ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង អំពាវនាវឱ្យចាត់វិធានការកាត់បន្ថយគ្រោះទឹកជំនន់ដ៏មហន្តរាយ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំមួយ នៅថ្ងៃទី១៧ ខែសីហា ដើម្បីសិក្សានិងចាត់ចែងការទប់ទល់នឹងទឹកជំនន់ និងជួយសង្គ្រោះ ព្រមទាំងការងារស្តារការកសាងឡើងវិញ បន្ទាប់ពីគ្រោះមហន្តរាយ។

នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យចាត់វិធានការកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយក្នុងឆ្នាំនេះ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលដំណាំ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ។

កិច្ចប្រជុំខាងលើបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះប្រទេសចិននៅតែស្ថិតក្នុងរដូវទឹកជំនន់ធំនៅឡើយគ្រប់តំបន់ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវតែតម្កល់ទុកសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាអាទិភាព។ ប្រភព៖ The Star

nmr