ព័ត៌មានថ្មីៗ

តុលាការសម្រេចដោះលែងពិធីការិនីទូរទស្សន៍ My TV ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលងឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV បាននៅក្រៅឃុំបណ្តោះអាសន្នហើយនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានដាក់ពាក្យស្នើសុំនៅក្រៅឃុំកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
ដីកាសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ចេញដោយលោកកកូយ សៅ ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះ។ ដោយលោកចៅក្រម កូយ សៅ បានបញ្ជាក់ថា ការឲ្យនៅក្រៅឃុំបណ្តោះអាសន្នពុំប៉ះពាល់ដលឮនីតិវិធីនៃការស៊ើបសួរឡើយ ដូច្នេះតុលាការគប្បីអនុញ្ញាតឲ្យជនត្រូវចោតបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
មេធាវីការពារឲ្យកញ្ញា មាន ពេជ្ររីតា បានដាក់លិខិតស្នើសុំដោះលែងកូនក្តីខ្លួនឲ្យនៅក្រៅឃុំទៅប្រធានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដោយបានលើកហេតុផលចំនួន ៦ចំណុច រួមមានៈ ផ្អែកតាមអង្គហេតុ និងភស្តុតា គឺមានវិមតិសង្ស័យ និងពុំទាន់មានភស្តុតាងជាក់លាក់ណាមួយ ដែលបញ្ជាក់ថា កូនក្ដីខ្លួនពិតជាបានប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោស នៅឡើយទេ ។ នីតិវិធីនៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌បានបញ្ចប់ ។ ហេតុនេះ ការសម្រេចឱ្យកូនក្ដីខ្លួនបាននៅក្រៅឃុំ គឺមិនអាចប៉ះពាល់ដល់ការប្រមូលភស្តុតាងឡើយ។
សូមជម្រាបថា នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួន និងបញ្ជូនកញ្ញា មាន ពេជ្ររីតា ទៅសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់លោកឧកញ៉ា ហេង សៀ ដោយចោទប្រកាន់ថា កញ្ញា មាន ពេជ្ររីតា លួចទូរស័ព្ទ និងចាក់លើខ្លួនឲ្យរបួសនៅក្នុងឡានបណ្តាលឲ្យរងរបួសធ្ងន់។
ទាក់នាយឧត្តមសេននីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ចំពោះសំណុំរឿងលោកឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានប្តឹងចោទប្រកាន់គ្នាទៅវិញទៅមក គឺត្រូវស្រាវជ្រាវឡើងវិញ ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញា។
+4
nmr