តាមរយៈការសម្រង់សម្ដីដែលបង្ហោះនៅលើបណ្តាញសង្គមតេឡេក្រាមផ្លូវការ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ កន្លងទៅ មានអ្នកលុបប៊ី ចង់ដាំកញ្ឆា នៅស្រុកខ្មែរ ខ្ញុំមិនដឹងថា ស្រុកណាធ្វើទេ ប៉ុន្ដែសម្រាប់ខ្ញុំ ទស្សនៈខ្ញុំ គឺខ្ញុំប្រឆាំងដាច់ខាត ទោះបីវាចូលចំណូលយ៉ាងមិចក៏ដោយ តែមិនចំណេញសម្រាប់កូនចៅខ្មែរ។ គេថា ដាំដើម្បីផ្គត់ផ្គង់ទៅឱ្យផ្នែកសុខាភិបាល, ប្រទេសថៃ គេចង់ធ្វើមានអ្នកលុបប៊ី ។
ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ខ្ញុំសូមនិយាយជាចំហរតែម្តង អត់មានថយក្រោយទេ, សំខានយើងគ្រប់គ្រងបានឬអត់? គ្រាន់តែយើងមិនអនុញ្ញាតផងហ្នឹង ចាប់ប៉ុន្មានដងនៅតាកែវហ្នឹង ទម្រាំតែយើងបើកទៀត តើទៅណា ? ស្របច្បាប់ យើងគ្រប់គ្រងយ៉ាងម៉េច ហើយខ្ញុំថា ដំណាំមានរាប់ម៉ឺនមុខទៅដាំស្អីអាហ្នឹង (កញ្ឆា) និយាយឲ្យច្បាស់តែម្តង ពីណាគាំទ្រ ខ្ញុំមិនគាំទ្រទេ ទស្សនៈខុសគ្នា តែខ្ញុំមិនគាំទ្ររឿងដាំកញ្ឆា នៅស្រុកខ្មែរ ។