ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីវេរប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗដល់ព្រះសង្ឃនិមន្តមកពី ១២វត្ត នៅក្រុងក្រចេះ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅវត្តសិរីសុន្ធរវង្ស ក្រុងក្រចេះ ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារចុះមូលដ្ឋាន ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ផងដែរ។
ព័ត៌មានជាតិ
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលា កសាងសារមន្ទីរតម្កល់វត្ថុបុរាណ នៅវត្តរាជបូណ៍ ខេត្តសៀមរាប
NMR សៀមរាប ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិសា កសាងសារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ដើម្បីតម្កល់វត្ថុបុរាណ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅវត្តរាជបូណ៍ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីបំពាក់ ឯកសណ្ឋានអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖អ្នកស្ម័គ្រចិត្ត ជាភ្នាក់ងាររបស់កាកបាទក្រហមកម្ពុជា និងជាតំណាងប្រជាពលរដ្ឋរងគ្រោះនៅក្នុងសហគមន៍ ដែលខ្លួនរស់នៅ។ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យបានថ្លែងបែបនេះ ក្នុងពិធីបំពាក់ឯកសណ្ឋានអ្នកស្ម័គ្រ ក្រហមកម្ពុជាក្នុងស្រុកព្រះនេត្រព្រះប្រមាណជាង ២០០នាក់ មកពីតាមបណ្ដាភូមិឃុំគោលដៅក្នុងស្រុកព្រះនេត្រព្រះនៅខេត្តបន្ទាយមានជ័យ។ លោក ធូ ស៊ីភណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមក្នុងខេត្តបច្ចុប្បន្នសរុបចំនួន ១៣៣៥នាក់ ក្នុងនោះមានស្រីចំនួន ៥៦៦នាក់ ដោយឡែកស្រុកព្រះនេត្រព្រះមានចំនួន ២៣៦នាក់ ស្រីចំនួន ៧៣នាក់ រីឯក្រុមយុវជនកាកបាទក្រហមទូទាំងខេត្តមានចំនួន ១៥២២នាក់ ស្រីចំនួន៩៧៦នាក់ គ្រូទីប្រឹក្សាចំនួន ៦០នាក់ស្រីចំនួន ១៤នាក់ ក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដែលកំពុងតែអនុវត្តនៃការងារយ៉ាងសកម្មក្នុងវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះនិងជនងាយរងគ្រោះក្នុងមូលដ្ឋានដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីនោះឡើយ។ កាកបាទក្រហមកម្ពុជា បានដាក់ចេញនូវគោលនយោបាយនិងសេចក្ដីណែនាំអំពីការងារស្ម័គ្រចិត្តនិងអ្នកស្ម័គ្រចិត្តដើម្បីគ្រប់គ្រងថែរក្សាទទួលស្គាល់និងលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តគ្រប់គ្នា ពីព្រោះអ្នកស្ម័គ្រចិត្តបានបំពេញតួនាទី មានសារៈសំខាន់ដូចជា អ្នកស្ម័គ្រចិត្ត ជាឆ្អឹងខ្នងរបស់សហគមន៍ អ្នកស្ម័គ្រចិត្ត គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដូចជាកម្លាំងប្រតិបត្តិករចាំបាច់បំផុតនៅមូលដ្ឋាន អ្នកស្ម័គ្រចិត្តទីភ្នាក់ងាររបស់កាកបាទក្រហមកម្ពុជាជាតំណាងរបស់ប្រជាពលរដ្ឋរងគ្រោះនៅក្នុងសហគមន៍របស់ខ្លួន អ្នកស្ម័គ្រចិត្តគឺជាអ្នកក្ដាប់បានពីភាពងាយរងគ្រោះរបស់មូលដ្ឋាន និងស្វែងរកដំណោះស្រាយ អ្នកស្ម័គ្រចិត្ត ជាអ្នកមានវត្តមានមុនគេបង្អស់ ពេលមានគ្រោះមហន្តរាយកើតឡើង អ្នកស្ម័គ្រចិត្តជួយបង្កើតឲ្យមាន ស្មារតីធ្វើការរួមគ្នានៅក្នុងសហគមន៍ […]
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ
សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលភ្នំពេញ អញ្ជេីញចូលរួមបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊ុនស៊ិនប៉ិច និងជាតំណាងរាស្រ្តមណ្ឌលភ្នំពេញ អញ្ជេីញចូលរួមបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជន គឺជាគ្រឿងម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ ក្នុងនោះសហគ្រាសមីក្រូធុនតូច និងមធ្យម នឹងដើរតួនាទីកាន់តែសំខាន់ថែមទៀត ជាមូលដ្ឋានសម្រាប់ភាពរីកចម្រើនយូរអង្វែងតរៀងទៅ
នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងថ្មីដែលមានកម្ពស់ ១៨ ជាន់ ដោយត្រូវបានប្រសិទ្ធនាមថា «អគារតេជោសែន» ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ រដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជារយៈពេលវែង និងត្រូវអនុវត្តជា ៥ ដំណាក់កាល សម្រាប់រយៈពេល ២៥ ឆ្នាំទៅមុខ ដោយរក្សាវិស័យអាទិភាពទាំង ៤ នៃយុទ្ធសាស្រ្តចតុកោណ «មនុស្ស ផ្លូវ ទឹក និង ភ្លើង» នៅ ដដែល, ប៉ុន្តែ បន្ថែមវិស័យអាទិភាពមួយទៀតគឺ […]
