ព័ត៌មានថ្មីៗ

សម្តេចតេជោ៖ ជនណាដែលប្រឆាំងនឹងថ្ងៃ៧មករា គឺជាជនគាំទ្រឲ្យមានរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា បានលើកឡើងថា ជនណាដែលប្រឆាំងនូវថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឲ្យមានសង្រ្គាម និង របបប្រល័យពូជាសាសន៍នៅកម្ពុជាឡើងវិញ ខណៈថ្ងៃ៧មករានេះគឺជាថ្ងៃដែលបានបើកនូវទំព័រសករាជថ្មីដល់កម្ពុជា គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ សន្តិភាព និងវឌ្ឍនភាពសង្គម។   ក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធពិធីមីទ្ទីងខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧-១-១៩៧០ ៧-១-២០២៥) នៅមហាសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ស្មារតី៧មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិយើង អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយចំពោះឧបសគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីកចម្រើនរបស់ជាតិ មាតុភូមិ ព្រមជាមួយនេះ ស្មារតី៧មករា ផ្តល់ឲ្យយើងនូវក្តីសង្ឃឹមជឿជាក់ជានិច្ចចំពោះជ័យជម្នះ។   សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា« ៧មករា មានសត្រូវតែ មួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះ របបដ៏យង់ឃ្នងនេះត្រូវរលាយបាត់ហើយ ដូច្នេះជនណា ដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឲ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅ កម្ពុជា»។   […]

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖៧មករាគឺជាថ្ងៃនៃការចងចាំមហាវីរភាពបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារ អបអរសាទរ ខួបទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរទាំងអស់គ្នា សម្ដេច បានបញ្ជាក់ថា ៧មករា គឺជាថ្ងៃនៃការចងចាំមហាវីរភាពដឹងគុណការតស៊ូរបស់យុវជនជំនាន់មុនបន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន។   តាមរយៈសារអបអរសាទរ សម្ដេចធីបតី នាយករដ្ឋមន្រ្ដី បានបង្ហាញនូវការ ចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដើម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។   សម្ដេចធិបតីមានប្រសាសន៍ថា៖«៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាពដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា»។   សូមជម្រាបថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះជាថ្ងៃខួបលើកទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ […]

ព័ត៌មានថ្មីៗ

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរីបានអញ្ជើញជាអធិបតី ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារ វេទិកាសាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទីមួយឆ្នាំ ២០២៤។

ស្រុកចិត្របុរី៖ នៅសាលប្រជុំសាលាស្រុកចិត្របុរីនៅព្រឹកថ្ងៃទីថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរីបានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅ ២០២៥។ នៅក្នុងពិធីនោះដែរដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តនិងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្តបុរី ព្រមទាំងគណៈអធិបតីកងកម្លាំងសមត្ថកិច្ចមន្ត្រីអ្នកមុខនៃការជាច្រើនរូប។ បន្ទាប់ពីបានអាននៅរបៀបវារៈ លោក យិន វណ្ណៈអភិបាលនៃគណៈអភិបាលស្រុកចិត្របុរីបានឡើងអានរបាយការណ៍រយៈពេលដែលក្រុមការងារបានចុះធ្វើសកម្មភាពតាមបណ្ដាលភូមិ ឃុំ ទូទាំងស្រុក ក្នុងឆ្នាំ ២០២៤ ក្នុងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ដែលបានចាត់តាំងសមាសភាពពីថ្នាក់ជាតិរហូតដល់ថ្នាក់ ភូមិ ឃុំសរុប ៣២០ នាក់ ស្រី ៤១ នាក់ក្នុងនោះក្រុមការងារបានចេញទៅស្រុកឆ្លូងចំនួន២នាក់។ ក្រុមការងារបានរៀបចំកិច្ចប្រជុំចំនួន ៤ លើក បន្ទាប់ពីទទួលបានការណែនាំពីឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរដ្ឋបាលស្រុកចិត្របុរី បានសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាទី៧ ចាប់ពីខែកក្កដា រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៤និងលើកទិសដៅបន្ត។ មានមតិសំណេះសំណាលក្នុងឱកាសនោះ […]

ព័ត៌មានថ្មីៗ

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញជាអធិបតី

ស្រុកចិត្របុរី ៖ នាព្រឹកថ្ងៃអង្គារ ទី ០៧ ខែ មករា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រចាំឆ្នាំ២០២៤ នៅស្រុកចិត្របុរី ខេត្តក្រចេះ។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំរដ្ឋបាលស្រុកចិត្របុរី៕ រូបថត: ក្រុមការងារចិត្របុរី

