្តរកម្មរវាងមេធាវីដែលជាអ្នកចូលរួមអនុវត្តច្បាប់ផ្ទាល់ជាមួយក្រសួងយុត្តិធម៌។ គណៈមេធាវីកម្ពុជាបានចួលរួមជួយដោះស្រាយបញ្ហាផ្នែកច្បាប់សម្រាប់ប្រជាជន ចូលរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿង ចូលរួមជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបានរៀបចំមេធាវីស្ម័គ្រចិត្តជួយក្នុងកិច្ចការសង្គមផ្សេងៗ។ ជាមួយគ្នានេះ សម្តេចធិបតី បានសម្រេចបង្កើតក្រុមអ្នកច្បាប់ផ្ទាល់របស់សម្តេច ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋលើតម្រូវការផ្លូវច្បាប់ ជាពិសេសប្រជាជនក្រីក និងជនងាយរងគ្រោះ។ សម្តេចធិបតី បានលើកឡើងថាការប្រើប្រាស់យន្តការច្បាប់ដើម្បីធានាឱ្យសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងការបញ្ចេញមតិ ក៏ដូចជាការធារនូវសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទៅ គឺជាររឿសំខាន់បំផុត ដែលអាចធានាបាននូវសេចក្តីសុខទាំងអស់គ្នា។ ក្នុងន័យនេះ ការប្រើប្រាស់វិធានការច្បាប់ដើម្បីទប់ស្កាត់នូវអំពើក្រុមជ្រុលនិយមមួយក្រុមនៅក្រៅប្រទេសដែលមានគំនិតទុច្ចរិតបំផុសចលាចលបាតុកម្មហឹង្សាផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅមិនឱ្យបានសម្រេច គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងស្របតាមក្រប់ខណ្ឌច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ពព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានប្ររសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ៦,៤លាននាក់ ក្នុងចំណោម ៨,២លាននាក់នៃអ្នកបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស បន្តការក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជាតិ។ ការផ្លាស់ប្តូររដ្ឋាភិបាលនៅកម្ពុជាត្រូវបានកំណត់យ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ គឺដោយការបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង។ […]
ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ គួរជាការងារអាទិភាពសម្រាប់តំបន់ទាំងមូលក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ……..
ថ្លែងនៅក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី, រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃកម្ពុជា ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងពីបញ្ហាប្រឈម និងផលវិបាកនានាដែលកើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គម និងបានអំពាវនាវដល់តំណាងបណ្តាប្រទេសសមាជិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះចូលរួមសហការគ្នាក្នុងសំឡេងតែមួយ ដើម្បីពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្តួចផ្តើមគំនិតដោយប្រទេសកម្ពុជា និងគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមប្រទេសជាសមាជិក AIBD និងបណ្តាប្រទេសនានាដែលបានចូលរួម ក្នុងការពង្រឹងសនិ្តសុខ និងសណ្តាប់ធ្នាប់ព័ត៌មាន ដើម្បីបង្កើនភាពធន់ និងការជឿទុកចិត្តរបស់សាធារណជន ដោយគួរចាត់ទុកជាការងារនេះជាការងារអាទិភាពនៅក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទៅដល់តំណាងរដ្ឋាភិបាល អង្គទូត និងអ្នកចូលរួមពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុប ដែលមានវត្តមានក្នុងពិធីបើកនេះ ដោយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ និងការប្រកាសដាក់ឱ្យអនុវត្តន៍ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ក្នុងគោលបំណងកំណត់ស្តង់ដារសីលធម៌សម្រាប់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីគាំទ្រដល់សេរីភាពសារព័ត៌មាន […]
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃចប់អាណត្តិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា NMR នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤–
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃឡង់ដ៏ ចប់អាណត្តិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ ហ៊ុន យុទ្ធគុណ ——
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន គោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង គង់ សំអុល NMR ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤–
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ សូមជម្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទទួលមរណភាពនៅវេលាម៉ោង៨ និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ រូបថត៖ សុខ ពេជ្ររតនា ——
ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព និងឯកឧត្តម នេត្រ ភក្រ្តា និងលោកជំទាវ និមន្ត និងអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការអប់រំសុខភាពផ្លូវចិត្ត» NMR ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤–
ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះរាជាគណ:កិត្តិយស និងជាព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវ័ន គល់ទទឹង និងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ និមន្ត និងអញ្ជើញ ជាអធិបតីពិធីបើកសិក្ខាសាលាស្តីពី «ការអប់រំសុខភាពផ្លូវចិត្ត» ជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន រៀបចំឡើងនៅសាលប្រជុំចត្មុមុខមង្គល ទីស្តីការក្រសួង នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ ហ៊ុន យុទ្ធគុណ ——
ថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង គង់ សំអុល ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤–
ថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ សូមជម្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទទួលមរណភាពនៅវេលាម៉ោង៨ និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ រូបថត៖ គល់ រ៉េននី ———
រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងនាយកលេខាធិការដ្ឋានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ជួបពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ……….