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ «ការកែទម្រង់របស់រាជរដ្ឋាភិបាល មិនមែនជាការធ្វើបដិវត្តន៍នោះទេ ដូចជាការកែប្រែ
ការផ្លាស់ប្ដូរ ប៉ុន្តែគឺជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងថែរក្សាផលប្រយោជន៍ជាតិ» ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប៖ ទី១ ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទី២ ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងទី៣ ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីបើកការដ្ឋានជាផ្លូវការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីបើកការដ្ឋានជាផ្លូវការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ តម្លៃ ៦០លានដុល្លារអាមេរិក ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីប្រទេសចិន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ នៅតែចាត់ទុក ផ្លូវជាអាទិភាពចម្បងបន្ទាប់ពីមនុស្ស ព្រោះផ្លូវមិនត្រឹមតែជួយសម្រួលដល់ចរាចរប៉ុណ្ណោះទេ ថែមទាំងជាសរសៃឈាមទៅចិញ្ចឹមគ្រប់សរីរាង្គនៃការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជនទៀតផង
នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និង ផ្លូវតភ្ជាប់ប្រវែង ១.៦៥០ ម៉ែត្រ ក្នុងនោះប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ និងប្រវែងផ្លូវតភ្ជាប់ ៨០៤,៣០ ម៉ែត្រ ដែលគ្រោងប្រើរយៈពេលសាងសង់ ៤២ ខែ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៧ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ជាមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ក្នុងគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ហើយរាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ នៅតែចាត់ទុក ផ្លូវជាអទិភាពចម្បងបន្ទាប់ពីមនុស្ស ព្រោះផ្លូវមិនត្រឹមតែជួយសម្រួលដល់ចរាចរប៉ុណ្ណោះទេ ថែមទាំងជាសរសៃឈាមទៅចិញ្ចឹមគ្រប់សរីរាង្គនៃការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជនទៀតផង ។ ជាក់ស្តែង សារៈសំខាន់នៃស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះ ក្រោយពីបញ្ចប់ការសាងសង់ ស្ពាននេះនឹងរួមចំណែកក្នុងការធើ្វសមាហរណកម្ម និងតភ្ជាប់ត្រើយខាងកើត និងខាងលិចរបស់ទន្លេបាសាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងមួយចំណែករបស់ខេត្តកណ្តាល ជាពិសេសជួយកាត់បន្ថយការកកស្ទះចរាចរណ៍ […]
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ ស្ថិតនៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចទាំងបី និងការចូលរួមអបអរសាទរ អនុមោទនា ជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋអ្នកឃុំកំពាន់ ទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការក្នុងមូលដ្ឋាន។ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា សមិទ្ធផលដែលទទួលបាននាពេលនេះ បានប្រសូតចេញឡើងតាមរយៈគុណតម្លៃនៃសន្តិភាព។ គុណតម្លៃនៃសុខសន្តិភាព ជាកាលានុវត្តភាពដ៏អស្ចារ្យ ដែលគាំទ្រដល់ដំណើរការអភិវឌ្ឍឥតឈប់ឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ីជម្រៅលើវិស័យអាទិភាពនានា ប្រកបដោយប្រសិទ្ធភាព ហើយរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្រោមការដឹកនាំ និងការគិតគូរជាយុទ្ធសាស្ត្រដ៏មានថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សមិទ្ធផលទាំងនេះទៀតសោត ក៏បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិកយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា […]
សម្តេចធិបតី នឹងអញ្ជើញជាអធិបតីពិធីបើកការដ្ឋានផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នៅព្រឹកថ្ងៃនេះ
នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។ គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឹង ២៧ម៉ែត្រ ៤គន្លងរថយន្ត ២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។ ស្ពានដ៏សំខាន់ដែលកើតឡើងដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ បានដំណើរការការដ្ឋានមុនពិធីសម្ពោធបើកការដ្ឋានជាផ្លូវការចាប់ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និងធានាសមិទ្ធផលរួចរាល់តាមការគ្រោងទុក ដែលមកដល់ពេលនេះ សម្រេចបានជាង ២ភាគរយហើយ។ ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវសាងសង់ប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង […]
ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានដ្ឋានតាមឃុំទាំង១០ និងក្រុមការងារចល័ត ក្នុងស្រុកចិត្របុរី
ក្រចេះ: ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ទទួលបានការណែនាំរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានគណៈកម្មាធិការគណបក្ស និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី បានដឹកនាំសហការីក្រុមការងារសហការជាមួយគណបក្សស្រុកចិត្របុរី ខេត្តក្រចេះ រៀបចំពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានដ្ឋានតាមឃុំទាំង១០ និងក្រុមការងារចល័ត ក្នុងស្រុកចិត្របុរី ក្រោមអធិបតីភាព ឯកឧត្តម សរ ចំរុង អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តក្រចេះ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សស្រុកចិត្របុរី ដែលមានសមាសភាពថ្នាក់ដឹកនាំ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត គណបក្សស្រុក គណបក្សឃុំទាំង១០ សាខាបក្សភូមិ ប្រធានមណ្ឌលសុខភាព ស្មៀនឃុំទាំង១០ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកចិត្តបុរី ដែលសរុបអ្នកចូលរួមចំនួន២៩៣នាក់។ ចប់កម្មពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋាបតាមឃុំទាំង១០រួច ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី បានប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជួយឧបត្ថមពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន […]
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី
ក្រចេះ នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ទទួលបានការណែនាំពី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី បានដឹកនាំក្រុមការងារសហការជាមួយរដ្ឋបាលស្រុកចិត្របុរី ខេត្តក្រចេះ រៀបចំពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមឃុំទាំង១០ ក្នុងស្រុកចិត្របុរី ក្រោមអធិបតីភាព ឯកឧត្តម សរ ចំរុង អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តក្រចេះ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុកចិត្របុរី ដែលមានមន្ត្រីថ្នាក់ដឹកនាំចំណុះអោយទូទាំងស្រុកចូលរួមចំនួន១៦៩នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កូនអ្នកមានក៏មិនប្រាកដថា ពូកែជាងកូនអ្នកខ្វះខាតដែរព្រោះបើមានឱកាសដូចគ្នានោះខួរក្បាលមិនអន់ជាងគ្នាទេ
អ្នកមានចំណេះដឹង មិនអាស្រ័យលើអ្នកមាន អ្នកក្រ ឬកំព្រានោះទេ បើមានឱកាសដូចគ្នានោះ ខួរក្បាលមិនអន់ជាងគ្នាទេ។ ហើយកូនអ្នកមានក៏មិនប្រាកដថា ពូកែជាងកូនអ្នកខ្វះខាតដែរ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត ជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលសម្រាប់ជាតិទាំងមូលក្នុងការទទួលបានធនធានមនុស្ស សម្រាប់កសាងប្រទេសជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថា សមិទ្ធផលកើតឡើងមិនមែនជាការកើតឡើងដោយឯកឯងទេ គឺកើតឡើងពីការខិតខំប្រឹងប្រែង។ សម្តេចធិបតី ថ្លែងបន្តថា ការកសាងធនធានមនុស្ស ការអប់រំ គឺដើម្បីបច្ចុប្បន្ន និងអនាគត ហើយការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺមានសារសំខាន់ និងចាំបាច់ណាស់សម្រាប់សង្គមជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាកំពុងសិក្សាធ្វើទំនើបកម្ម ឌីជីថល ឆ្ពោះទៅកាន់ការអភិវឌ្ឍលឿន
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាកំពុងសិក្សាអភិវឌ្ឍន៍ពីប្រព័ន្ធ 4G ទៅប្រព័ន្ធ 5G ដើម្បីធ្វើទំនើបកម្ម ឌីជីថល ឆ្ពោះទៅកាន់ការអភិវឌ្ឍលឿន ។ សូមជម្រាបថា 5G គឺជាប្រព័ន្ធជំនាន់ទី៥ និងជាបណ្តាញប្រព័ន្ធអ៊ីនធឺណិតចល័តថ្មី ដែលផ្តល់ល្បឿនលឿន និងការតភ្ជាប់គួរឱ្យទុកចិត្តលើទូរសព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតជាង ជំនាន់មុនៗ ។ ទិន្នន័យដែលបានបញ្ជូនដោយប្រើ 5G គឺលឿន ជាង 4G ។
ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន និងកំពុងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋ
នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំង ប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិចតា ។ ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះមួយចំនួន បានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ ។ ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជួយអន្តរាគមន៍សង្រ្គោះទិន្នផលស្រូវប្រជាពលរដ្ឋ ពោលគឺ ធ្វើអន្តរាគមន៍លើបញ្ហាប្រភពទឹកឱ្យបាន ។ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន និងកំពុងអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ យ៉ាងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋមានជាអាទិ៍៖ ខេត្តកំពត តាកែវ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាម ។ […]
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ខ្ញុំបានសម្រេចចិត្តទទួលដឹកនាំផ្ទាល់លើការងារពាក់ព័ន្ធវិធានការគន្លឹះ ៣ ក្នុងចំណោមវិធានការគន្លឹះ ៥ ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
វិធានការគន្លឹះទាំង ៣ នោះរួមមាន៖ ទី១ ការកែទម្រង់គុណភាពរដ្ឋបាលសាធារណៈ ដោយផ្ដោតជាពិសេសទៅលើការជ្រើសរើសមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងការរៀបចំប្រព័ន្ធលើកទឹកចិត្តមួយផ្អែកលើសមទ្ធិកម្ម។ ទី២ ការកែទម្រង់គុណភាពវិស័យអប់រំ ជាពិសេសពីថ្នាក់មតេយ្យសិក្សាដល់មធ្យមសិក្សា។ ទី៣ ការកែទម្រង់គុណភាពវិស័យសុខាភិបាល ជាពិសេសនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែ កនៅទូទាំងប្រទេស”។
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីអបអរសារទរទិវាជាតិទីក្រុងស្អាត
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីព្រះរាជពិធីអបអរសារទរទិវាជាតិទីក្រុងស្អាត និងយាងសួរសុខទុក្ខ ព្រមទាំងប្រោសព្រះរាជទានព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង នាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៤ នៅតំបន់កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកុមារគថ្លង់ នៅខេត្តបាត់ដំបង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ប្រគល់អំណោយ និងរៀបចំអាហារសាមគ្គីជូនគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្មួយៗកុមារគថ្លង់ នៅវិទ្យាល័យអប់រំពិសេស ដោយមានវត្តមានលោកជំទាវ ញ៉ែម សាខន ស ខេង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បុណ្យចូលឆ្នាំចិនបីថ្ងៃ៖ទេសចរផ្ទៃក្នុងជាង២៧ ម៉ឺននាក់បានធ្វើដំណើរកម្សាន្ត
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេលបីថ្ងៃពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះមានទេសចរផ្ទៃក្នុងចំនួន ២៧១,៦៧៧នាក់បានធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននានានៅតាមបណ្ដាខេត្តមួយចំនួន ខណៈមានទេសចរបរទេសជាងមួយម៉ឺននាក់បានមកទស្សនាខេត្តសៀមរាប។ នេះបើយោងតាមប្រភពក្រសួងទេសចរណ៍ដែលបានកត់ត្រានៅខេត្តមួយចំនួនដោយទូរទស្សន៍អប្សរានៅថ្ងៃទី១២ ខែកុម្ភៈ ។ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិនពីថ្ងៃទី៩-១១ ខែកុម្ភៈ ខេត្តទេសចរណ៍ដ៏ធំមួយនេះមានអ្នកមកកម្សាន្តប្រមាណ ១១៧.៦៧៧ នាក់ពោលកើនឡើង ១១.៥៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១០៥,៤៨១នាក់ ។ក្នុងនេះរួមមាន ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តចំនួនប្រមាណ ៩៩,៦០០ នាក់កើន ១០.៦៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០,០០០ នាក់ ។ ដោយឡែក ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៨.០៧៧ នាក់ កើនឡើងចំនួន ១៦.៧៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ដែលមានចំនួន ១៥,៤៨១ នាក់។
ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី បានអញ្ជើញចូលរួមសំណេះសំណាល និងឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា
(ខេត្តក្រចេះ)៖ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្ដី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកចិត្របុរី បានជួបសំណេះសំណាល សមាជិក សមាជិកានៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពី ១០ឃុំ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអនុប្រធានគណបក្ស ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមកោតសសើរវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទូទាំងស្រុកចិត្របុរី ក៏ដូចជា ខេត្តក្រចេះ ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។ ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោត សមាជិក […]
ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៨
(ខេត្តក្រចេះ)៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតជូនខ្លួនឯង និងបោះឆ្នោតដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ»។ នេះជាការអំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តក្រចេះស្ថិតក្នុងមណ្ឌលភូមិភាគ៨ ដោយមានការអញ្ជើញចូលរួមពីអង្គបោះឆ្នោត និងថ្នាក់ដឹកនាំសរុបជាង ៣០០ នាក់។ ឯកឧត្តមប្រធានក្រុមការងារបានថ្លែងថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាគណបក្សនយោបាយតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងសង្គ្រោះជាតិ នាំយកសុខសន្តិភាពពេញលេញ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ ហើយគ្មានគណបក្សណាមួយអាចមកជំនួសតួនាទីគណបក្សប្រជាជនកម្ពុជាបានឡើយ។ គណបក្សប្រជាជនកម្ពុជាដែលតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា ដកស្រង់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, រយៈពេល ៤៥ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលនូវជំនឿទុកចិត្ត ការជឿជាក់ និងគាំទ្រយ៉ាងរឹងមាំពីប្រជាពលរដ្ឋ និងបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបំពេញបេសកកម្មបម្រើជាតិប្រកបដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ។ បច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ដោយក្តីសង្ឃឹមលើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនអង្គបោះឆ្នោតនៃគណបក្សប្រជាជនកម្ពុជាថា ទោះក្នុងកាលៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជាដែលបង្កើតឡើងដោយប្រជាជន […]
ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានខេត្តក្រចេះ
នាព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានខេត្តក្រចេះ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រថៃ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៏ ព្រះបាទ មហាវ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) នាល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង រាជធានីបាងកក ក្នុងឱកាសដែលសម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃឡង់ដ៏។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
នារសៀលនេះ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ កុម្ភៈ ២០២៤
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ”។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចធិបតី ឯកភាពចំពោះការប្រើពាក្យ “ផែនការសកម្មភាពដែលរស់រវើក”
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្រ និងឯកភាពចំពោះការប្រើពាក្យ “ផែនការសកម្មភាពដែលរស់រវើក” ដែលលើកឡើងដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ដោយសម្តេចបានថ្លែងថា ផែនការសកម្ម ភាពដែលរស់រវើក មិនមែនផែនការសកម្មភាពដែលសរសេរហើយនៅលើក្រដាស ហើយត្រូវតែអនុវត្តឲ្យដូចបន្ទាត់នោះទេ។ សម្តេចថ្លែងនារសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។ សម្ដេចធិបតីបន្តថា ត្រូវដាក់ទិសដៅសមត្តកម្មជាគោល។ អ្វីនៅលើក្រដាស ត្រូវកែសម្រួលឱ្យស្របតាមសមត្តកម្មដែលយើងចង់បាន។ ពិតណាស់យើងត្រូវអនុវត្តន៍នៅក្នុងក្របខណ្ឌច្បាប់ ក្របខណ្ឌយុទ្ធសាស្ត្រកម្រិតមួយ ក៏ប៉ុន្តែកុំឱ្យវាងាប់ក្រឡា កុំឱ្យធ្វើអ្វីមួយផ្អែកតាមច្បាប់ ក៏មិនហ៊ានកែប្រែនៅក្នុងក្របខណ្ឌអនុវត្ត។ សម្តេចធិបតី បន្តថា ពាក្យនេះសំខាន់ណាស់ ព្រោះពេលវេលាជាមាសពេជ្រ។ បើយើងចាំដល់ប្រជុំមួយឆ្នាំទើបកែសម្រួលផែនការ យើងខាតអស់ ១២ខែ។ នេះហើយទាមទារការវាយតម្លៃជាប់ជាប្រចាំ ហើយការតាមដានត្រួតពិនិត្យគឺជាការសំខាន់ណាស់។ ជួនកាលអ្វីដែលយើងដាក់កាលពីឆ្នាំនេះ វាផ្អែកទៅលើស្ថានភាពអតីតកាល និងបច្ចុប្បន្នកាល វាមិនស្របទៅនឹងសកម្មភាព ដើម្បីឆ្លើយតបទៅសកម្មភាពនៃអនាគតកាលនោះទេ។ ដូច្នេះត្រូវកែប្រែទៅតាមស្ថានភាពជាក់ស្ដែង។ សម្តេចបន្តថា៖ […]
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨” នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។