លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងថា គណៈកម្មាធិការអាហារូបករណ៍សិស្ស និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សនិសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តយុទ្ធ របស់រាជរដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
Related Articles
អភិបាលក្រុងកំពង់ឆ្នាំងថ្មីសំណូមពរឲ្យប្រជាពលរដ្ធ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រោយពីបានដឹកនាំក្រុមការងារមន្ត្រីរាជការក្នុងក្រុងចុះប្រមូលសំរាមនៅមាត់ច្រាំងទន្លេផ្សារក្រោមបានដល់ទៅចំនួន៣០ការ៉ុងឯណោះក្នុងរយៈពេល ១ព្រឹក
ខេត្តកំពង់ឆ្នាំង ៖ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង ដែលទើបចូលកាន់តំណែងថ្មី បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅមាត់ទន្លេផ្សារក្រោម សូមមេត្តាចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនប្រមូលសំរាមរបស់ក្រុងកំពង់ឆ្នាំង ប្រមូលសំរាមយកទៅទុកដាក់តាមទីតាំងទុកដាក់សំរាមបានត្រឹមត្រូវ ។ សូមកុំបោះចោលពាសវាល ពាលកាល តាមមាត់ទន្លេ ធ្វើបាត់បង់បរិស្ថាន និងសោភ័ណភាព ដែលនាំឲ្យភ្ញៀវទេសចរមានការរិះគន់។ ការអំពាវនាវខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីលោក អភិបាលក្រុងកំពង់ឆ្នាំងថ្មីរូបនោះ បានដឹកនាំក្រុមការងារមន្ត្រីរាជការក្នុងក្រុង និងសង្កាត់ផ្សារឆ្នាំង ចុះប្រមូលសំរាមនៅមាត់ច្រាំងទន្លេផ្សារក្រោម ដែលអ្នកបោះចោលយ៉ាងអនាធិបតេយ្យ ធ្វើឱ្យក្នុងទឹកទន្លេក្លាយជាគំនរសំរាម ហើយការប្រមូលនេះ បានដល់ទៅចំនួន៣០ការ៉ុងឯណោះក្នុងរយៈពេលត្រឹមតែ១ព្រឹកប៉ុណ្ណោះ។ ទាក់ទងនឹងការចោលសំរាមខាងលើនេះដែរ ត្រូវបានមតិមហាជនលើកឡើងថា គឺដោយសារប្រជាពលរដ្ឋដែលបានទៅកំសាន្តនៅមាត់ទន្លេផ្សារក្រោម ខ្វះការយល់ដឹងពីបញ្ហាអនាម័យ បរិស្ថាន និងសោភ័ណ្ឌភាព ទើបពួកគាត់ចោលសំរាមបែបនេះ មួយចំណែកទៀតគឺគួបផ្សំនឹងអ្នកលក់ដូរមិនយកចិត្តទុកដាក់រឿងសំរាមនេះផង ទើបធ្វើឱ្យច្រាំងទន្លេផ្សារក្រោម ស្ទើរតែក្លាយជាទីលានចោលសំរាមបែបនេះ។ រយៈកាលកន្លងមក ច្រាំងទន្លេ ដែលមិនទាន់មានទឹកឡើងធំដូចឆ្នាំនេះ សំរាមបាននៅតាមច្រាំងទន្លេគ្មានទឹកពាសវាលពាសកាល ប៉ុន្តែឆ្នាំនេះ ទឹកទន្លេធំឡើងខ្ពស់ បានរុញសំរាមទាំងនោះ ឡើងមកលើ ទើបគេឃើញសំរាមឡើងជាគំនរក្បែរច្រាំទន្លេបែបនេះ ។ ហើយកន្លងទៅ អាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្លាប់បានណែនាំដល់បងប្អួនប្រជាពលរដ្ឋ […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ
នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរមកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។ ដំណើរការជួសជុលកែលម្អរនេះគ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈអោយបានល្អរួមទាំងសួនច្បារ ជាពិសេសសូមចូលរួមថែរក្សាស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្រនៃព្រះរាជាណាចកក្រកម្ពុជាយើងអោយបានស្ថិតនៅល្អគង់វង្សយូរអង្វែង៕
រថយន្តដឹកគ្រឿងសមុទ្រ៥គ្រឿង មានបង្គាជាង៦ពាន់គីឡូក្រាម មន្រ្តីជំនាញខេត្តកំពត ស្ទាក់ចាប់បាន រកឃើញមានសារធាតុគីមី
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី១៧ និង១៩ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្ត ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។ យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន ៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។ បង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរមាន ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត ៕