ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ មហាឧបាសិកា ប៊ុន សាមលេន និងឧបាសក គីម ទូច ព្រមទាំងបុត្រ និងចៅ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ និងចៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រ និងចៅ លោកជំទាវ ប៊ុន សុថា និងឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងបុត្រ និងចៅ ដែលត្រូវជាកូនបង្កើត កូនប្រសារ ចៅ ចៅទួតទាំងអស់ បានរៀបចំពិធីបុណ្យ ខួបគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធ ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា […]
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចេញសារពិសេស ពាក់ព័ន្ធស្ថានភាព និងការដាំដើមឈើនៅតំបន់ភ្នំតាម៉ៅនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំ ដើម្បីកំណត់និយាមការតំបន់ភ្នំតាម៉ៅ ជាតំបន់អភិរក្ស និងព្រៃការពារជារៀងរហូត។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការសម្រេចរបស់សម្តេច កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ដោយបានលុបលិខិតបទដ្ឋានទាំងអស់ ដែលអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍភ្នំតាម៉ៅនេះ។ ដើម្បីដោះស្រាយដាំកូនឈើឡើងវិញ ឱ្យបានលឿន និងឱ្យទាន់ក្នុងរដូវភ្លៀង សម្តេចបានចេញបញ្ជាឱ្យកម្លាំងអង្គរក្ស១ពាន់នាក់ ទៅធ្វើសកម្មភាពជួយឈូសឆាយដី និងដាំកូនឈើ តំបន់នោះដោយប្រើគ្រឿងចក្រចំនួន១១៣គ្រឿង ដើម្បីធ្វើដីឱ្យបានល្អ និងដាំកូនឈើនៅទីនោះ។ សម្តេចតេជោ បានបញ្ជាក់ថាសម្រាប់ដីដែលដាំកូនឈើ យើងសុទ្ធតែដាំកូនឈើប្រណីតតែម្តង ហើយដែលឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ បានចេញបទបញ្ជាឱ្យមេបញ្ជាការកងអង្គរក្ស ឱ្យបញ្ជាអ្នកដែលទទួលខុសត្រូវលើការងារដាំដុះនៅទីនោះ ប្រែក្លាយដីដែលបានឈូសឆាយនេះទៅជាសួនព្រៃ សួនដាំដើមឈើ ឬចម្ការដាំដើមឈើរ ដែលសុទ្ធតែជាឈើប្រណីត ហើយមិនយូរប៉ុន្មាន បងប្អូននឹងឃើញលទ្ធផលដ៏ល្អប្រសើរ ប៉ុន្តែដើម្បីចៀសវាងនូវការភាន់ច្រឡំ និងការមួលបង្កាច់ដោយពួកអគតិមួយចំនួន ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់សារជាថ្មីឱ្យក្រសួងកសិកម្ម […]
នៅទីស្នាក់ការកណ្តាល នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មការ អនុគណៈកម្មការ និងយុវជនកាកបាទក្រហមកម្ពុជា ជាសមាជិកពេញសិទ្ធិ និងអ្នកសង្កេតការណ៍នៃវេទិកាយុវជនលេីកទី២ សរុបចំនួន ៦០នាក់។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖ – ពិភាក្សាឆ្លងរបៀបវារៈ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលេីកទី២០ និងវេទិកាយុវជនលេីទី២ និងទិសដៅការងារបន្ត។ – ពិនិត្យ និងពិគ្រោះយោបល់លេីភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកម្នាក់ៗក្នុងអំឡុងពេលត្រៀមរៀបចំកិច្ចប្រជុំ។ – បញ្ហាផ្សេងៗ៕