ព័ត៌មានថ្មីៗ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជូបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា 

ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤—   ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅទីស្តីការក្រសួងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។   ក្នុងជំនួបនោះ ភាគីទាំងពីរបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីដែលល្អប្រសើរស្រាប់ និងកិច្ចសហប្រតិបត្តិការពហុវិស័យឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។

ព័ត៌មានថ្មីៗ

ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតជូនអគ្គនាយក AMERICAN ENGLISH INSTITUTE និងសហការី ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី

  ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥–   ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតជូនលោក គុយ ម៉េង អគ្គនាយកសាលា អេ អ៊ី អាយ អន្តរជាតិ (AMERICAN ENGLISH INSTITUTE ) និងសហការី ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង រាជធានីភ្នំពេញ។

ព័ត៌មានថ្មីៗ

ស្វែងយល់ពីសួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិតដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យកចិត្តទុកដាក់ជំរុញចេញជារូបរាង! 

សួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិត ជាសួនដែលបង្កើតនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយមានការដាក់បញ្ចូល ហ្គារ៉ាស់សាំងសប្បនិម្មិត ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ឬស្លាកសញ្ញាចរាចរណ៍ ព្រមទាំងមានអ្វីៗផ្សេងទៀតដែលពាក់ព័ន្ធនឹងការធ្វើដំណើរ។ នេះបើតាម លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។   សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអញ្ជើញចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។   បើតាមការពន្យល់ពីលោកបណ្ឌិត ទូច សុឃៈ ការបង្កើតសួនសុវត្ថិភាពចរាចរណ៍សិប្បនិមិ្មតនេះ មិនត្រឹមតែសម្រាប់ សិស្សានុសិស្សនោះទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារជនឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ។   លោកបណ្ឌិតបានបន្ថែមថា កន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្លាប់បានអំពាវនាវ និងជំរុញឱ្យមានការដាក់បញ្ចូលកម្មវិធីសិក្សាពាក់ព័ន្ធនឹងចរាចរណ៍ទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំពោលគឺ ដាក់បញ្ចូលក្នុងសៀវភៅគោលតែម្ដង ដោយមានការបែងចែកជា៣កម្រិតគឺ កម្រិតបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ដើម្បីងាយស្រួលក្នុងការអប់រំទាក់ទងនឹងច្បាប់ចរាចរណ៍ […]

ព័ត៌មានថ្មីៗ

ក្រសួងធនធានទឹកនឹងផ្ទេរចេញមុខងារ និងភារកិច្ចមួយចំនួនដែលជាន់គ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ក្រសួងនឹងធ្វើការទម្លាក់ចុះ ផ្ទេរចេញមុខងារ និងភារកិច្ចខ្លះ ដែលជាន់គ្នា និងពុំសូវសមស្របទៅនឹងសមត្ថកិច្ចរបស់ក្រសួង។ នេះជាការលើកឡើងរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសសិក្ខាសាលា ពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»។   នាព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤នេះ ក្រសួងមុខងារសាធារណៈក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រសួងធានធានទឹក និងឧតុនិយម ក្រោមវត្តមានឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានរៀបចំសិក្ខាសាលាស្ដីពី «ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»។   ក្នុងឱកាសសិក្ខាសាលានេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា “បន្ទាប់ពីដំណើរការពិនិត្យ និងវិភាគនេះ ក្រសួងធនធានទឹក និងឧតុនិយម បានរកឃើញ និងសម្រេចថា មុខងារ […]

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ស៊ូ សុថន ដែលបានទទួលមរណភាពដោយជរាពាធ

នាល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ស៊ូ សុថន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលជាឪពុកបង្កើតរបស់ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលបានទទួលមរណភាពនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៤៥នាទីព្រឹក ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។ សម្ដេចធិបតី ថ្លែងចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយលោកសាស្ត្រាចារ្យ និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងមូល និងគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពវេជ្ជបណ្ឌិត ស៊ូ សុថន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែឆ្លាតវាងវៃមានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាល្អផងដែរ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បញ្ជាក់ថា ក្នុងអាណត្តិកន្លងមក ជាពិសេសក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតជាសំខាន់ទៅលើធនធានមនុស្ស ដែលនេះគឺជាជំហានដ៏ត្រឹមត្រូវបំផុតសម្រាប់បន្តដឹកនាំប្រទេសជាតិតទៅអនាគត។ ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេតែថែមទាំងប្រកបដោយចរិយាល្អផងដែរ។   នេះជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រនៃការប្រឡងអូឡាំព្យ៉ាដសិង្ហបុរី នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ព័ត៌មានថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែនខេត្តសៀមរាប 

