ក្រុមកីឡាករ កីឡាការិនីយុវជនកីឡាវាយសីកម្ពុជា ដែលដណ្តើមបានមេដាយសរុបចំនួន ១៤គ្រឿងពីការប្រកួតវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (Badminton Asia Southeast Asia Regional Junior Championships 2024) នៅប្រទេសឡាវ បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
វិលត្រឡប់មកដល់កម្ពុជាវិញរបស់យុវជនកីឡាវាយសី ទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និង ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិ
ការ។