ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មសម្រេចផ្អាកមិនឱ្យដំណើរការជាបណ្តោះអាសន្ន ចំពោះរោងចក្រចិនមួយកន្លែង ក្នុងខេត្តបាត់ដំបង ដែលធ្វើឲ្យលេចធ្លាយសារធាតុរាវ និងបង្ហូរទឹកកខ្វក់ ចូលទៅក្នុងស្ទឹងសង្កែ

ក្រសួងឧស្សាហកម្មសម្រេចផ្អាកមិនឱ្យដំណើរការជាបណ្តោះអាសន្ន ចំពោះរោងចក្រចិនមួយកន្លែង ក្នុងខេត្តបាត់ដំបង ដែលធ្វើឲ្យលេចធ្លាយសារធាតុរាវ និងបង្ហូរទឹកកខ្វក់ ចូលទៅក្នុងស្ទឹងសង្កែ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចធ្វើការផ្អាកមិនឲ្យរោងចក្រចិនមួយកន្លែង ដែលមានឈ្មោះ Phoenix Industrial CO.,LTD.ស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយកំណត់ឲ្យផ្អាកដំណើរការជាបណ្តោះអាសន្ន នូវរាល់សកម្មភាពផលិតកម្ម របស់រោងចក្រ ក្រោយពីបានរកឃើញថា៖រោងចក្រនេះបានបង្កធ្វើឲ្យលេចធ្លាយនូវសំណល់រាវ (ទឹកកខ្វក់) បង្ហូរហូរចូលទៅក្នុងទឹកស្ទឹងសង្កែ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ។

បើយោងតាមលិខិតរបស់ក្រសួងឧស្សាហកម្ម ចុះថ្ងៃទី៤ខែសីហា ឆ្នាំ២០២៣ ក៏បានឱ្យដឹងដែរថា៖ក្រុមហ៊ុនហ្វីនិក អ៊ិនដាស្រ្ទៀល(ឯ.ក) បានធ្វើឱ្យលេចធ្លាយនូវសំណល់រាវ(ទឹកកខ្វក់)ហូរចូលទៅក្នុងស្ទឹងសង្កែ ថែមទាំងបណ្ដាលឱ្យទឹកស្ទឹងសង្កែ ប្រែជាពណ៌ខ្មៅខុសប្រក្រតី និងមានសារធាតុបំពុល ធ្វើឱ្យងាប់ត្រីមួយចំនួន ហើយនេះក៏ជាលើកទី៣ ដែលបង្កឱ្យមានផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរទៀតផង ។

  

nmr