ព័ត៌មានជាតិ

ឃាន់មនុស្ស​ប្រុសស្រី​៧​នាក់នៅ ភោជនីយដ្ឋាន​”​វាសនា សប្បាយ សប្បាយបើកផឹកស៊ី រាំច្រៀងល្មើសនឹងបំរាមវិធានការរដ្ឋបាល

កំពត ៖ មនុស្ស​ប្រុស ស្រី ចំនួន​៧​នាក់ រាប់ទាំង​ម្ចាស់​អាជីវកម្ម​ផងដែរ ត្រូវ​សមត្ថកិច្ច​នៃ​អធិការ​ក្រុង​កំពត ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង​២១ និង​៣០​នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ ត្រង់ចំណុច​ភោជនីយដ្ឋាន យីហោ​”​វាសនា សប្បាយ សប្បាយ​” ស្ថិត​ក្នុងភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត​។

ជុំវិញ​ការបង្ក្រាប​មនុស្ស​ទាំង​៧​នាក់​ខាងលើនេះ លោក វរសេនីយ៍ឯក ហោ វណ្ណា អធិការនគរបាល​ក្រុង​កំពត បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុរិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត កម្លាំង​នៃ​អធិការ​ក្រុង​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​មនុស្ស​ចំនួន​៧​នាក់ ដែល​កំពុង​បំពាន​បើក​ការផឹកស៊ី រាំច្រៀង​ល្មើ​សនឹង​បំរាម​វិធានការ​រដ្ឋបាល​របស់​អាជ្ញាធរ និង​ក្រសួងសុខាភិបាល ស្ថិតនៅ​ភោជនីយដ្ឋាន វាសនា សប្បាយ សប្បាយ​។

លោក​អធិការ​បានបញ្ជាក់​ទៀតថា មនុស្ស​ទាំង​៧​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​៖ ទី​១-​ឈ្មោះ ជា សុខ​ហ៊ួ​រ ហៅ​ទី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត​(​ជា​ម្ចាស់​អាជីវកម្ម​),​ទី​២-​ឈ្មោះ ហ៊ីង លាវ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​(​ជា​ភ្ញៀវ​) ,​ទី​៣-​ឈ្មោះ អ៊ុយ ថង់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត​(​ភ្ញៀវ​) ,​ទី​៤-​ឈ្មោះ នី សម្ផស្ស ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​(​នារី​បម្រើ​ខារ៉ាអូខេ​) ,​ទី​៥-​ឈ្មោះ រឿន សុ​ភ័​ណ្ឌ ហៅ​ស្រី​លីង ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​(​នារី​បម្រើ​ខារ៉ាអូខេ​) ,​ទី​៦-​ឈ្មោះ យាន លក្ខិណា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​(​នារី​បម្រើ​ខារ៉ាអូខេ​) ,​និង​ទី​៧-​ឈ្មោះ គ្រី ចាន់ទី ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​(​នារី​បម្រើ​ខារ៉ាអូខេ​)​។

បច្ចុប្បន្ន​ក្រោយពី​បាន​ធ្វើ​តេស្ត​រហ័ស​ទៅលើ​មនុស្ស​ទាំង​៧​នាក់​ខាងលើ​រួចហើយ ដោយ​ឃើញ​លទ្ធផល អវិជ្ជមាន​កូ​វីដ​-១៩ សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់៕

 

nmr