ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank នៅទីក្រុងគូឡាឡាំពួ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក Dato’ Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank នាល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី។

 

សូមបញ្ជាក់ថាធនាគារ Maybank បានចាប់ផ្ដើមសកម្មភាពធុរកិច្ចនៅកម្ពុជាពីខែធ្នូ ឆ្នាំ ១៩៩៣ ជាមួយនឹងការបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។ នាពេលបច្ចុប្បន្ន ធនាគារ មានសាខារបស់ខ្លួនរហូតដល់ ២១សាខា ដោយមាន ១៣សាខា ស្ថិតនៅក្នុងរាជធានីភ្នំពេញ ។

 

nmr