
ភ្នំពេញ)៖ អំពើក្បត់ក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក ត្រូវបានគេនិទានចារក្នុងក្រាំងមាសអស់រយៈពេលជាង៨០ឆ្នាំមកហើយ អំពីឈ្មោះរបស់លោក វិដគុន គ្វិស្លីង (Vidkun Quisling) នៅប្រទេសន័រវេស កាលសម័យសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៥ ដែលលោកបានចូលដៃជាមួយអាណាចក្រ ណាស៊ីប្រឆាំងប្រទេសរបស់ខ្លួនឯង !
បើតាមពិនិត្យលក្ខណៈជាក់ស្ដែង សម រង្ស៊ី កាន់តែអាក្រក់ជាង Quisling ទៅទៀត ពីព្រោះ សម រង្ស៊ី មិនត្រឹមតែសហការនឹងសត្រូវប៉ុណ្ណោះទេ ប៉ុន្តែនៅនិយាយបង្អាប់អាវុធរបស់ជាតិខ្មែរខ្លួនឯង និងលើកតម្កើងសមត្ថភាពសត្រូវ ខណៈប្រទេសកម្ពុជា និងប្រជាជនខ្មែរ នៃសាច់ឈាមដើមកំណើតនៃមាតុភូមិរបស់ខ្លួន កំពុងរងនឹងឈាមហូរដោយអំពើឈ្លានពានរបស់ថៃ។
ក្នុងប្រវត្តិសាស្រ្តពិភពលោក សម រង្ស៉ី ប្រហែលអាចដណ្តើមបានជ័យលាភីជាជនក្បត់ជាតិលើសជនក្បត់របស់ប្រទេសន័រវេសទៅទៀត។ ដូច្នេះ សម រង្ស៉ី អាចក្លាយជាជនក្បត់ជាតិថ្មីក្នុងប្រវត្តិសាស្រ្តពិភពលោក !
ដោយ៖ រាស្រ្តខ្មែរ !
