
ការចង់អញ្ជើញប្រជាពលរដ្ឋណាម្នាក់ទៅធ្វើសាក្សី ទោះបីច្បាប់អនុញ្ញាតអោយមន្រ្ដីនគរបាលចាប់បង្ខំអោយសាក្សីដែលបានដឹងឮរឿងហេតុទៅធ្វេីការបំភ្លឺក៏ដោយ មន្ត្រីនគរបាលយុត្តិធម៌ត្រូវចេះនិយាយសម្របសម្រួលអោយប្រជាពលរដ្ឋបានយល់អំពីតម្លៃនៃការបំភ្លឺរបស់សាក្សី ។ មិនមែនចង់ហៅទៅបំភ្លឺ ប្រេីអំណាចកៀបសង្កត់គំរាមកំហែងសាក្សីនោះទេ ។ ទង្វើខុសឆ្គងបែបនេះ មន្ត្រីនគរបាលយុត្តិធម៌ត្រូវកែលម្អរចំណុចខ្វះខាតមួយចំនួនរបស់ខ្លួនឡេីងវិញ។ ត្រូវចងចាំពាក្យមួយឃ្លាជានិច្ចថា ” នគរបាលជាកូនចៅរបស់ប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ ” ។
សម្រាប់លោកអធិការរងម្នាក់នេះ មានសីលធម៌មិនល្អទេ កន្លងមកធ្លាប់ផឹកស៊ីស្រវឹងប្រេីហឹង្សាលេីប្រជាពលរដ្ឋម្ដងហេីយ កាលពីឆ្នាំ ២០២៣ ។ ដូច្នេះ សូមមេៗ អប់រំណែនាំបន្ថែមផង កុំអោយកំហុសច្រំដែលៗញឹកញាប់ពេក ។
