ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មានអមដំណើរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួម ប្រកាសប្រធានអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា  នៅសាលមហោស្រប ខេត្តក្រចេះ។

ក្រចេះ: នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មានអមដំណើរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ចូលរួមប្រកាសប្រធានអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មការកណ្តាល ជាប្រធានក្រុមការងារគណបក្ស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម សរ ចំរុង សមាជិកគណៈកម្មការកណ្តាល អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។

នាឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះជាច្រើនរូបទៀត៕

សូមអានសុន្ទរកថា និងរបាយការណ៍ទាំងស្រុង

 

ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្ត ថ្លែងក្នុងពិធីប្រកាស តែងតាំងប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ក្រចេះ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤

 

សូមគោរព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាទី គោរពដ៏ខ្ពង់ខ្ពស់ !

សូមគោរព ឯកឧត្តម សោម សឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាទីគោរព

សូមគោរព ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់!

សូមគោរព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ ជាទីគោរពដ៏ខ្ពង់ខ្ពស់!

សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ

គណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជាទីគោរព!. ឯកឧត្តម លោកជំទាវ លោក លោក លោកស្រីសមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីគោរព និងជាទីមេត្រី!

 

ជាបឋម តាងនាមគណៈកម្មាធិការគណបក្សខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវ ការអបអរសាទរយ៉ាងក្លៀវក្លា និងសូមអនុញ្ញាតធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ប្រកបដោយក្តីរំភើបរីករាយឥត ឧបមាចំពោះវត្តមាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែល បានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង ប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នាឱកាសដ៏ថ្លៃថ្លានេះ។ វត្តមាន ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត បានបង្ហាញពីការស្រឡាញ់ដ៏កក់ក្តៅបំផុត និងការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងលើកទឹកចិត្តយ៉ាងធំធេងដល់យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា

គណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់នៃខេត្តក្រចេះ ក្នុងការអនុវត្តតួនាទី ភារកិច្ចជូនបក្ស និងរដ្ឋ។ ខ្ញុំបាទក៏ ការងារគ សូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ចំពោះ ក្នុងគណៈអធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គពិធីទាំងមូលដែលបានអញ្ជើញចូលរួមក្នុង ពិធីប្រកាសតែងតាំងប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នាពេលនេះ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទសូមអនុញ្ញាតគោរពជម្រាបជួបដោយសង្ខេបអំពីសភាពការណ៍ ទូទៅ លទ្ធផលការងារគណបក្ស និងការងារក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តនៅខេត្តក្រចេះ ដូចតទៅ៖

១. សភាពការណ៍ទូទៅ:

ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នីតិកាលទី៦ នៃរដ្ឋសភា និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង ភាពស្វាហាប់ពោរពេញដោយថាមពលរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណក្នុងដំណាក់កាលជាបន្តបន្ទាប់ គោល នយោបាយ និងកំណែទម្រង់នានា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈ អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត ក្រចេះទាំងមូលបានចូលរួម និងខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានឆន្ទៈមោះមុត ពុះពាររាល់ការលំបាកដោយឈរលើស្មារតីសាមគ្គី សហការ និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ បង្ការ ទប់ ស្កាត់ និងបង្ក្រាបបទល្មើស ពង្រឹងការអនុវត្តច្បាប់ និងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព” យ៉ាងខ្ជាប់ខ្ជួន ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយសង្គមបាន ល្អប្រសើរ។ ជាក់ស្តែងនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅ ដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌។ កត្តាសន្តិភាព និងស្ថិរភាពសង្គមបានបង្កើនភាពអនុគ្រោះដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជន ដោយបានជំរុញការអភិវឌ្ឍលើវិស័យ អាទិភាពសំខាន់ៗ របស់ខេត្តរួមមាន៖ វិស័យកសិកម្ម ការកសាង ជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការ អប់រំបណ្តុះបណ្តាលធនធានមនុស្ស ការថែរក្សាសុខុមាលភាព ការអភិវឌ្ឍវិស័យទេសចរណ៍ និងអគ្គិសនី ជាដើមមានការរីកចម្រើនជាលំដាប់។ ការផ្តល់សេវារដ្ឋបាលតាមអង្គភាព ការិយាល័យច្រកចេញចូលតែ មួយខេត្ត ក្រុង ស្រុក និងតាមយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់បានអនុវត្តយ៉ាងម៉ត់ចត់ កៀក ជាប់មូលដ្ឋាន រហ័សតាមការកំណត់ និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋ។ លើការ ដោះស្រាយបញ្ហានានា អាជ្ញាធរគ្រប់ថ្នាក់ និងមន្ត្រីជំនាញបានខិតខំដោះស្រាយ ឆ្លើយតបតាមរយៈការចុះ ធ្វើវេទិកាក្រុមប្រឹក្សាខេត្ត វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងការចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ចំពោះ សំណើ និងសំណូមពរប្រជាពលរដ្ឋត្រូវបានដោះស្រាយ និងបន្តដោះស្រាយតាមរយៈការដាក់បញ្ចូល ទៅក្នុងផែនការប្រចាំឆ្នាំ កម្មវិធីវិនិយោគខេត្ត និងប្រើប្រាស់ថវិការដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព និងមូលនិធិឃុំ សង្កាត់តាមបណ្តាឆ្នាំនីមួយៗជាបន្តបន្ទាប់។ ទន្ទឹមនេះ សំណើ និងសំណូមពរធំៗហួសពី សមត្ថកិច្ចខេត្ត អាជ្ញាធរខេត្ត និងមន្ទីរជំនាញ បានសិក្សាស្នើសុំទៅក្រសួង-ស្ថាប័នថ្នាក់ជាតិជួយដោះស្រាយហើយជាលទ្ធផលរាជរដ្ឋាភិបាលបានឆ្លើយតប និងដោះស្រាយជាបន្តបន្ទាប់។

