ព័ត៌មានថ្មីៗ

កម្ពុជាទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណ៣០០នាក់ ក្រោមគោលការណ៍មនុស្សធម៌

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃសៅរ៍បានប្រកាសពីការទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណ៣០០នាក់មកស្នាក់នៅកម្ពុជាជាបណ្តោះអាសន្ន មុននឹងស្វែងរកប្រទេសទី៣។ ការសម្រេចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ ទទួលបានទាំងការសាទរ ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយសារតែពួកគេមើលឃើញថា ប្រមុខដឹកនាំកម្ពុជា មាន ការទាញបានផលចំណេញ តាមរយៈនយោបាយការទូត និងជាអំពើសប្បុរសធម៌ផងដែរ។ ប៉ុន្តែយ៉ាងណាដោយសារតែការទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថាន គឺចំពេលវេលានៃការរាលដាលនៃជំងឺកូវីដ-១៩ជាសកល ដូច្នេះពួកការទទួលជនភៀសខ្លួនចូលមកក្នុងប្រទេសត្រូវតែអនុវត្តដោយម៉ឺងម៉ាត់ប្រុងប្រយ័ត្នតាមវិធានសុខាភិបាល។
លោក វណ្ណី ពលរដ្ឋរស់នៅស្រុកបាកានខេត្តពោធិ៍សាត់ បានលើកឡើងថាវាជារឿងធម្មតាទៅហើយសម្រាប់ថ្នាក់ដឹកនាំកម្ពុជាដែលតែងមានចិត្តមនុស្សធម៌ចង់ជួយអ្នកជួបការលំបាក តួយ៉ាងលោកបានប្រៀបធៀបករណីទទួលជនភៀសខ្លួននេះទៅនឹងករណីដែលរាជរដ្ឋាភិបាលបានព្យាយាមផ្ដល់ជំនួយដល់ប្រទេសជិតខាងក្នុងបរិបទនៃការទប់ស្កាត់កូវីដ១៩ ខណៈដែលកម្ពុជាខ្លួនឯងក៏កំពុងដែរប្រយុទ្ធជាមួយនឹងជម្ងឺដ៏សាហាវនេះដែរ។
យ៉ាងណាទង្វើមនុស្សធម៌របស់កម្ពុជាទៅលើជនជាតិអាហ្វហ្គានីស្ថានពេលនេះ គឺនឹងត្រូវបានពិភពលោកមើលឃើញ ដូចករណីដែលកម្ពុជាទទួលនាវាវេសស្ទើរដាំអោយចូលចុះចតយ៉ាងដូច្នេះដែរ។
លោក សួន សេរីរដ្ឋា អ្នកនយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា បានរំលេចថា ពីអតីតៈកាលជាប្រទេសដែលមានប្រជាពលរដ្ឋធ្លាប់ជាជនភៀសខ្លួន រត់សង្គ្រាមទៅពឹងពាក់ប្រទេសដ៏ទៃស្នាក់នៅ ទម្រាំបានចេញទៅប្រទេសទី ៣… ពេលនេះកម្ពុជា បានក្លាយជាប្រទេសទទួលយកជនភៀសខ្លួន មកពីប្រទេសដ៏ទៃ ដើម្បីផ្តល់ជម្រកស្នាក់នៅ ផ្តល់អាហារ និងរងចាំបន្តដំណើរទៅរស់នៅប្រទេសទី ៣ ។
ពាក់ព័ន្ធនឹងការទទួលអោយជនជាតិអាហ្វហ្គានីស្ថានមករស់នៅបណ្ណោះអាន្ននេះ ពលរដ្ឋម្នាក់បានឆ្លើយតបទៅនឹងការផ្សាយរបស់វិទ្យុបរទេសនិន្នការប្រឆាំង ដែលចោទថាប្រជាជនឯងមិនទាន់រស់ស្រួលផង បែរជាទទួលគេមកចិញ្ចឹម។ ករណីនេះលោកថា កម្ពុជាទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានមករស់នៅបណ្ណោះអាន្ននេះ គឺត្រឹមតែមួយរយៈប៉ុណ្ណោះទម្រាំពួកគេអាចទទួលសិទ្ធិរស់នៅប្រទេសទី៣។
ដោយឡែកលោក ទឹម ចន ពលរដ្ឋនៅខេត្តកណ្ដាល បានលើកឡើងនូវភាពមោទក ដែលកម្ពុជាបានធ្វើកិច្ចការមនុស្សធម៌ជាបន្តនេះ។
លោកថាកម្ពុជាធ្លាប់រំបាករងទុក្ខសោកដោយសង្គ្រាម ប៉ុន្តែពេលនេះឃើញគេមានបញ្ហាលំបាកនេះ កម្ពុជាបានចូលរួមជួយគឺជារឿងល្អប្រសើរបំផុត។
ជាមួយគ្នានេះលោក សំណាង ពីខេត្តស្វាយរៀង បានលើកឡើងថា កម្ពុជាគ្មានមហិច្ឆតាលោភលន់ទេ ប៉ុន្តែកម្ពុជាមានមហិច្ឆតាមនុស្សធម៌ជាធំ។
រាជរដ្ឋាភិបាលកម្ពុជាឯកភាពទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានក្នុងចំនួនមិនលើសពី៣០០នាក់។ ផ្តល់ទិដ្ឋាការ នៅពេលមកដល់ (Visa on arrival) ដល់ជនភៀសខ្លួនខាងលើ និងអនុញ្ញាតឱ្យជនភៀសខ្លួនទាំងនោះប្រើប្រាស់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន សម្រាប់ធ្វើជាឯកសារធ្វើដំណើរ និង លើកលែងវិធានសុខាភិបាលសម្រាប់ការធ្វើដំណើរចូលមកកម្ពុជា ដល់ជនភៀសខ្លួនទាំងនោះ ដើម្បីពួកគេអាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តទៅតាមវិធានសុខាភិបាលនានា (ធ្វើតេស្ត និងធ្វើចត្តាឡីស័ក ជាដើម) ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅពេលពួកគេចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា៕
nmr