សៀមរាប ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤–   ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែនខេត្តសៀមរាប ដែលមានទីតាំង ស្ថិតនៅអគារផ្សារទំនើប Heritage Walk ជាន់ទី២ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។

ព័ត៌មានថ្មីៗ

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងព័ត៌មានចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន

ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥–   ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេកឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាម្តាយបង្កើតរបស់លោកជំទាវ សុង ធីតា ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។   ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តនរដ្ឋមន្ត្រី ហួត ហាក់ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានថ្មីៗ

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខ សិស្សពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

នាព្រឹកថ្ងៃទី៥ ខែមករា ដើមឆ្នាំថ្មី ឆ្នាំសកល២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខ ប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សរុបចំនួន ៣៥០នាក់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   ក្នុងពិធីសំណេះសំណាលប្រកបដោយ ក្តីអាណិតស្រលាញ់ ជាមួយនិងស្នាមញញឹម ដែលពោពេញទៅដោយភាពកក់ក្តៅនេះសម្តេចធិបតី ហ៊ុនម៉ាណែត បានពាំនាំការសួរសុខទុក្ខ ដោយនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ពិការភ្នែក និងគថ្លង់ ដែលកំពុងសិក្សានៅទីនេះទាំងអស់។ ក្នុងនោះសម្តេចបានសួរសុខទុក្ខអំពីស្ថានភាពរស់នៅ និងការសិក្សារៀនសូត្ររបស់ប្អូនៗ និងក្រើនរំឮកដល់ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម។ សម្តេចមានប្រសាសន៍ថា នេះជាលើកទី៤ហើយ […]

ព័ត៌មានថ្មីៗ

ក្នុងឱកាសខួប៤៩ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ សម្ដេចតេជោកំពុងសរសេរបន្ថែមជីវប្រវត្តិជីវិតគ្រួសារផ្តោតសំខាន់លើការកសាងគ្រួសារ និងការអប់រំកូន និងចៅ

នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៥នេះ គឺជាខួប៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសខួប៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងខ្លីបញ្ជាក់ថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៥នេះ គឺជាខួប៤៩ឆ្នាំនៃថ្ងៃ អាពាហ៍ពិពាហ៍របស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្ដេចតេជោ បានមានប្រសាសន៍ថា ដោយមិនចង់សរសេរឡើងវិញ សម្ដេចបានចាក់ផ្សាយនូវការអានប្រវត្តិរបស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាំងពីការចាប់ផ្ដើមនាឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៩។ ក្នុងឱកាសនេះ សម្ដេចតេជោបានមានប្រសាសន៍ថា ឆ្នាំ២០២៦ ខាងមុខនឹងឈានដល់ខួបលើកទី៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់របស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដូច្នេះសម្ដេចនឹងខិតខំសរសេរបន្ថែមនូវជីវិតគ្រួសារសម្ដេចពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៦ បន្ថែមទៀត ដែលផ្តោតសំខាន់លើការកសាងគ្រួសារ ពិសេសលើការអប់រំកូននិងចៅ។ សូមជម្រាបថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នេះ គឺខួបអាពាហ៍ពិពាហ៍៤៩ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]

ព័ត៌មានថ្មីៗ

នៅរសៀលថ្ងៃទី២ខែមករា ឆ្នាំ២០២៥ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយភរិយាចូលរួម គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍

យស់ ស៊ីមន ដែលត្រូវជាភរិយា ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។   សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានថ្មីៗ

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យនាំប្តីប្រពន្ធមួយគូមានមុខរបរជាកសិករ មកពីឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានជំងឺប្រចាំកាយ មកព្យាបាលបន្តនៅរាជធានីភ្នំពេញ។ 

