ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចធិបតីអរគុណប្រជាពលរដ្ឋ ខេត្តកោះកុងដែលបានបោះឆ្នោតគាំ ទ្រគណបក្សប្រជាជននាពេលកន្លងមក ……….

នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នេះសម្តេចមហាបវរធិបតី ហ៊ន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអរគុណចំពោះការគាំទ្ររបស់បងប្អូនអ្នកខេត្តកោះកុងតាមរយៈការបោះឆ្នោតកន្លងទៅ។ ដូច្នេះគណបក្សមានតែការប្ដេជ្ញាចិត្តដើម្បីបម្រើបងប្អូនឲ្យកាន់ តែល្អពីមួយឆ្នាំទៅមួយឆ្នាំដើម្បីឲ្យបានផលកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

 

សម្តេចធិបតីមានប្រសាសន៍ថា៖ «សូមអរគុណណាស់ចំពោះការគាំទ្ររបស់បងប្អូនអ្នកខេត្តកោះកុងតាមរយៈការបោះឆ្នោតកន្លងទៅ»។

 

សម្តេចបន្តនៅក្នុងខេត្តកោះកុងទាំង មូលមានប្រជាជន ៨៣% ទៅបោះឆ្នោតក្នុងនោះ៨២.៥%បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលបានបញ្ជាក់អំពីការពេញចិត្ត និងគាំទ្រទៅដល់ការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជាដែលរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ហើយក៏ស្ម័គ្រចិត្តផ្ដល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំបម្រើប្រជាពលរដ្ឋរួមទាំងអ្នកកោះកុងផងដែរ ។

 

សម្តេចបន្តថា ជាមួយនឹងបងប្អូនដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដូច្នេះគណបក្សមានតែការប្ដេជ្ញាចិត្តដើម្បីបម្រើបងប្អូនឲ្យកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំដើម្បី ឲ្យបានផលកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

 

សម្តេចថ្លែងនៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្ម ចំនួន ១១ ០០០នាក់ នៅខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕

——————

nmr