ព័ត៌មានថ្មីៗ

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អំពាវនាវឲ្យប្រជាជនបញ្ឈប់​ការធ្វេី​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​

ភ្នំពេញ ៖ ស្ថានទូតកម្ពុជា​ប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពាវនាវឲ្យប្រជាជនបញ្ឈប់​ការធ្វេី​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​។
ការអំពាវនាវនេះធ្វើឡើងស្របពេលដែលស្ថានទូត បានជួយសម្របសម្រួល ពលករ/ពលករខ្មែរ ចំនួន១៦នាក់ និង​កុមារ​២នាក់​ ឲ្យបានវិលមកកម្ពុជាវិញ ក្រោយពីពួកគេបានទៅរស់នៅ និងធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។
តាមស្ថានទូតប្រជាជនខ្មែរដែលចំណាកស្រុកខុសច្បាប់ទៅប្រទេសម៉ាឡេស៊ីនេះ ​នឹង​មកដល់​អាកាស​យាន​​ដ្ឋាន​​​អន្តរជាតិ​​​​​​​ភ្នំពេញ​តាមជើងយន្ត​ហោះ​អាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃ​ទី​០១​ ខែ​មិថុនា​ វេលា​ម៉ោង ០៥:៣៥នាទី​ល្ងាច។៕
nmr