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី Philomena Gnanapragasam នាយកលេខាធិការដ្ឋាននៃវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេឡាំង ប្រទេសម៉ាឡេស៊ី។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងចំណោមប្រទេសជាសមាជិក ជាពិសេសការពង្រឹងសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី និងតំណាង AIBD ក៏បានឯកភាពរួមគ្នាគិតគូរនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់ប្រទេសជាសមាជិក និងគម្រោងសកម្មភាពលម្អិត ដើម្បីត្រៀមរៀបចំកិច្ចប្រជុំសំខាន់ៗនាពេលខាងមុខ ជាពិសេសសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ (20th Asia Media Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ គួរគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងទទួលរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ នៅទឹកដីខេត្តសៀមរាប ហើយនេះជាលើកទី២ បន្ទាប់ពីការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាជាលើកដំបូងក្នុងការរៀបចំសន្និសីទកំពូលសារព័ត៌មានលើកទី១៦នៅក្នុងឆ្នាំ២០១៩ ដោយនៅពេលនោះមានអ្នកចូលរួមប្រមាណជាង៦០០នាក់ មកពីបណ្តាប្រទេសចំនួន៤៣៕ —
សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង គង់ សំអុល NmMR នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤–
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅគេហដ្ឋានសព ផ្ទះលេខ៨៣ ផ្លូវសុកហុក សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រូបថត៖ កុក គី
សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតជូន នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្ដី News Week ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ NMR ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤—
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្ដី News Week ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ គល់ រ៉េននី —
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាជាមួយតំណាង ITU ដោយផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពសម្រាប់មន្រ្តី …………
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក Kishore Babu G.S.C Yerraballa តំណាងសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union (ITU)) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក ដោយផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពសម្រាប់មន្រ្តី។ ជំនួបនេះធ្វើឡើងនៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេឡាំង ប្រទេសម៉ាឡេស៊ី ស្របពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ រៀបចំឡើងដោយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វីកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ ITU មកដល់ប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរពីប្រព័ន្ធអាណាឡូកទៅឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យ ITU បន្តការចូលរួមជាមួយកម្ពុជាដើម្បីលើកស្ទួយវិស័យផ្សព្វផ្សាយ និងឌីជីថលនៅកម្ពុជាដោយអនុលោមតាមបទដ្ឋានអន្តរជាតិ។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការគាំទ្ររបស់ ITU ដែលជាស្ថាប័នជំនាញអន្តរជាតិក្នុងវិស័យទូរគមនាគមន៍ ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរៀបចំគោលនយោបាយជាតិពាក់ព័ន្ធនឹងការផ្លាស់ប្តូរពីប្រព័ន្ធអាណាឡូកទៅឌីជីថល ដែលកម្ពុជាបានប្តេជ្ញាចិត្តសម្រេចឱ្យបាននៅក្នុងពេលឆាប់ៗខាងមុខ។ ——
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈអចិន្រៃ្តយ៍នៃរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ……….
