រាជធានីភ្នំពេញ ៖ សាកស.ពបុរសម្នាក់ដែលជិះម៉ូតូកង់៣ទៅលោ.តទឹកសម្លា.ប់ខ្លួនពីលើស្ពានជ្រោយចង្វារ ហើយលិចបាត់កាលពី៣ថ្ងៃមុននោះ ពេលនេះស.ពជនរងគ្រោះបានអណ្តែតឡើងហើយ និងបានរសាត់តាមខ្យល់ទៅទើរនៅកំប្លោកក្បែរច្រាំងទន្លេសាប ខាងត្បូងស្ពានព្រែកព្នៅ ប្រមាណ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋដែលរកស៊ីបូមខ្សាច់នៅមាត់ច្រាំងទន្លេ បានអោយដឹងថា នៅវេលាម៉ោងប្រមាណ២និង៤០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ខណៈពេលដែលកំពុងតែបូមខ្សាច់ ស្រាប់តែ ប្រទះឃើញសាកស.ពបុរសម្នាក់បានអណ្តែតទឹក ហើយចេះតែរសាត់តាមខ្យល់មកទើរនឹងកំប្លោកនៅក្បែរច្រាំងទន្លេសាប រួចក៏បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ព្រែកតាសេក ចុះទៅស្រង់ ដើម្បីត្រួតពិនិត្យ។
តាមព័ត៌មានអោយដឹងថា បន្ទាប់ពីភ្ញាក់ផ្អើលប្រទះឃើញស.ព ក្រុមគ្រួសារក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ។
ស.ពបុរសរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារអោយដឹងថា ឈ្មោះ ព្រំ វណ្ណៈ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូកង់៣ មានលំនៅស្នាក់នៅភូមិឃ្លាំងសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រពន្ធឈ្មោះ លន់ ចាន់ឌី អាយុ៣២ឆ្នាំ ព្រមទាំងមានកូនចំនួន២នាក់ផងដែរ។
តាមក្រុមគ្រួសារអោយដឹងបន្តថា នៅវេលាម៉ោងប្រមាណជាង១យប់រំអធ្រាត្រថ្ងៃកើតហេតុ បុរសរូបនោះ បានប្រាប់ប្រពន្ធថា ចេញដឹកម៉ូយ ស្រាប់តែមកលោ.តទទឹកសម្លា.ប់ខ្លួនតែម្តង ។ ទាក់ទិននឹងមូលហេតុនេះ ត្រូវបានក្រុមគ្រួសារអោយដឹងថា បណ្តាលមកពីមូលហេតុ ជំពាក់ប្រាក់ធានាគារ និងមានទំនាស់គ្រួសារជាប្រចាំ រឿងបំណុលនោះ។ទោះបីជាយ៉ាងណា គេពុំដឹងថា ជំពាក់ប្រាក់ប៉ុន្មានឡើយ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ខែ ខែសីហា បុរសរងគ្រោះរូបនោះបានជិះម៉ូតូកង់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HZ-5832 ធ្វើដំណើរឡើងស្ពានក្នុងទិសដៅពីលិចទៅកើត ។ លុះនៅពេលជិតដល់កណ្តាលស្ពានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បុរសរងគ្រោះក៏បានលោ.តទឹកសម្លា.ប់ខ្លួនទៅក្នុងទន្លេសាបបន្សល់ទុកតែស្បែកជើង និងម៉ូតូកង់៣មួយគ្រឿងប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ភ្លាមៗក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះទៅយកម៉ូតូកង់៣ មករក្សាទុក ។ លុះ៣ថ្ងៃក្រោមមក ស.ពបុរសរងគ្រោះទើបអណ្តែតឡើងលើ ។បន្ទាប់ពីត្រួតពិនិត្យរួច ស.ពជនរងគ្រោះត្រូវបាននគរបាលប្រគល់ទៅអោយក្រុមគ្រួសារ ដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