ជីវិតនិងសង្គម

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យគ្រូឧទ្ទេសចូលរួមអនុវត្តន៍អនុសាសន៍ “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ”

ក្នុងសុន្ទរកថាបិទបញ្ចប់វគ្គ វិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យគ្រូឧទ្ទេស ចូលរួមអនុវត្តន៍អនុសាសន៍របស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានជោគជ័យលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់សិក្ខាកាមក្រោមពាក្យស្លោក “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ”។

 

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ការបណ្តុះបណ្តាលនេះជោគជ័យបានតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺអាស្រ័យទាំងស្រុងទៅលើគ្រូឧទ្ទេសទាំងអស់ដែលត្រូវបំពញភារកិច្ចរបស់ខ្លួនតាមអ្វីដែលក្រសួង និងសាលាបានដាក់ជូនដោយក្នុងនោះគ្រូឧទ្ទេស ចាំបាច់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីធានាពីប្រសិទ្ធភាពនៃការផ្ទេរចំណេះដឹង ក្នុងរយៈពេលដ៏ខ្លីនេះដែលទាមទារឱ្យមានមេរៀនប្រកបដោយភាពទាក់ទាញ ងាយស្រួលយល់ ឆាប់ចេះ និងមានការចុះអនុវត្តផ្ទាល់ក្នុងរោងជាង។

nmr