ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឈ្មួញដឹកជញ្ជូននិងប្រមូលទិញព្រៃឈើចម្រុះកំពុងមមាញឹកក្នុងការដឹកជញ្ជូនផលអនុផលព្រៃឈើជារៀងរាល់ថ្ងៃ លោកប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំរក្សាភាពស្ងៀមស្ងាត់

អុសព្រៃកំពុងត្រូវប៉ាន់ពីសំណាក់ឈ្មួញបំផ្លាញព្រៃឈើដឹកជញ្ជូនជារៀងរាល់ថ្ងៃ ខណៈមន្ត្រីជំនាញមូលដ្ឋាន ដេកលក់បើកភ្នែក

ឈ្មួញដឹកជញ្ជូន និងប្រមូលទិញព្រៃឈើចម្រុះ កំពុងមមាញឹកក្នុងការដឹកជញ្ជូនផលអនុផលព្រៃឈើជារៀងរាល់ថ្ងៃ ប៉ុន្តែហាក់បីដូចជាមិនទើសភ្នែក សមត្ថកិច្ចជំនាញនៅមូលដ្ឋាននោះទេ។
យោងតាមប្រភពនៅទីនោះឲ្យដឹងថាឈ្មួញដែលដឹក ជញ្ជូនផលអនុផលព្រៃឈើចម្រុះ យ៉ាងសកម្មនោះមានឈ្មោះ ធានី រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ពួកឈ្មួញទាំងនោះប្រើមធ្យោបាយឡានកូរ៉េចំណុះពីរតោនកន្លះ ពណ៌ស១ គ្រឿងពាក់ ផ្លាកលេខ,កំពង់ចាម 3A – 1926 ប្រមូលទិញនិងដឹកចេញពីចំណុចភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ការដឹកជញ្ជូនបទល្មើសព្រៃឈើ យ៉ាងអាណាធិបតេយ្យនេះ គេសង្កេតឃើញថាកើតឡើងក្នុងកំឡុងពេលបោះ ឆ្នោតរួចថ្មីៗនេះ។ ពាក់ព័ន្ធបញ្ហានេះមហាជនមានចម្ងល់ថា តើមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន បានជ្រាបដែរឬទេ? បើបទល្មើសទាំងនោះដឹកកាត់ ស្នាក់ការរដ្ឋបាលព្រៃឈើដែលមានមន្ត្រីជំនាញឈរជើងនៅទីនោះជាច្រើនកន្លែងផងដែរ ឬមួយថាមន្ត្រីជំនាញទាំងនោះ ដេកបិទភ្នែក តែដៃប្រមូលលាបសក្ការៈ ទើបមើលមិនឃើញឡានទាំងនោះ។
ទាំងនេះគឺជាការលើកឡើងរបស់មហាជន តែប៉ុណ្ណោះដោយឡែក លោកមាន ស៊ីតូ នាយសង្កាត់រដ្ឋបាលព្រៃ ឈើស្ទោង ពុំអាចទាក់ទងសុំការបំភ្លឺបានទេ។ ក្នុងនោះមហាជនសូមសំណូមពរដល់មន្ទីរពាក់ព័ន្ធ ជា ពិសេស លោកប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មេត្តាចាត់វិធានការបញ្ជាមន្ត្រីក្រោមឱវាទ ធ្វើការបង្ក្រាបទប់ស្កាត់ បទល្មើសព្រៃឈើ ដែលនៅសល់បន្តិចបន្តួចនេះឲ្យបានគង់វង្ស។
    
nmr