

Related Articles
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់សាលារាជធានីភ្នំពេញ សូមបន្តផ្តល់រថយន្តក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដោយឥតគិតថ្លៃទៅតាមបណ្តាខេត្ត-ក្រុង និងគោលដោនានា ដោយត្រូវបន្ថែមខ្សែរត់ជាង២០០គ្រឿងទៀត លើចំនួនដែលមានស្រាប់
ការបញ្ជាក់នេះ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន រក្សាជំហបិទវិទ្យុវីអូឌី
ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈហ្វេសប៊ុកផេកផ្លូវការនៅម៉ោងជិត២រំលងអាធាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ ឲ្យដឹងថា៖ «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះ ឡើយ។ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូម ទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។» សម្តេចតេជោបានបន្ថែមទៀតថា «ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុ វីអូឌីនោះឡើយ។ ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភះ២០២៣ដោយគ្មានការកែប្រែ។ សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ជាស់លុយដែលកសាងកំហុសតាំងពីការផ្សាយ ព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ»។ សូមបញ្ជាក់VOD បានសរសេរលិខិតមួយរួចហើយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគ្រាន់តែសរសេរថា សំដែងការសោកស្តាយនិងសូមអធ្យាស្រ័យពីការយល់ច្រឡំនានា ប៉ុន្តែស្រាប់តែម៉ោងជិត១រំលងអាធាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញលិខិតសូមទោសមួយទៀត ទទួលស្គាល់កំហុសរបស់ខ្លួនជូនសម្តេចតេជោនាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចតេជោបានបញ្ជាក់ពីការទទួលយកមិនបានចំពោះការសរសេរក្នុងលិខិតនោះ ហើយស្នើរអោយក្រសួងព័ត៌មានបិទអាជ្ញាបណ្ណវិទ្យុVODនោះ៕
មន្ត្រីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វចាប់ជ្រូករស់ជិត១០០ក្បាលមកពីវៀតណាមបានដោយលំបាកលំបិនព្រោះមានរថយន្ត២គ្រឿង ពាក់ស្លាកលេខ ខ.ម និងមានបំពាក់ភ្លើងសារ៉ែនអមដំណើរចាំតាមរំដោះ
ខេត្តព្រៃវែង ៖ សត្វជ្រូករស់ជិត១០០ក្បាល ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វចាប់ឃាត់បាននៅខណៈពេលដែលឈ្មួញ កំពុងដឹកជញ្ជូននៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកកំពុងត្របែក ខេត្តព្រៃវែង។ ជ្រូកទាំងអស់នេះ ត្រូវបានក្រុមឈ្មួញ ដឹកតាមរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F 9874 គោលដៅឆ្ពោះទៅកាន់ទីផ្សារក្នុងរាជធានីភ្នំពេញ ប៉ុន្តែពេលមកដល់ចំណុចគល់ស្ពានក្បាលក្របី ក្នុងឃុំកំពង់ត្របែក ក៏ត្រូវកំលាំងមន្ត្រីជំនាញ អគ្គនាយកដ្ឋានសុខភាពសត្វ ចាប់ឃាត់បាននៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២មិថុនា។ លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមបង្ក្រាប អគ្គនាយកដ្ឋានសុខភាពសត្វនៃក្រសួងកសិកម្មបានឱ្យដឹងថា ការចាប់ឃាត់សត្វជ្រូកទាំងអស់នេះ គឺដោយសារពិនិត្យឃើញថា ជាជ្រូកដែលក្រុមឈ្មួញលួចនាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់ ហើយក្រោយពេលដែលមន្ត្រីជំនាញចាប់ឃាត់ភ្លាម ស្រាប់តែក្រុមឈ្មួញបានយករថយន្ត២គ្រឿង ពាក់ស្លាកលេខ ខ.ម និងមានបំពាក់ភ្លើងសារ៉ែននៅពីលើ មកបិទខាងមុខ១គ្រឿង និងខាងក្រោយរថយន្តមន្ត្រីជំនាញ១គ្រឿង ក្នុងបំណងចង់គាបនិងរំដោះយករថយន្តដឹកជ្រូកទៅវិញ ។ ប៉ុន្តែបន្តិចក្រោយមក ដោយឃើញមានអ្នកសារព័ត៌មានច្រើននាក់ ចុះទៅដល់និងតាមថតរូបភាពផងនោះ ទើបរថយន្តសារ៉ែនរបស់ដែលសង្ស័យស៊ីឈ្នួលការពារក្រុមឈ្មួញដែលបិទខាងមុខ បានដកថយនិងត្រឡប់ទៅក្រោយវិញ ទើបធ្វើអោយមន្ត្រីជំនាញ មានឱកាសអាចនាំយករថយន្តដឹកជ្រូកនោះ មកកាន់នាយកដ្ឋានបានដោយជោគជ័យ។ លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា គិតមកដល់ត្រឹមម៉ោង៥ល្ងាច ថ្ងៃទី១២ មិថុនា មន្ត្រីជំនាញនៅមិនទាន់បានរាប់ចំនួនសត្វជ្រូកនៅលើរថយន្តនៅឡើយទេ ដោយរង់ចាំអោយម្ចាស់មកដល់ទើបរាប់ […]