ក្នុងនោះមានជាង ៩០ ភាគរយនៃអ្នកបោះឆ្នោត បានបោះឆ្នោតត្រឹមត្រូវ និងមិនធ្វើឱ្យខូចសន្លឹកឆ្នោត ដូចការអំពាវនាវរបស់ក្រុមប្រឆាំង។
Related Articles
អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ ចុះពិនិត្យកម្លាំងកងទ័ពសម្រាប់ត្រៀមអន្តរាគមន៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ភ្នំពេញ : នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ បានចុះពិនិត្យកម្លាំងនៅអង្គភាពមួយចំនួន ដែលរួមមាន វិទ្យាស្ថានកងទ័ពជើងគោក, បញ្ជាការដ្ឋានការពារកោះ-ឆ្នេរ, បញ្ជាការដ្ឋានកងវិស្វកម្មអគ្គបញ្ជាការ, សាលានាយទាហានសកម្ម និងកងពលតូចលេខ៧០ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីត្រៀមអន្តរាគមន៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នៅចំពោះមុខថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងអំពីសភាពការណ៍រាតត្បាតជំងឺកូវី-១៩ នៅលើសាកលលោក ក៏ដូចជាសភាពការណ៍កូវីដ-១៩ នៅក្នុងតំបន់ និងនៅកម្ពុជា។ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានក្រើនរំលឹកអំពីការបង្កើនការយកចិត្តទុកដាក់ដល់ការគ្រប់គ្រងកម្លាំងនៅតាមបណ្ដាអង្គភាពទាំងអស់ ដោយហាមការចេញចូលក្នុងបន្ទាយ ជំរុំស្នាក់នៅ ដែលនាំឲ្យប៉ះពាល់រាលដាលឆ្លងជំងឺកូវីដ-១៩ ដល់អង្គភាព។ ទន្ទឹមនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រៀប ត្រៀមលក្ខណៈជាស្រេច ដើម្បីអន្តរាគមន៍នៅពេលណាមានបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។ បន្ថែមលើនេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានឲ្យថ្នាក់ដឹកនាំ មេបញ្ជាការ ត្រួតពិនិត្យឡើងវិញ អំពីការចាក់វ៉ាក់សាំងចំពោះកងទ័ព និងគ្រួសារកងទ័ពដែលមិនទាន់បានចាក់៕
ក្រុមចោរកំរើកឡើងម្ដងទៀតហើយ កាន់តែហ៊ានទៅៗ ដោយធ្វើសកម្មភាពចូលលួចក្នុងផ្ទះប្រជាពលរដ្ឋ គ្មានខ្លាចញញើតសមត្ថិច្ចសូម្បីតែបន្តិច
ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋរស់ នៅក្នុងខេត្តប៉ៃលិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភូមិឃុំ ពុំមានសុវត្ថិភាព ដោយម្នាក់ៗ មានការរងារស្ទើរតែដេកមិនលក់បក់មិនល្ហើយ ខណ:ក្រុមចោរ ចាប់ផ្តើមចេញសកម្មភាពយ៉ាងអាណាធិបតេយ្យ ដើរលួចទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចញញើតនឹងសមត្ថិច្ចសូម្បីតែបន្តិច។ ជាក់ស្តែង មានក្រុមចោរ គ្នា ២នាក់ ចូលទៅលួចទ្រព្យសម្បត្តិ ក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងទាំងកណ្តាលថ្ងៃត្រង់យ៉ាងរលូន ពេលម្ចាស់ កំពុងជាប់រវល់ ភ្លេចខ្លួន។ ហេតុការណ៍ ក្រុមចោរមានគ្នា ២នាក់ ជិះម៉ូតូ ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើង នៅវេលាម៉ោង ១២ និង ៥៤នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅចំណុចក្បែរកន្លែងស្តុកស៊ីម៉ង់តិ៍ លឹម សេង ក្នុងភូមិរថគ្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មន្រ្តីនគរបាល បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សុខ ចំរើន ភេទស្រី អាយុ ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ […]
យានយន្តជិត ៩.០០០ គ្រឿងបានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី នាថ្ងៃទីមួយ នៃការបើកដំណើរការសាកល្បង
ភ្នំពេញ៖ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលាឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងនោះដែរយើងសង្កេតឃើញថា មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។ សូមជម្រាបជូនដែរថា៖ ក្នុងចំណោមយានយន្តជិត៩.០០០គ្រឿងនោះ ក៏មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ ក្នុងថ្ងៃនោះ។ គួរបញ្ជាក់ផងដែរថា៖ ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្បើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