អាជ្ញាធរ មូលដ្ឋានស្ដាប់មិនឮ មើលមិនឃើញពីការឈឺចាប់របស់ប្រជារាស្ត្រ។» គឺមានចរិកញុះញង់ បំភ្លៃការពិត និងមានចេតនាបំពុលសង្គម ខណៈដែលវីដេអូឃ្លីបនេះ មិនមែនជាវីដេអូ និងសកម្មភាពកើតឡើងនៅក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះនោះទេ។
Related Articles
នៅចាំលោកតាទេ? ពេលនេះលោកតាបានត្រឡប់ទៅផ្ទះវិញហើយ អរគុណកងទ័ពអាវស!
លោកតាវ័យ ៩២ឆ្នាំ ដែលបានឆ្លងមេរោគកូវីដ១៩ ហើយត្រូវបានកូនប្រុសក្រាបសំពះដល់ដីជូនដំណើរទៅព្យាបាលជំងឺនោះ នៅពេលនេះបានក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ ព្យាបាលឲ្យជាសះស្បើយ និងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ។ គួររម្លឹកថា លោកតាវ័យ ៩២ឆ្នាំ រស់នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានឆ្លងមេរោគកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យមកទទួលទៅសម្រាកព្យាបាលកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅពេលនោះគេឃើញកូនប្រុសរបស់គាត់មានវ័យចំណាស់ដែរនោះ បានក្រាបសំពះជូនដំណើរលោកតាឡើងរថយន្តពេទ្យ។ រូបភាពក្រាបសំពះដល់ដីស្មើបាតជើងលោកឪពុកដែលវ័យជរាទៅហើយនោះ ធ្វើឲ្យមហាជនសម្តែងការអាណិតអាសូរក្តុក្តួលក្នុងចិត្ត ហើយត្រូវបានមហាជនចែករំលែកតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក៕
កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting)
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម METOKI Masahiko អគ្គនាយកសហភាពប្រៃសណីយ៍សកល ឯកឧត្តម Vinaya Prakash Singh អគ្គលេខាធិការសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក តំណាងក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២៨០រូប។ កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានអ្នកចូលរួមពីប្រទេសចំនួន ២៤ ក្នុងចំណោមប្រទេសជាសមាជិកសរុបចំនួន ៣២, សហភាពប្រៃសណីយ៍សកល សហគមន៍ប្រៃសណីយ៍តាមតំបន់, សហករប្រៃសណីយ៍ និងអ្នកសង្កេតការណ៍ពីបណ្តាប្រទេសមួយចំនួន ក្នុងគោលបំណង ដូចខាងក្រោម៖ – ពិនិត្យតាមដានការអនុវត្តការងារផ្សេងៗ ដែលកំណត់ដោយសេចក្តីសម្រេចនៃមហាសន្និបាត – ដាក់ចេញវិធានសម្រាប់ប្រតិបត្តិការសេវាប្រៃសណីយ៍អន្តរជាតិរវាងប្រទេសជាសមាជិក – រក្សាទំនាក់ទំនងជាមួយរដ្ឋបាលប្រៃសណីយ៍នៃប្រទេសសមាជិក – […]
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាវាគ្មិនកិត្តិយស កម្មវិធីចែករំលែកបទពិសោធន៍ដល់និស្សិតមកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ដល់និស្សិតឆ្នាំទី២ ឆមាសទី១ ដែលមកពីមហាវិទ្យាល័យ ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សរុបចំនួន ៨៧១នាក់ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ទីតាំងទី១-ទួលស្លែង។