ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី ជំរុញឲ្យសហគ្រាសផលិតផលម្ហូបអាហារខ្មែរ ត្រូវរក្សាបាននូវស្តង់ដារអនាម័យ គុណភាពខ្ពស់ សម្រាប់ការនាំចេញទៅទីផ្សារបរទេស

ឯកឧត្តម ហែម វណ្ណឌី បានជំរុញឲ្យសហគ្រាសផលិតម្ហូបអាហារខ្មែរ ត្រូវរក្សាបាននូវស្តង់ដារគុណភាពខ្ពស់ សុវត្ថិភាព អនាម័យ និងការច្នៃប្រឌិតផលិតផលម្ហូបអាហារខ្មែរ ក្នុងគោលបំណងទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់ជាអន្តរជាតិ។

 

ការជំរុញបែបនេះរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ក្នុងដំណើរទស្សនកិច្ចទៅកាន់សហគ្រាសម្ហូបអាហារ នៃក្រុមហ៊ុន Phnom Penh Food Yummy Manufacturing ដែលជាសហគ្រាសកែច្នៃកសិកម្ម និងអាហារខ្មែរដ៏លេចធ្លោរបស់កម្ពុជា ដែលមានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបង្ហាញការគាំទ្រដល់ធុរកិច្ចក្នុងស្រុកផងដែរ។ អត្ថបទ ៖ ង៉ាន់ ទិត្យ រូបភាព ៖ រិន រចនា

 

 

nmr