ព័ត៌មានថ្មីៗ

រសៀលថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ

បានអនុញ្ញាតឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មអណ្តើក ស្រុកចិត្របុរី តំណាងដោយលោក អ៊ុន ដារ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ចូលរាយការអំពីគម្រោងចុះមូលដ្ឋានឃុំ នៅថ្ងៃ៩ ខែមីនា ឆ្នាំ២០២៤ ខាងមុននេះ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុក បានប្រគល់នូវថ្នាំពេទ្យចំនួន៨កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីសហការជាមួយស្រុក តំណាងអោយឯកឧត្តម ដើម្បីយកទៅប្រគល់ជូនមណ្ឌលសុខភាពស្រុកចិត្របុរី ទុកប្រើប្រាស់តាមការចាំបាច់ និងតាមស្ថានភាពនៃជំងឺ។ ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានផ្ញើរការជូនពរ សូមអោយក្រុមការងារធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងជោគជ័យការងារ៕

 

nmr