ព័ត៌មានថ្មីៗ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពលើគម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា NMR ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤–

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ដើម្បីពិនិត្យវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើគម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

រូបថត៖ រដ្ឋសភា
———l

nmr