ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

ពិតជាជើងខ្លាំងមែន ទិញដីមិនឱ្យលុយហើយ ប្តឹងចាប់ម្ចាស់ដីដាក់គុកហ្នឹងទាមទារយកដីថែមទៀត

ខ្ញុំបាទឈ្មោះ យ៉ាត វ៉ាន់ដេត និងភរិយា ជាជនរងគ្រោះរឿងដីធ្លី នៅ ភូមិទួលប្រសើរ ឃុំបាក់អន្លង់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានការតូចចិត្តយ៉ាងខ្លាំងចំពោះការសម្រេចសាលក្រម របស់ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យលោក អ៊ុំ ចាន់ថុល បានសម្រេចកាត់ក្តីយ៉ាងអយុត្តិធម៌បំផុតចំពោះរូបខ្ញុំបាទនិងភរិយា។

អាស្រ័យដូចនេះ សូមស្នើរអោយសម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាជួយរកយុត្តិធម៌ឲ្យប្អូនផង មានតែសម្ដេចបង និងឧត្តមទេ ដែលអាចជួយប្អូនបាន បុគ្គល វ៉ាលីហៀប ខាងលើនេះ បានទិញដីប្អូន តម្លៃ 11,2500 ដុល្លារ ដោយអោយត្រឹមតែលុយកក់ចំនួន 37.000 ដុល្លារតែប៉ុណ្ណោះ បន្ទាប់មកក៏ប្ដឹងទៅតុលាការទាមទារយកដីប្អូនទាំងអស់ ហើយតុលាការខេត្តឧត្តរមានជ័យ ដែលមានលោក អ៊ុំ ចាន់ថុល ជាប្រធានបានសម្រេចកាត់ដីប្អូន 45ហិចតា ព្រមទាំងអោយប្អូនសងសំណង 40 លានរៀលបន្ថែមទៀត ទៅឱ្យបុគ្គលឈ្មោះ វ៉ា លីហៀប ។

រឿងនេះអយុត្តិធម៌ខ្លាំងណាស់សម្រាប់ប្អូននិងក្រុមគ្រួសារ លុយកក់ត្រឹមតែ 37.000$តែប៉ុណ្ណោះ បែរជាប្រធានសាលាដំបូងខេត្តឧត្តរមានជ័យលោក អ៊ុំចាន់ថុល កាត់ដីប្អូនតម្លៃ 112,500$ អោយទៅភាគីអ្នកទិញឈ្មោះ វ៉ា លីហៀបទៅវិញ ព្រមទាំងសងសំណង 40 លានរៀលពីលើថែមទៀត។

អាស្រ័យដូចបានជម្រាបខាងលើ សូមសម្តេចមហាបរវរធិបតីនិងឯកឧត្តមបង មេត្តាជួយផ្ដល់ភាពយុត្តិធម៌ ឲ្យប្អូនផង មានតែសម្តេចនិងឯកឧត្តមបងទេ អាចជួយប្អូននិងក្រុមគ្រួសារ អោយទទួលបាននូវភាពយុត្តិធម៌ឡើងវិញ សូមគោរពដឹងគុណនឹងអរគុណចំពោះឯកឧត្តមបងពីចម្ងាយ សូមអរគុណ…….

nmr