ព័ត៌មានថ្មីៗ

កងការពារព្រំដែនលេខ៦០១ ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការងារល្បាតតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

————————————
(កណ្តាល)៖ ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កងការពារព្រំដែនលេខ៦០១ បានចូលរួមយ៉ាងកម្ម ក្នុងការចុះ សហការជាមួយកម្លាំងចម្រុះ ដើម្បី ឈរជើងការពារ និង ចុះល្បាតទាំងថ្ងៃ ទាំងយប់ ក្នុងភូមិសាស្ត្រ នៃបណ្តាស្រុកមួយចំនួន ក្នុងខេត្តកណ្តាល។
ក្រៅពីការងារ សហការជាមួយកម្លាំងចម្រុះ និងអន្តរាគមន៍ជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏នៅតែបន្តអនុវត្តជាប់ជាប្រចាំការងារល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមាន ។
នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងកងល្បាតទី១ ដឹកនាំដោយ វរសេនីយ៍ត្រី វ៉េង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ដោយបានធ្វើការចុះល្បាត ក្នុង ភូមិសាស្ត្រ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
ជាការកត់សម្គាល់ គឺពុំមានបទល្មើស ឆ្លងដែន ឬមានបញ្ហាអសន្តិសុខ ក្នុងតំបន់នេះឡើយ។ ជាមួយនិងការងារចុះល្បាតតាមគោលដៅ របស់កងការពារព្រំដែនលេខ៦០១ គឺកម្លាំងទាំងអស់បានអនុវត្តខ្ជាប់ខ្ជួន នូវវិធានការអនាម័យរបស់ក្រួសួងសុខាភិបាល ដោយការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព៕
nmr