នារសៀលថ្ងៃ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈអចិន្រៃ្តយ៍នៃរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ សម្តេចរដ្ឋសភាធិបតី ពិតជាមានសេចក្តីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងក្រៀមក្រំជាទីបំផុតថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី លោកជំទាវឧកញ៉ាធម្មាមង្គល មុនី បានទទួលមរណភាព។ ក្នុងវេលាដែលពោរពេញដោយសមានទុក្ខ និងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាន សម្តេចរដ្ឋសភាធិបតី […]
ប្រមុខរដ្ឋស្តីទីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនរំលែកទុក្ខជូនលោកស្រី ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល
ភ្នំពេញ៖ ក្រោយពីបានទទួលដំណឹងមរណភាពក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ របស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខជូនលោកស្រីឧកញ៉ាធម្មាមង្គល មុនី ថាយ ដែលត្រូវជាភរិយារបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។ ក្នុងសាររំលែកទុក្ខដ៏ក្រៀមក្រំនោះ ប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយប្រកបដោយក្តី សង្វេគ ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជា គ្រូបាធ្យាយគម្រូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ចំពោះ ករុមគ្រួសារដែលកន្លងមក សម្តេចតែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា […]
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នីតិកាលទី៧ ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤–
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នីតិកាលទី៧ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ ក្រោយពីបានពិភាក្សារួចរាល់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ទាំងពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទំាងពីរនោះមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្តនិងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ៕ រូបថត៖ រដ្ឋសភា
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល៖ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងពាណិជ្ជកម្មឌីជីថល (Digital Trade) នៅកម្ពុជា កំពុងមានសកម្មភាពភាពរស់រវើក និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ………
នាព្រឹកថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី “សេដ្ឋកិច្ចឌីជិថលនៅកម្ពុជា និងការចូលរួមចំណែករបស់មជ្ឈមណ្ដលនវានុវត្តន៍ឌីជីថល និងសេដ្ឋកិច្ចប្រកបដោយចីរភាពនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា” ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោកនាយកប្រតិបត្តិ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា ទទួលបន្ទុករៀបចំ និងអនុវត្តគោលនយោបាយ និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដែលនឹងផ្តល់ឱកាសឱ្យមានកិច្ចពិភាក្សាដ៏ស៊ីជម្រៅមួយដោយផ្តោតលើអនាគតនៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងវិធីសាស្រ្តដែលអាចឱ្យយើងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព នៅមជ្ឈមណ្ឌលនវានុវត្តន៍ ឌីជីថល និងសេដ្ឋកិច្ចប្រកប ដោយចីរភាពរបស់វិទ្យាស្ថាន ERIA ដើម្បីទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល សម្រាប់ការលើកកម្ពស់សេដ្ឋកិច្ច-ពាណិជ្ជកម្មនៅកម្ពុជា។ ថ្លែងក្នុងពិធី លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងពាណិជ្ជកម្មឌីជីថល (Digital Trade) នៅកម្ពុជាកំពុងមានសកម្មភាពភាពរស់រវើក និងមានការរីកចម្រើនមិនធ្លាប់មានពីមុនមកក្រោយពេលជម្ងឺឆ្លងរាតត្បាតកូវីដ-១៩ បានផុតរលត់ទៅ ដែលបានឆ្លុះបញ្ចាំងពីថាមវ័ន្ត និងភាពធន់រឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដែលការរីកចម្រើនធំធាត់នៃវិស័យនេះ […]
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ី នៅទីក្រុងពុត្រាចាយ៉ា ពុត្រាចាយ៉ា ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤—
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងពុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនៃដំណើរចូលរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំមហាសន្និបាតលេីកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក។ រូបថត៖ ខឹម សុវណ្ណារ៉ា —
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ី ឯកភាពសហការរួមគ្នាលើគំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មាន ………
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ (19th Asia Media Summit) រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ីក្នុងក្របខណ្ឌនៃការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នា ជាពិសេសការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានជាតិរបស់ម៉ាឡេស៊ី BERNAMA ក៏ដូចជាកិច្ចសហការជាមួយវិទ្យុផងដែរ។ ជាងនេះទៅទៀត រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយដើម្បីធ្វើឱ្យមានសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពសហការរួមគ្នាផ្តួចផ្តើមគំនិតលើការពង្រឹងសុវត្ថិភាពនិងសណ្តាប់ធ្នាប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងធ្វើការរួមគ្នាដើម្បីអំពាវនាវដល់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ចូលរួមជាមួយកម្ពុជា និងម៉ាឡេស៊ី ក្នុងគំនិតផ្តួចផ្តើមនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន […]