ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាព នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅទូទាំងកម្ពុជា

ក្នុងពិធីអបអរសាទរទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រពកោះពេជ្ររាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ប្រធានបទ នៃទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១នេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទិវាជនមានពិការភាពនេះ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកពីការតស៊ូ ទាមទារនូវសិទ្ធិចូលរួមក្នុងសង្គម របស់ជនមានពិការភាពនៅទូទាំងពិភពលោក ដែលបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំង នៅក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ។

nmr