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាល អ្នកជំងឺឈ្មោះ សំបូរ រតនា អាយុ ៤២ឆ្នាំ ត្រូវជាភរិយា មានគីសដោះ ដុំសាច់នៅស្បូន រលាកច្រមុះ ឫសដូងបាត និងអ្នកជំងឺម្នាក់ទៀតឈ្មោះ ម៉េង វ៉ាន់ដា អាយុ ៤៦ឆ្នាំ ត្រូវជាប្តី មានជំងឺប្រចាំកាយទឹកនោមផ្អែម លើសសម្ពាធឈាម ឫសដូងបាត និងឈឺសន្លាក់។ ពួកគាត់ទាំងពីរបានមកពិនិត្យព្យាបាល និងតាមដានជំងឺជាមួយគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។   រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ រយៈពេល២ថ្ងៃចុងក្រោយឱកាសឆ្លងឆ្នាំសកល មានករណីក្មេងទំនើងកើតឡើងចំនួន៦ករណី ឃាត់ខ្លួនក្មេងទំនើងបាន ២៣នាក់

ក្នុងរយៈពេល២ថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ ខែធ្នូ ដែលមនុស្សជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរកំពុងត្រៀមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥ ករណីក្មេងទំនើងទូទាំងប្រទេសបានថយចុះគួរឱ្យសម្គាល់ ពោលគឺមានតែ៦ករណីប៉ុណ្ណោះ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។   បើតាមលោកបណ្ឌិត ទូច សុឃៈ ៦ករណីនេះ សមត្ថកិច្ចនគរបាលជាតិ បានក្រសោបឃាត់ខ្លួនក្មេងទំនើងបានចំនួន២៣នាក់ ដោយក្នុងចំណោមនោះ ក៏មានដែរករណីបង្ហោះវីដេអូទំនើងឌឺដងប៉ងប្រើហិង្សាដាក់គ្នាទៅវិញទៅមកលើបណ្ដាញសង្គម រហូតត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងចុះទៅចាប់ឃាត់ខ្លួនជាបន្តបន្ទាប់។   សូមរម្លឹកថា នៅមុនដំណាច់ឆ្នាំ២០២៤សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសមួលខ្ចៅបន្តឹង ដោយចេញបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំង បើកប្រតិបត្តិការបង្ក្រាបឱ្យម៉ឺងម៉ាត់និងចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតែម្ដង បន្ទាប់ពីឃើញករណីនេះកម្រើកឡើងវិញ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ តាមដាន និងតម្រង់ទិសបន្ថែមទៀតដើម្បីពង្រឹងប្រសិទ្ធភាពនៃការបង្ក្រាបករណីក្មេងទំនើង។   លោកបណ្ឌិត ទូច សុឃៈ មានប្រសាសន៍ថា ករណីក្មេងទំនើង បានក្លាយជាប្រធានបទចោទខ្លាំងមួយក្នុងសង្គមកម្ពុជា ដែលបញ្ហានេះ នឹងមិនអាចដោះស្រាយបញ្ចប់ដោយមានត្រឹមតែយន្តការរាជរដ្ឋាភិបាល អាជ្ញាធរ […]

ព័ត៌មានថ្មីៗ

ឯកឧត្តម ប៉ែន បូណា ៖ ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរកាន់តែរឹងមាំ

មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។   នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាពិសេសពេលមានពិធីបុណ្យធំៗដូចជាព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេលយូរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប្រជាពលរដ្ឋបានស្គាល់ការរស់នៅបែបស៊ីវិល័យដែលមិនធ្លាប់មានពីមុន។   សុខសន្តិភាព បានធ្វើឱ្យស្ថានភាពប្រទេសជាតិផ្លាស់ប្តូរខុសពីអតីតកាលទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីការបាញ់កាំភ្លើង កាប់សម្លាប់គ្នាដ៏គួរឱ្យព្រឺខ្លាច មកជាការបាញ់កាំជ្រួចដើម្បីអបអរសាទរពិធីបុណ្យយ៉ាងសប្បាយរីករាយ។ ប្តូរពីសម្រែកដោយក្តីឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ មកជាសម្រែកហ៊ោកញ្ជៀវដោយក្តីសប្បាយរីករាយ។ ប្តូរពីស្ថានភាពតោកយ៉ាកអត់បាយក្រហាយទឹកមករកភាពសម្បូរបែប។ ប្តូរពីភាពក្រៀមក្រោះស្រពាប់ស្រពោនមកមានស្នាមញញឹមស្រស់ស្រាយ… ពោលគឺសុខសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជាបានស្គាល់ការផ្លាស់ប្តូរទាំងស្រុង ទាំងស្ថានភាពសង្គម នយោបាយ ទាំងផ្នត់គំនិតមនុស្ស។   ការផ្លាស់ប្តូរដ៏ស៊ីជម្រៅនេះកើតឡើងដោយសារកម្ពុជាមានមេដឹកនាំដ៏ខ្លាំងពូកែនិងលះបង់ខ្ពស់ចំពោះជាតិនិងប្រជាពលរដ្ឋដូចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងមានអ្នកបន្តវេនដែលពោរពេញដោយសមត្ថភាពនិងភាពវាងវៃដូចសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការផ្លាស់ប្តូរស៊ីជម្រៅនេះ ក៏កើតឡើងដោយសារប្រជាពលរដ្ឋឈរនៅខាងភាពត្រឹមត្រូវ ពោលគឺពួកគេតែងផ្តល់យុត្តិធម៌ដល់អ្នកដឹកនាំនិងប្រឆាំងដាច់ខាតចំពោះអ្នកនយោបាយជ្រុលនិយមដែលរង់ចាំតែបំផ្លិចបំផ្លាញនិងជាន់ពន្លិចជាតិខ្លួនឯង។ ជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ […]

