ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឡាវ ស្នើកម្ពុជាពិនិត្យពិចារណាលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អច្រករបៀងដឹកជញ្ជូន


រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ បានស្នើដល់ភាគីកម្ពុជា ឱ្យពិនិត្យពិចារណាទៅលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការកែលម្អច្រករបៀងដឹកជញ្ជូន ដើម្បីបង្កើនលំហូរទំនិញ និងទេសចរណ៍ទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ ការស្នើនេះ បានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារទ្វេភាគី នាប្រទេសឡាវ ជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលចុងសប្តាហ៍មុន។

ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹងថា ជំនួបពិភាក្សានេះ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងប្រទេសកម្ពុជា និងឡាវដែលជាប្រទេសមានភូមិផងរបងជាប់គ្នា។នាឱកាសនោះឯកឧត្តម ង៉ាមប៉ាសុង ម៉ុងម៉ានី( Ngampasong Muongmany )រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ ក៏បានថ្លែងដោយស្នើឱ្យភាគីកម្ពុជា ជួយពិនិត្យពិចារណាទៅលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបង្កើនការកែលម្អច្រករបៀងដឹកជញ្ជូន និងបង្កើនលំហូរទំនិញ-ទេសចរណ៍-សេវា រវាងប្រទេសពីរ។

nmr