ព័ត៌មានថ្មីៗ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ អង្គការមួយចំនួនតូចលើកឡើងអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ក្នុងការលាបពណ៌

ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងអ្នកស្រាវជ្រាវតាមដានព្រឹត្តិការណ៍សង្គមបានហៅការលើកឡើងរបស់អង្គការមួយចំនួនតូចនៅក្រៅប្រទេសអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ក្នុងការលាបពណ៌ និងបំផ្លាញរូបភាពទាំងក្រុមដទៃទៀត ឬក៏ប្រជាជាតិដទៃទៀត ដែលមិនចំណុះជាមួយក្រុមគ្នាគេ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ការលើកឡើងរបស់អង្គការបរទេសមួយចំនួនតូចអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ហើយរាជរដ្ឋាភិបាលកម្ពុជាមិនយកចិត្តទុកដាក់នោះទេ ហើយវាជាក្បាលម៉ាស៊ីនក្នុងការលាបពណ៌តតាមរយៈព័ត៍មានដែលជាដំណើរការរបស់អង្គការនោះឯង។ ដូច្នេះអង្គការនេះ មាននិន្នាការមានបក្ខពួក គេបំផ្លាញរូបភាពទាំងក្រុមដទៃទៀត ឬក៏ប្រជាជាតិដទៃទៀត ដែលមិនចំណុះជាមួយក្រុមគ្នាគេ ដូច្នេះគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ។
ទាក់ទងការលើកឡើងរបស់អង្គការមួយចំនួននៅក្រៅស្រុកអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ចាក់ថា ទី១. សិទ្ធិមនុស្សយើងនិយាយពីការគោរពនៃសិទ្ធិអ្នកដទៃទៀតដែលគាំពារដោយច្បាប់ ដូច្នេះសិទ្ធិមនុស្ស គឺនិយាយតាមច្បាប់នេះឯង ដែលត្រូវគៅរពគ្នាទៅវិញទៅមក សិទ្ធិមានព្រំដែនដែលមិនរំលោភអ្នកដទៃទៀត។ ហើយបើសិទ្ធិមនុស្សនៅក្នុងរបបបប្រជាធិបតេយ្យធំធេងណាស់ គឺការគោរពគ្នាទៅវិញទៅមក។ ហើយរយៈពេលកន្លងមកគេយកអ្វីដែលជាពាក្យប្រជាធិបតេយ្យសេរីភាពរបស់គេរំលោភអ្នកដទៃទៀត។ ហើយបើនិយាយពីសិទ្ធិក្នុងរបបប្រជាធិបតេយ្យ គឺការទទួលខុសត្រូវ ដែលគេនិយាយជាភាសាច្បាប់ គេថានីតិរដ្ឋ ដូច្នេះការអនុវត្តនីតិរដ្ឋរបស់រដ្ឋាភិបាលកម្ពុជាហេតុដូចម្តេចបានគេមិនគាំទ្រ ក៏ប៉ុន្តែគេតម្រូវឲ្យកម្ពុជាទៅជាប្រទេសនីតិរដ្ឋ អាស្រ័យហេតុដូច្នេះអ្វីដែលគេនិយាយ គឺយើងមិនសូមយកចិត្តទុកដាក់ទេ៕
May be an image of 1 person and standing
nmr