ព័ត៌មានថ្មីៗ

កម្មករកាត់ដេរសម្តែងការអរគុណរាជរដ្ឋាភិបាល និងភាគីនិយោជក ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាបន្តទៀត

គិតចាប់ពីខែមករា ឆ្នាំ២០២៥តទៅ កម្មករនិយោជិតក្នុងវិស័យកាត់ដេរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ ក្នុង១ខែ។ ជាមួយនេះ កម្មករ កម្មការិនី បានសម្តែងការអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងភាគីនិយោជក ដែលតែងតែគិតគូរ និងយោគយល់ជានិច្ចក្នុងការដំឡើងប្រាក់ឈ្នួលនេះមកកាន់កម្មករនិយោជិតគ្រប់រូប។   ជួបសម្ភាសន៍ជាមួយកម្មករ កម្មការិនីររោងចក្រកាត់ដេរស្បែកជើងមួយកន្លែង ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមករានេះ ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតរហូតមកដល់សព្វថ្ងៃនេះ ជាការកត់សម្គាល់ ប្រាក់ឈ្នួលអប្បបរមាតែងតែមានការដំឡើងជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យពួកគាត់នឹកស្មានមិនដល់ ដោយសារការចូលធ្វើការងារដំបូងក្នុងឆ្នាំ២០១៣ ប្រាក់ឈ្នួលដែលទទួលបាន មានចំនួនជាង ១០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ មានការកើនឡើងចំនួន ២០៨ដុល្លារ។   ក្រុមកម្មករ បាននិយាយទៀតថា ពិតជាសប្បាយចិត្តណាស់ ចំពោះការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ បើទោះបីជាការដំឡើងប្រាក់ឈ្នួលនេះ អ្នកផ្សេងគិតថាមិនច្រើន ប៉ុន្តែសម្រាប់ពួកគាត់ អាចនិយាយបានថា ពិតជាអស្ចារ្យណាស់ ជាពិសេសក្នុងពេលដែលសកលលោកកំពុងជួបប្រទះបញ្ហាវិបត្តិសេដ្ឋកិច្ច ហើយកម្ពុជានៅតែអាចបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករបានជានិច្ច។ ក្រុមកម្មករ សង្ឃឹមទៀតថា ទៅថ្ងៃអនាគតខាងមុខបន្តទៀត ប្រសិនបើមិនមានបញ្ហាប្រឈម ដូចជាវិបត្តិសាកលកូវីដ១៩ជាដើម នឹងកាន់តែសប្បាយរីករាយ ដោយសារមានការងារធ្វើ និងចំណូលទៀងទាត់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។ […]

ព័ត៌មានថ្មីៗ

សមាគមគ្រាប់ស្វាយចន្ទីពេញចិត្តកំណើនទិន្នផល និងតម្លៃល្អ ខណៈឆ្នាំ២០២៥ អាចទទួលបានកំណើនតម្លៃបន្ថែមទៀត

ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) បានសម្ដែងការពេញចិត្តចំពោះផលគ្រាប់ស្វាយចន្ទី ដែលទទួលបានមានការកើនផលល្អ និងទទួលបានតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ហើយសម្រាប់ការបញ្ចប់ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានសរុបប្រមាណ ៨៥ម៉ឺនតោន កើនឡើង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣ និងបានរកចំណូល ១,១៥ ពាន់លានដុល្លារក្នុងការនាំចេញគ្រាប់ស្វាយចន្ទីចំនួន ៨១ម៉ឺន ៥ពាន់តោន។   លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ AMS ថា រហូតមកដល់ពេលនេះ សម្រាប់ការបញ្ចប់ទៅនៃឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៥០ ០០០ តោន កើនឡើង ២៦,៨ ភាគរយ និងបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៨១៥ ០០០ តោន ដែលអាចរកចំណូល ១,១៥០ លានដុល្លារកើនឡើង ៣១ភាគរយ ដោយក្នុងនោះការនាំចេញទៅប្រទេសវៀតណាមមានចំនួន ៧៩៣, ៤៥៣ តោន។

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុង បរិយាកាសសប្បាយរីករាយ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរនៅបណ្តាញសង្គមនាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះថា «ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ដោយបានបន្សល់ទុកនូវស្នាមញញឹម និងការជួបជុំសាទរជាមហាគ្រួសារខ្មែរ។   ជាការសោកស្តាយ នៅចុងបញ្ចប់នៃកម្មវិធី មានកើតឧបទ្ទវហេតុអគ្គិភ័យមួយជាយថាហេតុ ប៉ុន្តែត្រូវបានគ្រប់គ្រងភ្លាមៗដោយអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅទីតាំង និងដែលពុំបណ្តាលឱ្យមានគ្រោះថ្នាក់ណាមួយដល់អ្នកចូលរួមនោះទេ។   ខណៈពេលនេះ ក្រុមការងារកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការកើតមានហេតុការណ៍នេះ»៕

ព័ត៌មានថ្មីៗ

រដ្ឋាភិបាលបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦.៣% ក្នុងឆ្នាំ២០២៥

សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងរក្សាបាននូវសន្ទុះរបស់ខ្លួនជាមួយនឹងអត្រាកំណើនត្រូវបានព្យាករណ៍ក្នុងរង្វង់ ៦.៣ ភាគរយ។កំណើនេះគឺរួមចំណែកយ៉ាងសំខាន់ពីវិស័យឧស្សាហកម្ម, សេវាកម្ម, និងកសិកម្ម។នេះបើយោងតាមរបាយការណ៍ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥បានផ្សាយដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។   របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងទៀតថា កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងជំរុញផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ប្រមាណ ២០៩,១៦៣ ប៊ីលានរៀល ស្មើនឹងប្រមាណ ៥១.៣៩ប៊ីលានដុល្លារអាមេរិកដោយផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ២,៩២៤ ដុល្លារក្នុងឆ្នាំ២០២៥ កើនឡើង ពីប្រមាណ ២,៧១៣ ដុល្លារក្នុងឆ្នាំ ២០២៤។   របាយការណ៍ដដែល បន្តថា វិស័យឧស្សាហកម្មត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៨.៦ ភាគរយ ជំរុញដោយកំណើនដ៏រឹងមាំទាំងក្នុងវិស័យកាត់ដេរ និងផលិតកម្មមិនមែនកាត់ដេរ។ ការផលិតផលសម្លៀកបំពាក់នឹងត្រូវបានជំរុញដោយតម្រូវការសកល និង “យុទ្ធសាស្រ្តអភិវឌ្ឍន៍ស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧” ខណៈដែលផលិតផលមិនមែនសម្លៀកបំពាក់នឹងទទួលបានពីការកើនឡើងនៃការនាំចេញ និងការផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលគាំទ្រសហគ្រាសធុនតូច និងមធ្យម។   លើសពីនេះ វិស័យ ឃ្លាំងស្តុកទំនិញ និងដឹកជញ្ជូន ត្រូវបានគេរំពឹងថា នឹងកើនឡើង គាំទ្រដោយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលមានចែងនៅក្នុងផែនការមេអន្តរការដឹកជញ្ជូន និងភស្តុភារឆ្នាំ២០២៣-២០៣៣។   យោងតាមរបាយការណ៍របស់ធនាគារពិភពស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា៖ ពីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញឆ្ពោះទៅរកភាពធន់ “ការប្រែក្លាយទេសចរណ៍និងពាណិជ្ជកម្មឱ្យទៅជាកត្តាជំរុញកំណើនសេដ្ឋកិច្ច” […]

ព័ត៌មានថ្មីៗ

សម្ដេចធិបតី អរគុណ ស.ស.យ.ក និងភាគីពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដោយរលូន និងសុវត្ថិភាពបំផុត

នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) យុវជនស័្មគ្រចិត្ត សាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងារអនាម័យ និងក្រុមការងារទាំងអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ទៅបានរលូន និងសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមលេងកម្សាន្ត និងសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ជាទីបំផុត។   តាមរយៈព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបានរៀបចំឡើងដោយ ស.ស.យ.ក នៅយប់ឆ្លងឆ្នាំថ្មី ឆ្នាំសកលនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិរាប់លាននាក់ បានមកចូលរួមទស្សនាកម្សាន្តនូវទស្សនីយភាព ការសម្ដែងទស្សនីភាពនានា និងតន្រ្ដីយ៉ាងសប្បាយរីករាយ តាំងតែពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ រហូតដល់យប់បំណាច់ឆ្នាំឈានចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។   តាមរយៈទិដ្ឋភាពដ៏រីករាយនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារទាំងអស់ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ទៅបានរលូន […]

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរជាង ៣៣ម៉ឺននាក់ ទៅទស្សនាខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណជាង៣៣ម៉ឺននាក់ បានទៅទស្សនាកំសាន្ដឆ្លងឆ្នាំសកល២០២៤ឈានចូលឆ្នាំ២០២៥នៅខេត្តសៀមរាប ដោយចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤។   យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ចំនួនអ្នកទេសចរប្រមាណ៣៣៣,៦៦០ នាក់ មានការកើនឡើងប្រមាណ ៩.៧៣%បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ៣០៤,០៦៤ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣២៣,៤០០ នាក់ មានការកើនឡើងប្រមាណ៩.៦៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ២៩៥,០០០ នាក់។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១០,២៦០ នាក់ មានការកើនឡើង ១៣.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៩,០៦៤ នាក់៕

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងអប់រំ រំលេចគោលនយោបាយ និងយុទ្ធសាស្រ្ត ១០ចំណុច ក្នុងការលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន

កាលពីសប្តាហ៍កន្លងទៅនេះ (២៨ ធ្នូ) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសំណេះសំណាល និងធ្វើបាឋកថាពិសេសស្តីពី “ការលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន” ជូនដល់ថ្នាក់ដឹកនាំក្រសួង មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មកពីអនុវិស័យអប់រំកុមារតូច បឋមសិក្សា និងមធ្យមសិក្សា ក្នុងក្របខណ្ឌគម្រោងកែលម្អការអប់រំចំណេះទូទៅ សរុបប្រមាណ ៥៥០នាក់ដែលចូលរួមផ្ទាល់ និងជាង៤៩២០ នាក់ទៀត ចូលរួមស្តាប់តាមអនឡាញ។   ក្នុងបាឋកថានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានរំលេចពីប្រវត្តិនៃអរិយធម៌ខ្មែរ និងសារៈសំខាន់របស់ប្រព័ន្ធអប់រំ ដែលមានប្រវត្តិរុងរឿងតាំងពីសម័យហ្វូណន់ តមកចេនឡា, ទួលបាសាន, ឧដុង្គ និងចតុមុខ។

ព័ត៌មានថ្មីៗ

អភិបាលរាជធានីភ្នំពេញអញ្ជើញពិនិត្យការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ព្រឹត្តិការណ៍ «សាទរកម្ពុជា»

អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ត្រីអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីធានាបានថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្វធ្វើឡើងចាប់ពីម៉ោង៣រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតឆ្លងឆ្នាំសាកល២០២៥ នៅមុខបរមរាជវាំង ទទួលបានជោគជ័យនិងបង្កភាពរីករាយជូនប្រជាពលរដ្ឋ។   ឯកឧត្ដម ឃួង ស្រេង បានពិនិត្យមើលការលក់ដូរបស់បងប្អូនអាជីករ និងក្រុមហ៊ុនឯកជន ដែលដាក់តាំងលក់ផលិទ្ធផលក្នុងស្រុក និងក្រៅស្រុក តាមតូប ស្តង់ ជាប់មាត់ទន្លេ ដោយបានធ្វើការណែនាំ អាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយត្រូវល្បាតជាប្រចាំនៅក្នុងនិងក្រៅអង្គពិធី។

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកក្រសួងមហាផ្ទៃ ត្រៀមបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបានតិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦! 

