
តាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែកញ្ញា ឆ្នាំ២០២៥ រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន ៥លានរៀល ប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។
អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកផ្លែឈើ (Yeo’s) ១០កេស, ទឹកសុទ្ធវីតាល់ ២០កេស, ស្ករសខ្មែរ ១០គក្រ, តែ ១០គក្រ, នំ ១កេស, ទឹកដោះគោខាប់ ( Bestcows) ១កេស (៤៨កំប៉ុង), កាកាវ (kofi Shake’n Ine) ៦កញ្ជប់, មីជាតិ ១កេសធំ, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ត្រីងៀត ៥គក្រ, គោងៀត ៥គក្រ និងសាច់ក្រក់ ៥គក្រ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំងបានជួយទំនុកបម្រុង និងជ្រោមជ្រែងវិស័យព្រះពុទ្ធសាសនា តាមរយៈការជួយជាប្រចាំដល់ព្រះសង្ឃ និងវត្តអារាមនានាដែលមានការខ្វះខាត តួយ៉ាងដូចជានៅក្នុងវត្តប្រាសាទនាងខ្មៅ នាពេលនេះជាដើម៕
