ព័ត៌មានថ្មីៗ

សម្តេចធិបតី បញ្ជាឲ្យបិទទាំងស្រុងក្លឹបបាញ់កាំភ្លើង ២កន្លែង នៅខេត្តព្រះសីហនុ

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យបិទចោលក្លឹបបាញ់កាំងភ្លើងទាំងពីរដែលមាននៅខេត្តព្រះសីហនុតែម្តង និងមិនអនុញ្ញាតឲ្យបើកថ្មីនោះទេ។

 

សម្តេច បានបន្តថា ក្លឹបបាញ់កាំភ្លើងរបស់ឯកជនតែបើកហើយគឺត្រូវតែមានសិទ្ធិទិញកាំភ្លើង និងទិញគ្រាប់។ ដូច្នេះអ្នកមកលេងខេត្តព្រះសីហនុមិនចាំបាច់ទៅរៀនបាញ់កាំភ្លើងនោះទេ ហើយទីតាំងកងទ័ពមិនបាច់អនុញ្ញាតឲ្យបើកអាជីវកម្មឲ្យស៊ីវិលទៅរៀនបាញ់នោះទេគឺទុកឲ្យទាហា នហ្វឹកហាត់ទៅ។

 

ជាមួយនេះសម្ដេចអធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើសេចក្តីព្រាងការណែនាំ គឺមិនអនុញ្ញាតឲ្យមានការបើកកន្លែងបាញ់កាំភ្លើងនៅទូទាំងប្រទេសបន្តទៀតទេ ហើយធ្វើបច្ចុ ប្បន្នភាពកន្លែងមានស្រាប់ហើយនិងត្រួតពិនិត្យមើលបច្ចេកទេសបើមិនត្រឹមត្រូវគឺបិទចោលតែម្ដង៕

nmr