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនកម្លាំងមន្ត្រីនគរបាល នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ យ៉ាងហោចណាស់តិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦ ខាងមុខនេះ។   ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយចំនួន មិនទាន់មានមន្ត្រីគ្រប់គ្រាន់ និងសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសាស្ត្រដែលត្រូវគ្រប់គ្រងនៅឡើយទេ ប៉ុន្តែមន្រ្តីនគរបាលជាតិគ្រប់មូលដ្ឋាន បានខិតខំលះបង់ពេលវេលាលើសម៉ោងដែលច្បាប់កំណត់ បម្រើសេវាជូនប្រជាពលរដ្ឋ ទាំងការងារសន្តិសុខ និងការងាររដ្ឋបាល ព្រមទាំងសេវាសាធារណៈផ្សេងៗទៀត មិនថាថ្ងៃសម្រាកនោះទេ គឺមានតែធ្វើលើសថ្ងៃធម្មតានៅថ្ងៃមានបុណ្យជាតិ អន្តរជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។   ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីការត្រៀមលក្ខណៈ និងវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង ដោយឯកឧត្តមបានសង្កេតឃើញថា នាពេលថ្មីៗនេះ ករណីក្មេងទំនើង ហាក់មានការអន់ថយបន្តិច ក្រោយការអនុវត្ត និងយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីកងកម្លាំង និងផ្នែកដែលពាក់ព័ន្ធ ក្រោមការបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី […]

ព័ត៌មានថ្មីៗ

អាជ្ញាធររាជធានីភ្នំពេញប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់់យប់ឆ្លងឆ្នាំសកល និងមិទ្ទីញអបអរសាទរ ៧មករា

បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើមិទ្ទីញអបអរសាទរនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នាទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានសមាជិក សមាជិកា និងមហាជនចូលរួមជាង២ម៉ឺននាក់។   ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរក្នុងពិធីនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ច នៅសាលារាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូន និងជោគជ័យ។   ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា អាជ្ញាធរខណ្ឌ និងកងកម្លាំងសមត្ថកិច្ចត្រូវពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យបានល្អក្នុងឱកាសរៀបចំពិធីខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដែលសំខាន់បំផុត សម្រាប់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់។   ឯកឧត្ដម ឃួង ស្រេង បានបន្តថា មន្ត្រីដែលចូលរួមក្នុងពិធីនេះត្រូវតែមានវិន័យល្អ។ មន្ត្រី […]

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង៥០ករណី ក្នុងខែធ្នូ ចុងឆ្នាំ២០២៤នេះ!

គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តប្រតិបត្តិការបង្រ្កាបករណីក្មេងទំនើងទូទាំងប្រទេសបានជាង ៥០ករណី និងឃាត់ខ្លួនបានក្រុមក្មេងទំនើងបានជិត២០០នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ បើតាមលោកបណ្ឌិត មូលដ្ឋានដែលមានករណីក្មេងទំនើងត្រូវបានបង្ក្រាបច្រើនជាងគេ រួមមាន រាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង កំពត កំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ កណ្ដាល ពោធិ៍សាត់ ស្វាយរៀង កំពង់ធំ ក្រចេះ និងខេត្តតាកែវ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបាននោះ បានធ្វើសកម្មភាពជាក្រុមៗ ទាំងទ្រង់ទ្រាយធំ និងតូច ហើយក្នុងចំណោមនោះ ភាគច្រើនត្រូវបានសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងកំពុងឃុំខ្លួនក្នុងពន្ធនាគារ។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា កិច្ចប្រតិបត្តិការនេះ ក៏កាន់តែសកម្មឡើង បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបង្ក្រាបក្មេងទំនើង ដោយគ្មានការលើកលែង និងគ្មានការយោគយល់ ពោលដាច់ខាតត្រូវតែដាក់ពន្ធនាគារ។ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស […]

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ។

  នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។     ក្នុងឱកាសនៃជំនួប, លោក Chris Larsen នាយកប្រតិបត្តិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលេីគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកេីតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។ ជាមួយគ្នានោះ លោក Chris Larsen និងលោកស្រី Lyna Lam បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាពរបស់មូលនិធិពុទ្ធសាសនិកខ្មែរ ដែលបានចូលរួមថែរក្សា និង អភិរក្ស វប្បធម៌ ប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិក តាមរយៈការកសាងវត្តអារាម ពិសេសនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងក៏បានបង្ហាញពីបំណងចូលរួមចំណែកជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជានៅតាមទីជនបទផងដែរ។   ជាការឆ្លើយតប, […]