២.អំពីការងារគណបក្ស ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា : គណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានធ្វើការប្រជុំយ៉ាងទៀងទាត់ ដើម្បីធ្វើការពង្រឹងរបៀបរបបការងារ តួនាទីភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្ត។ បច្ចុប្បន្នខេត្តមានគណៈកម្មាធិការគណបក្ស ខេត្តចំនួន ៨១នាក់ ស្រី ៥នាក់ គណៈអចិន្ត្រៃយ៍គណបក្សខេត្តសរុប ២៧នាក់ ស្រី ២នាក់។ គណៈ កម្មាធិការគណបក្សក្រុង ស្រុកសរុប ២៩៦នាក់ ស្រី ៣៧នាក់ គណៈអចិន្ត្រៃយ៍គណបក្សក្រុង ស្រុក សរុប ៧៥នាក់ ស្រី ១១នាក់ គណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សមន្ទីរ-អង្គភាពសរុប ១.៧២៥នាក់ ស្រី ៦២៥នាក់ គណៈកម្មាធិការគណបក្សឃុំ សង្កាត់សរុប ១.២៧៨នាក់ ស្រី ២៥២នាក់ គណៈអចិន្ត្រៃយ៍គណបក្សឃុំ សង្កាត់សរុប ៣៧៧នាក់ ស្រី ៨៤នាក់ សាខា ក្រុមបក្សសរុប ១៧.២៨០ក្រុម និងមានសមាជិកគណបក្សសរុបទូទាំងខេត្តចំនួន ១៦៧.៨៨៩ នាក់ ស្រី ៨៧.៩៩៧នាក់។ សមាជិកគណបក្សជាយុវជនអាយុ១៨-៣៥ឆ្នាំ ចំនួន ៨៥.៧៩៤នាក់ ស្មើ នឹង ៥១% នៃចំនួនសមាជិកបក្ស។ ខេត្តមានគណៈចលនាចំនួន៤ ក្នុងនោះគណៈចលនាមហាជនចំនួន ៧នាក់ ស្រី ១នាក់ គណៈចលនាយុវជនចំនួន ១៩នាក់ ស្រី ៣នាក់ គណៈចលនាស្រ្តីចំនួន ៧នាក់ គណៈចលនាសហជីពចំនួន ២២នាក់ ស្រី ១នាក់ គណៈចលនាអង្គការសមាគម និងដៃគូរអភិវឌ្ឍន៍ចំនួន

