ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អគ្គលេខាធិការអាស៊ាន អបអរសាទរ ឯកឧត្តម ហេង សួរ ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងការងារ

អគ្គលេខាធិការអាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានផ្ញើសារអបអរសាទរជូនឯកឧត្តម ហេង សួរ ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសារលិខិតអបអរសាទរដែលចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែសីហា ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្ដៅ និងសូមជូនពរដល់ឯកឧត្តមដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់សភាជាតិនីតិកាលទី៧»។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន មានជំនឿចិត្តយ៉ាងមុតមាំថានៅក្រោមការដឹកនាំរបស់ឯកឧត្តម ជាមួយបទពិសោធន៍យ៉ាងសម្បូរបែប និងយូរឆ្នាំ នៅក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជាអាចនឹងចូលរួមចំណែកយ៉ាងអស្ចារ្យដល់អាទិភាពរបស់អាស៊ាន និងគំនិតផ្ដួចផ្ដើមនានា នៅក្រោមកិច្ចប្រជុំនៃរដ្ឋមន្ត្រីក្រសួងការងារអាស៊ាន (ALMM) និងយន្ដការពាក់ព័ន្ធ ទាំងឡាយ។

 

nmr