ព័ត៌មានថ្មីៗ

ព្រឹទ្ធបុរសព្រឹទ្ធសភា អញ្ជើញដឹកនាំសម័យប្រជុំដំបូង ដើម្បីជ្រើសរើសប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា

NMR ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ –

ឯកឧត្តម សុខ ឥសាន ព្រឹទ្ធបុរសព្រឹទ្ធសភា អញ្ជើញដឹកនាំសម័យប្រជុំដំបូង ដើម្បីជ្រើសរើសប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

 

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានសម័យប្រជុំ បោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា ឯកឧត្តម ប្រាក់ សុខុន ជាអនុប្រធានទី១ និងឯកឧត្តម អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី៥។

 

 

nmr