៨នាក់។ដើម្បីពង្រឹងការដឹកនាំរបស់គណបក្សគ្រប់ថ្នាក់ គណៈកម្មាធិការគណបក្សខេត្តបានយកចិត្តទុកដាក់ លើកកម្ពស់ការយល់ដឹងដល់សមាជិកបក្ស គណៈចលនាមហាជនគ្រប់ផ្នែក និងក្រុមការងារយុវជនគណ បក្សគ្រប់ថ្នាក់ក្នុងការអនុវត្តតួនាទីភារកិច្ច និងការកែសម្រួលបំពេញបន្ថែមរចនាសម្ព័ន្ធតាមការកំណត់ ដើម្បី កសាង និងពង្រឹងការងារគណបក្សឱ្យកាន់តែរឹងមាំថែមទៀត។ ផ្អែកលើមូលដ្ឋាននេះ បានក្លាយជាគ្រឹះដ៏រឹង មាំក្នុងការពង្រឹងនយោបាយសតិអារម្មណ៍ដល់សមាជិកគណបក្ស និងប្រជាជននៅតាមមូលដ្ឋាន ធ្វើឱ្យ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ទទួលបានលទ្ធផលយ៉ាងត្រចះ ត្រចង់សម្រេចបាន ដែលទទួលបានសម្លេងគាំទ្រ ១២០.៥៥០សម្លេង ស្មើនឹង ៧២,៦២% និងទទួល បានអាសនៈ ២៤៤អាសនៈ លើ ៣០០អាសនៈ ឃុំឈ្នះដាច់ចំនួន ៧ឃុំរួមមាន៖ ឃុំកំពង់ដំរី ឃុំខ្សាច់ អណ្តែត ឃុំព្រែកសាម៉ាន់ ឃុំកោះជ្រែង ឃុំបឹងចារ ឃុំអូរកណ្តៀរសែនជ័យ និងឃុំរលួសមានជ័យ។ ទទួលបានមុខតំណែងជាមេឃុំ ចៅសង្កាត់ទាំង ៤៨ឃុំ-សង្កាតក្នុងខេត្ត ក្នុងនោះមេឃុំជាស្ត្រីចំនួន ៥នាក់ ជំទប់ ទី១/ចៅសង្កាត់រងទី១ ចំនួន ៤៧នាក់ ស្រី ១២នាក់ ជំទប់ទី២/ចៅសង្កាត់រងទី២ ចំនួន ៧នាក់ ស្រី ២ នាក់ និងសមាជិកក្រុមប្រឹក្សាចំនួន ១៤២នាក់ ស្រី ៥១នាក់។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ នៃរដ្ឋសភា ប្រជាជនមានឈ្មោះបោះឆ្នោត

ផ្លូវការសរុប ២៣១.៨៣៧នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន ១៤៣.៤១៨សម្លេង ស្មើនឹង ៧៩,១៩% គិតជាអាសនៈ ៣/៣អាសនៈ។ ប្រៀបធៀបការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៃសម្លេងគាំទ្រ ១២០.៥៥០សម្លេង កើនចំនួន ២២.៨៦៨សម្លេង ស្មើនឹង ១៥,៩៤% ប្រៀបធៀបការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ សម្លេងគាំទ្រ ១០៩.៧៧៨ សម្លេង កើនចំនួន ៣៣.៦៤០សម្លេង ស្មើនឹង ២៣.៤៥% និងប្រៀបធៀបការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៃសំឡេងគាំទ្រ ៨២.៣២២សម្លេង កើនចំនួន ៦១.០៩៦សម្លេង ស្មើ និង ១៤,៧៨%។

 

ជ័យជម្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ បានសបញ្ជាក់ពីការស្រឡាញ់ គាំទ្រ និងជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស និងរាជរដ្ឋាភិបាល ដែល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន និងជាយុវជន ជំនាន់ថ្មីប្រកបដោយឆន្ទៈមោះមុត គុណធម៌ និងសមត្ថភាព។

 

៣. អំពីលទ្ធផលការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត : នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចាត់តាំងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។ អនុវត្តតាមគោល ការណ៍ និងសេចក្តីណែនាំនានារបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រុមការងារបានដាក់ចេញនូវផែនការ និងគោលដៅជាយុទ្ធសាស្រ្តដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្ត គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ក្រុមការងារគណបក្សគ្រប់ថ្នាក់ចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ដើម្បីជំរុញកសាង ពង្រឹង និងពង្រីកសមាជិកគណបក្សសម្រេចបាន ៨៥% ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយធានាបាននូវបរិមាណ គុណភាព ចលនា និងការបំពាក់បំប៉នគោលជំហរ សតិអារម្មណ៍នយោបាយរបស់សមាជិកគព នៃ គុណភាព ការចិញ្ចឹម ស់សមាជិកគណបក្សជាប់ជាប្រចាំ ព្រមទាំងការពង្រឹងអង្គការចាត់តាំងគណបក្សនៅមូលដ្ឋាន សម្រេចបានជ័យជម្នះ យ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី និងទទួលបានលទ្ធផល អាណត្តិទី៥ ឆ្នាំ២០២២ និងការក្នុងស្រុក និងការឧបត្ថម្ភស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ព្រមទាំងការឧបត្ថម្ភថវិកាជូន ដល់ក្រុមគ្រួសារសពដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ដោយបានបើកដំណើរការសកម្មភាព សេដ្ឋកិច្ច ២០២១ មក។ សង្គមក្នុងប្រទេសឡើងវិញលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មីចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ជាមួយគ្នានេះជោគជ័យធំៗសម្រេចបានក្នុងបេសកម្មរបស់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិ ដែលបន្តរក្សាបាននូវកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសនានានៅលើសកលលោក តាមរយៈការ ផ្តល់ជំនួយ និងកម្ចីប្រើប្រាស់ចំគោលដៅក្នុងការអភិវឌ្ឍ និងដោះស្រាយជូនប្រជាជន ដើម្បីរក្សាបាននូវ លំនឹងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកើនឡើងជាបន្តបន្ទាប់ ព្រមទាំងការផ្តល់ជំនួយអន្តរាគមន៍ បន្ទាន់ផ្សេងៗជូនប្រជាជនដែលជួបការលំបាក ខ្វះខាត រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និង ការ ផ្តល់ជំនួយឧបត្ថម្ភផ្សេងៗទៀត ដែលប្រជាពលរដ្ឋទូទៅកំពុងតែទទួលផល។

