នៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕
Related Articles
សម្ដេចតេជោ ហ៊ុន សែន ស្នើឥណ្ឌា ជំរុញឲ្យមានការហោះហើរត្រង់មកកម្ពុជា ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍
នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២ នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសឥណ្ឌាបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ជូនចំពោះសម្ដេចតេជោ និងបានជម្រាបជូនសម្ដេចតេជោថា ការចូលរួមប្រជុំរបស់ឯកឧត្តមនៅកម្ពុជា គឺទទួលបានជោគជ័យបានទ្វេភាគី និងក្របខណ្ឌពហុភាគី ក្នុងន័យនេះ ឯកឧត្តមសូមគោរពនូវការអបអរសាទរ ចំពោះជោគជ័យរបស់កម្ពុជាក្នុងភាពជាប្រធានអាស៊ាន។ ឯកឧត្តមមានប្រសាសន៍ជំរាបជូនសម្តេចតេជោ ពីគោលបំណងនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្លូវ ពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសមីយ៉ាន់មារ ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា និងសហប្រតិបតិការក្នុងក្របខណ្ឌអាស៊ាន មេគង្គ គង្គា លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការពារជាតិ ដោះមីន វិនិយោគ និងអភិវឌ្ឍសហគមន៍ ព្រមទាំងជួសជុលប្រាង្គប្រាសាទ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណចំពោះគោលបំណង នៃការពង្រីកកិច្ចសហប្រតិបត្តិការដែលបានលើកឡើងដោយ ឯកឧត្តមរដ្ឋមន្រ្តី។ សម្តេចតេជោបានលើកទឹកចិត្តឲ្យមានការសិក្សាបញ្ចប់លើផ្នែកបច្ចេកទេស ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរផង និងកិច្ចសន្យាគាំពារវិនិយោគផង ។ សម្តេចតេជោក៏បានស្នើដល់ភាគីឥណ្ឌា ជំរុញឲ្យមានការហោះហើរត្រង់សម្ដេចតេជោ ហ៊ុន […]
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃរបស់អ្នកសារព័ត៌មាន ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤–
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ហើយបាននិងកំពុងប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គាំទ្រដល់ការប្រកបសកម្មភាពអាជីពរបស់ខ្លួនប្រចាំថ្ងៃ។ ឯកឧត្តម បានបន្ថែមថា នេះជាដំណើរឆ្ពោះទៅមុខក្នុងការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្រោយធម្មនុញ្ញនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរួច កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសរុបចំនួន ១ ២០០ ក្បាលហើយ ត្រូវបានសមាគមសារព័ត៌មាន និងអ្នកសារព័ត៌មាន (ទាំងអាជីព និងមិនមែនអាជីព) យកទៅប្រើប្រាស់ ដោយពួកគេបានដាក់តាមខ្លួនសម្រាប់ការងារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ក្រោយថ្ងៃប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួចមក ក្រសួងព័ត៌មានបានទទួលសំណើសុំកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីយកទៅប្រើប្រាស់ ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មាន ព្រមទាំងសំណើសុំពីអ្នកផលិតមាតិកាផងដែរ ជាបន្តបន្ទាប់។ មកទល់ពេលនេះចំនួនកូនសៀវភៅធម្មនុញ្ញដែលបានស្នើសុំ មានចំនួនសរុប ៨ ០០០ ក្បាលហើយ ខណៈក្រសួងព័ត៌មានកំពុងបន្តទទួលបានការស្នើសុំជាបន្តបន្ទាប់ទៀត។ ក្រសួងព័ត៌មាន នឹងរៀបចំការផ្តល់ជូននូវកូនសៀវភៅធម្មនុញ្ញ ដែលត្រូវបានស្នើសុំទាំងនេះ ក្នុងក្របខណ្ឌនៃការចែកជូនដោយឥតគិតថ្លៃ។ កាយវិការរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មាន […]
រដ្ឋបាលខេត្តកំពត កិច្ចប្រជុំត្រួតពិនិត្យការងារអភិរក្សធនធានជលផល និងការគ្រប់គ្រងព្រៃកោងកាងតំបន់ឆ្នេរ
រសៀល ថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរ អង្គភាពជំនាញ បានទទួលស្វាគមន៍ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូក្រសួង ដើម្បីប្រជុំត្រួតពិនិត្យការងារអភិរក្សធនធានជលផល និងការគ្រប់គ្រងព្រៃកោងកាងតំបន់ឆ្នេរ ក្នុងខេត្តកំពត។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន÷ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ប្រធានមន្ទីរទេសចរណ៍ខេត្ត អភិបាលស្រុកទឹកឈូ លោកស្រីនាយកទីចាត់ការ ផែនការ និងវិនិយោគសាលាខេត្ត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត ប្រធានការិយាល័យភូមិបាលស្រុកទឹកឈូ […]