កម្សាន្ត ព័ត៌មានថ្មីៗ ព័ត៌មានអន្តរជាតិ

រម្មណីយដ្ឋានទឹកធ្លាក់ធម្មជាតិស្រែអំពិល បានក្លាយជារម្មណីដ្ឋានបែបទំនើប

សហគមន៍ទេសចណ៍ និងអាជ្ញាធរមូលដ្ឋាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តក្នុងឱកាសបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ខណៈរម្មណីយដ្ឋានទឹកធ្លាក់ធម្មជាតិស្រែអំពិល ទំនើបទាន់សម័យ។

រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ធម្មជាតិស្រែអំពិល បានអភិវឌ្ឍន៍រយៈពេលជាង៦ឆ្នាំបានប្រែក្លាយពីតំបន់គ្មានការទៅលេងកម្សាន្តរហូតដល់ក្លាយជារមណីយដ្ឋានដ៏ទាក់ទាញនិងទំនើប ព្រោះសមិទ្ធិផលជាច្រើនត្រូវបាន កសាងដោយក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងសហគមន៍ជាមួយនឹងការរីកចម្រើនឥឈប់។

អាជ្ញាធរឃុំក្តុលសែនជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅលេងកម្សាន្ត និង ស្វែងយល់ពីបរិស្ថាននិងធម្មជាតិនៅទឹកធ្លាក់ធម្មជាតិស្រែអំពិល។
ក្រុមការងារយុវជនជាច្រើននាក់ដែលបានទៅលេងដល់ទីនោះ ទទួលបានការឧបត្ថម ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ដើម្បី ចុះសិក្សាស្វែងយល់ កាលពីថ្ងៃទី១ខែតុលា ឆ្នាំ២០២៣។

nmr