
បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋខ្មែររស់នៅក្បែរច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់អ្នកសារព័ត៌មានអំពីករណីដែលយោធាថៃ បានរាយលួសបន្លា ថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
ប្រជាពលរដ្ឋខ្មែរ បានឲ្យដឹងបែបនេះ ក្នុងឱកាសក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស បានចុះសង្កេតការណ៍ទៅដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលជាភូមិសាស្រ្តទាហានថៃ យកបន្លាលួស និងកង់ឡានដាក់ព័ទ្ធភូមិឋានប្រជាពលរដ្ឋខ្មែរ៕
