ព័ត៌មានថ្មីៗ

រាជធានី-ខេត្ត ២៥ បានបញ្ជូនបេក្ខភាពចូលរួមប្រកួតប្រជែងក្លាយជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ 

ក្នុងដំណាក់កាលបូកសរុបការដាក់ពាក្យចូលរួមប្រកួតប្រជែង ក្នុងកម្មវិធី វាយតម្លៃ និងទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល ក្រុមការងារទទួលបានបេក្ខភាពចូលរួមពីគ្រប់រាជធានី-ខេត្តទាំងអស់។ ក្នុងន័យនេះ ដើម្បីធ្វើវឌ្ឍនភាពបូកសរុបលទ្ធផលនៃការដាក់ពាក្យចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ និងដើម្បីកំណត់វិធានការបន្ត ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈចំនួន៥ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

 

nmr