ឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការ (ភ្នំពេញ)៖ ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ គួរជម្រាបថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ការចាប់ខ្លួនឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាសរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា ក្រុមអង្គរក្សទាំងនេះបានរារាំងដីការបស់តុលាការ និងបានប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ចផងដែរ។ បើតាមលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ក្រោយចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរ និងចាត់ការបន្ដតាមនីតិវិធី […]
អចលនទ្រព្យ
ផ្ដើមពីអតិថិជនរាប់សិបនាក់ បានមកតវ៉ា តាំងពីព្រឹក ថ្ងៃទី០៧ ខែសីហា នៅមុខស្នាក់ការ ក្រុមហ៊ុនពិភពដី
ភ្នំពេញ ÷ ផ្ដើមពីអតិថិជនរាប់សិបនាក់ បានមកតវ៉ា តាំងពីព្រឹក ថ្ងៃទី០៧ ខែសីហា នៅមុខស្នាក់ការ ក្រុមហ៊ុនពិភពដីមាស ស្ថិតនៅភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។ លុះរសៀលថ្ងៃដដែល អ្នកតវ៉ាសុំចូលស្នាក់ការ និងសុំយកអ្នកថតចូលផង ក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ា ប្រទូសរ៉ាយគ្នា និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ ។ គិតត្រឹមម៉ោង៤និង៣០នាទីល្ងាចនេះ សមត្ថកិច្ចឡោមព័ទ្ធ ឃាត់ខ្លួនបានថៅកែម្នាក់ ( ឧកញ៉ា ហ៊ី គឹមហុង ) និងអង្គរក្សជាច្រើននាក់ បញ្ជូនទៅស្នងការដើម្បីចាត់ការតាមនីតិវិធី ។
ដឹងទេថា លេខពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ DOEUN មានតម្លៃប៉ុន្មាន? (មើលតម្លៃ
៖ https://vehicle.mpwt.gov.kh ) លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់។ ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%។ (តម្លៃលេខ ដឹងទេថា លេខពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ DOEUN មានតម្លៃប៉ុន្មាន? (មើលតម្លៃ = 82,604,000 រៀល) ::: ចូលមើលតម្លៃ ឬទិញលេខតាមរយៈ៖ https://vehicle.mpwt.gov.kh ::: ព័ត៌មានលម្អិត សូមទាក់ទងមណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ តាមរយៈលេខទូរសព្ទ(Hotline)៖ 1275
សេចក្តីប្រកាសព័ត៌មាន រាជរដ្ឋាភិបាលបានអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេស នៅសេសសល់ ចូលមកបំពេញ កាព្វកិច្ចពន្ធនិងអាករដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេង
ភ្នំពេញ : អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ លើរថយន្តចង្កូតស្តាំដែលបង់ពន្ធនិងអាករ និងបានចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន រួចរាល់។ អនុលោមតាមសេចក្ដីប្រកាសព័ត៌មានលេខ ០៣ ប្រភព ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្តី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គតណះរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលនៅសេសសល់ ចូលមកបំពេញ កាព្វកិច្ចពន្ធនិងអាករដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេង អគ្គនាយកដ្ឋាន ពន្ធដារអនុញ្ញាតឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទ បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ សម្រាប់រថយន្តដែលបានអនុវត្តពេញលេញតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការអនុញ្ញាតឱ្យបង់ពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុង ប្រទេសដែលនៅសេសសល់ និងសេចក្ដីណែនាំលេខ ០០១ សណន, សក, ជត ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការអនុញ្ញាតឱ្យចុះបញ្ជីផ្តល់បណ្ណយានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្តាំមានស្រាប់ក្នុងប្រទេស។ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ […]
តើផ្លូវក្រវាត់ក្រុងទី៣សង់បានប៉ុន្មាន%? ខណៈល្បីយូរហើយថាសង់ស្ពាន២កន្លែងរួចនឹងលេចរូបរាង
លូវក្រវាត់ក្រុងគឺជាផ្លូវដែលមានសារៈសំខាន់បំផុតក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងចូលរួមចំណែកដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជម្រុញការដឹកជញ្ជូន ភស្តុភារ និងទំនិញ មានលក្ខណៈកាន់តែងាយស្រួលជាពិសេសផ្លូវក្រវាត់ក្រុងនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ២ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ទំនប់កប់ស្រូវ។ តើលោកអ្នកដឹងទេថាផ្លូវក្រវាត់ក្រុងទី ៣ សាងសង់ដល់ណាហើយ? ខណៈកន្លងមករាជរដ្ឋាភិបាលបញ្ជាក់ថាក្រោយសាងសង់ស្ពានពីកន្លែងរួចផ្លូវនេះនឹងលេចចេញជារូបរាង។ តាមការបញ្ជាក់ពីមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា បើគិតត្រឹមថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២ ការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ សម្រេចលទ្ធផលគម្រោងបានប្រមាណ ៧៣.៧០ ភាគរយហើយ។ មន្ទីរសាធារណការបន្ដថា ផ្លូវនេះ ជាផ្លូវក្រវ៉ាត់ទីក្រុងពីតំបន់ទិសខាងលិច ខាងត្បូង ទៅភ្ជាប់តំបន់ខាងកើតរាជធានីភ្នំពេញ មានប្រវែង ៥៣គីឡូម៉ែត្រ ទទឹង ២២ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ ១ ជាប្រភេទផ្លូវបេតុងអារមេ កម្រាស់ សង់ទីម៉ែត្រ។ តាមការបញ្ជាក់របស់ឯកឧត្ដម ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅ បានឲ្យដឹងថា ផ្លូវកាត់ក្រុងទី៣ នេះនឹងលេចចេញជារូបរាង១០០% ក្រោយពេលការសាងសង់ស្ពានឆ្លងកាត់ទន្លេ […]