ព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលឌីជីថលចល័តលើឡានក្រុងដំបូងបង្អស់នៅកម្ពុជា ចាប់ផ្តើមដំណើរការហើយ!

មិនមែនជាឡានក្រុងធម្មតា តែជារថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុត និងអ៊ីនធឺណិតល្បឿនលឿន ដែលអាចផ្តល់ការអប់រំតាមប្រព័ន្ធទំនើប ដោយផ្ទាល់ទៅកាន់សហគមន៍ទាំងក្នុងក្រុង និងតំបន់ជនបទ។ នេះគឺ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលចល័តដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា ដែលទើបដាក់ឲ្យដំណើរការ។

 

បម្លែងពីឡាន៤៥កៅអ្ហី មជ្ឈមណ្ឌលដែលអាចផ្លាស់ទីបានគ្រប់ទិសទីនេះមានឧបករណ៍ជំនួយការសិក្សាពេញលេញ រួមទាំងកុំព្យូទ័រ កន្លែងអានសៀវភៅ តុ កៅអី និងក្តារខៀន ដែលបង្កើតបរិយាកាសស្រស់ស្រាយសម្រាប់ការស្វែងរកចំណេះដឹងថ្មី។ នេះជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការគាំទ្រពី រដ្ឋាភិបាលកូរ៉េខាងត្បូង។

 

RADIO | TELEGRAM | FACEBOOK | TIKTOK | YOUTUBE

nmr