ជោគជ័យ និងប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧នៃរដ្ឋសភា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ទូទាំងប្រទេស និងនិយាយដោយឡែកនៅក្នុងខេត្តក្រចេះ ដែល សមិទ្ធផលទាំងនេះផ្ដើមចេញពីកម្មវិធីនយោបាយ និងគោលនយោបាយស្របទៅនឹង់សភាពការណ៍ ហើយ អនុវត្តបានប្រកបដោយប្រសិទ្ធភាព និងបានពង្រីកប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាបាន យ៉ាងធំធេងដោយប្រជាជនរីករាយ ស្រឡាញ់ និងជឿទុកចិត្តលើគណបក្ស។ ហើយសមិទ្ធផលទាំងនេះ នៅ ដក់ជាប់ក្នុងបេះដូងប្រជាជនមិនងាយសាបរលាប ដោយបានពង្រឹង ពង្រីកសមាណចិត្តគាំទ្រលើគណបក្សប្រជាជនកម្ពុជាដោយឥតងាករ ដែលធ្វើឱ្យយើងទាំងអស់គ្នានឹងទទួលបានជ័យជម្នះជារៀងរហូត។

៥. អំពីការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤

 

ខេត្តក្រចេះ ស្ថិតក្នុងមណ្ឌលភូមិភាគទី៨ រួមមាន៖ ខេត្តក្រចេះ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនៈគិរី មានចំនួន ៦អាសនៈ។ មានអង្គបោះឆ្នោតសរុបចំនួន ១.៧៧៤នាក់ ក្នុង នោះគណបក្សប្រជាជនកម្ពុជាចំនួន ១.៤១៧នាក់ គណបក្សភ្លើងទៀងចំនួន ៣៣៤នាក់ គណបក្ស ហ៊្វុនស៊ិនប៉ិចចំនួន ១៦នាក់ គណបក្សខ្មែររួបរួមជាតិចំនួន ២នាក់ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួន ៥នាក់។ ដោយឡែកនៅខេត្តក្រចេះ មានអង្គបោះឆ្នោតចំនួន ៣០៣នាក់ ក្នុងនោះ តំណាងរាស្ត្រ មណ្ឌលក្រចេះ ៣នាក់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ៣០០នាក់ មកពីគណបក្សប្រជាជនកម្ពុជា ២៤៤នាក់, គណបក្សភ្លើងទៀន ៥៥នាក់ គណបក្សហ៊្វុនស៊ិនប៉ិច ១នាក់ ។

គណៈកម្មាធិការគណបក្សខេត្តក្រចេះ បានត្រៀមផែនការសកម្មភាពរួចរាល់ សម្រាប់ឆ្ពោះទៅកាន់

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយប្ដេជ្ញា រក្សាអង្គបោះឆ្នោតឲ្យបាន១០០% នៃផែនការ ៥/៦អាសនៈ និងខិតខំកៀរគរកម្លាំងគណបក្សដទៃចូលរួម បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចឲ្យបាន ៦/៦អាសនៈ។

– សម្តេចកិត្តិសង្គហបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ !

– ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីគោរព និងជាទីមេត្រី !

តាងនាមគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម សម្ដែងការអបអរសាទរយ៉ាងក្លៀវក្លា និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ផ្តល់សេចក្តីទុកចិត្តចាត់តាំងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម សរ ចំរុង ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។ យើងខ្ញុំ មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម នេត្រ តត្រា ដែលត្រូវបានចាត់តាំងជាប្រធានក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្តក្រចេះ នឹងដឹកនាំការងារក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀម។ យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ សូមប្ដេជ្ញាចូលរួមយ៉ាងសកម្ម ដើម្បីចូលរួមគាំទ្រ និងអនុវត្តកម្មវិធី នយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើនូវ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព។ ជាពិសេសក្នុងឱកាសដ៏ ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នានឹងទទួលប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្រាប់ជាទិសដៅក្នុងការអនុវត្តការងារបន្តដើម្បីសម្រេចបានជោគជ័យ ថ្មីៗថែមទៀត។

ជាទីបញ្ចប់ ខ្ញុំបាទសូមគោរពជូនពរបវមហាប្រសើរជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។

សូមអរគុណ !

 

nmr