ព័ត៌មានថ្មីៗ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ក្នុងខេត្ត និងការផ្តល់សេវាសុខាភិបាលតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពក្នុងខេត្ត

នាព្រឹកថ្ងៃចន្ទទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារជាមួយ លោកអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរពេទ្យខេត្ត ក្រុង/ស្រុកទាំង៩ ការិយាល័យក្រុង/ស្រុកប្រតិបត្តិ និងមន្ត្រីពាក់ព័ន្ធ ដើម្បីជម្រុញកិច្ចការងារចំពោះមុខមួយចំនួន ក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩៖
១.ពិនិត្យ និងពង្រឹងកិច្ចការគ្រប់គ្រងបងប្អូនពលករតាមព្រំដែនចូលមកតាមច្រកនីមួយៗ ។
២.ពិនិត្យ និងពង្រឹងយន្តការគ្រប់គ្រងបងប្អូនពលករតាមមណ្ឌលធ្វើចត្តាឡីស័កតាមបណ្តាក្រុង/ស្រុកឲ្យបានហ្មត់ចត់។
៣.ពង្រឹការចាត់ចែងចំពោះការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមមណ្ឌលព្យបាលទាំងអស់ និងការដាក់អោយព្យាបាលតាមសហគមន៍តាមផ្ទះ។
៤.ពិនិត្យ ពិភាក្សា និងពង្រឹងការផ្តល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែករដ្ឋ និងមណ្ឌលសុខភាពទាំងអស់ ដើម្បីជម្រុញការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលតាមមន្ទីរពេទ្យ ការិយាល័យស្រុកប្រតិបត្តិ សូមពង្រឹងកិច្ចការជាចម្បងគឺការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ និងមេរោគបំលែងថ្មី delta ដែលកំពុងរីករាលក្នុងសហគមន៍យើង ពិសេសក្នុងខេត្តយើងតែម្តង ត្រូបសហការគ្នាជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីពាក់ព័ន្ធ ដើម្បីប្រយុទ្ធទប់ស្កាត់ការចម្លងគ្រប់មូលដ្ឋានទាំងអស់ ដោយការទទួលខុសត្រូវ និងគោរពតាមវិធានការសុខាភិបាល ។
ក្រៅពីការប្រយុទ្ធនឹងជំងឺកូវីដ១៩ ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ទីរពេទ្យ និងការិយាល័យស្រុកប្រតិបត្តិទាំងអស់ សូមយកចិត្តផងដែរ ចំពោះការផ្តល់សេវាសុខភិបាល ជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈមានក្រមសីលធម៌ និងផ្តល់សេវាឲ្យបានល្អប្រសើរថែមទៀត ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការកោតសរសើ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូពេទ្យជាទ័ពអាវស ទាំងអស់គ្នា ក្នុងការបំពេញបេសកកម្មការងារទាំងយប់ថ្ងៃប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រកបដោយភាពជោគជ័យជូនប្រជាពលរដ្ឋនាពេលកន្លងមក៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
nmr