Related Articles
មនុស្ស៧នាក់ស្លាប់ និង១៥នាក់ រងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅប្រទេសអាហ្វហ្គានីស្ថាន
ការបំផ្ទុះគ្រាប់បែកតាមដងផ្លូវចំនួន២ នៅក្នុងភាគខាងជើង និងខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៧នាក់ ស្លាប់ និង១៥ នាក់ផ្សេងទៀត រងរបួស។ ការបំផ្ទុះទី១ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ នៅភាគកណ្ដាលនៃទីក្រុង Mazar-i- Sharif ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ។ តំបន់នេះ ត្រូវបានគ្រប់គ្រងដោយក្រុមតាលីបង់។ នគរបាលក្រោមការដឹកនាំក្រុមអ៊ីស្លាមមួយនេះ បាននិយាយថា គ្រាប់បែកនោះត្រូវបានដាក់ក្នុងរទេះមួយនៅតាមផ្លូវ។វាបានផ្ទុះនៅពេលរថយន្តក្រុងដឹកអ្នកដំណើរក្នុងស្រុកមួយគ្រឿងបានទៅដល់។ ពួកគេនិយាយថា មនុស្ស៧នាក់បានស្លាប់ រួមទាំងក្រុមអ្នកដំណើរនៅលើរថយន្តក្រុងនោះ និងមានមនុស្ស៦នាក់របួស។ ការបំផ្ទុះទី២ បានកើតឡើងនៅពេលរសៀលថ្ងៃដដែល នៅផ្សារប្ដូរប្រាក់ក្នុងទីក្រុង Jalalabad ភាគខាងកើតប្រទេស។ ក្រុមអាជ្ញាធរនិយាយថា មនុស្ស៩នាក់រងរបួស។ ពុំមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះទាំងនោះទេ។ សន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅតែអស្ថិរភាព ដោយសារតែការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ពីសំណាក់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលប្រឆាំងនឹងក្រុមតាលីបង់៕
រាជរដ្ឋាភិបាល នឹងសាងសង់ផ្ទះជាង ៣០០ខ្នង ដល់កងកម្លាំងការពារព្រំដែន នៅខេត្តចំនួន២
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ នឹងសាងសង់ផ្ទះសម្បែងជាង ៣០០ខ្នង ជូនដល់កងកម្លាំងការពារ និងគ្រួសារ នៅព្រំដែនកម្ពុជា-វៀតណាម លើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។ ក្នុងពេលចុះពិនិត្យទីតាំងដី សម្រាប់សាងសង់លំនៅឋាន ជូនដល់កងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ មានប្រសាសន៍ថា សម្រាប់ខេត្តត្បូងឃ្មុំ ការចែកជូនដីនេះ គឺមានចំនួន៤ទីតាំង ក្នុងដីមួយឡូតិ៍ទំហំ ៣០គុណនឹង៤០ម៉ែត្រ ហើយជំរុញទៅមន្ទីររៀចំដែនដីខេត្ត ត្រូវរៀបចំប្លង់គោលដីឡូតិ៍ទាំងនោះ ។ ឯកឧត្តមបានបន្តថា ការបែងចែកដីឡូតិ៍នេះ មានដីសម្រាប់ធ្វើសាលារៀន មណ្ឌលសុខភាព ផ្សារ វត្តអារាម ស្នាក់ការភូមិ ច្រកចេញចូលតែមួយ វីរៈព្រំដែន ប៉ុស្តិ៍ការពារព្រំដែន និងរៀបចំធ្វើជាដីបម្រុងទុកជាដើម ជាមួយនឹងការអភិវឌ្ឍផ្លូវលំ បណ្ដាញទឹកស្អាត បង្គន់អនាម័យ រួមទាំងការដាំដើមឈើ លើដីដែលនៅសេសសល់ ឲ្យក្លាយទៅជាព្រៃសហគមន៍ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា […]
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ
(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម វឿង ឌិញហ្វេ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបាននូវការគាំទ្រសន្ធឹកសន្ធាប់ ដូចដែលឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ […]