ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកថ្មគោលដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដោយឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលាភ!

បាត់ដំបង!

នៅថ្ងៃសុក្រ៩កើតខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង១៣:២០នាទី ត្រង់ចំណុចក្រុមទី០៧ ភូមិពពាលខែ ឃុំអូរតាគីស្រុកថ្មគោល មានករណីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ

មួយកើតឡើងបង្កឡើងដោយឈ្មោះ រី សុធី ហៅម៉េស ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រស់ឃុំអូរតាគីស្រុកថ្មគោលបានរួមភេទជាមួយនឹងជនរងគ្រោះ ឈ្មោះ

រ ឡ ដ ភេទស្រីឆ្នាំកំណើតកើតថ្ងៃទី០៥ខែសីហាឆ្នាំ២០០៧មានទីលំភូមិពពាលខែឃុំអូរតាគីស្រុកថ្មគោល រហូតបានសម្រេចចំនួន ០១ លើក ។

ក្រោយកើតហេតុ ដោយមានការចង្អុលបង្ហាញពី

លោកស្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ,លោកស្រីអនុសេនីយ៍ឯក ផៃ ចាន់ដាវី អធិការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស

និងការពារអនីតិជន និងការងារយេនឌ័រ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានសហការជាមួយផ្នែកនគរបាលយុត្តិធម៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរ ងទទួលផែនការងារនគរបាលយុត្តិធម៍ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីចាត់ការតាមនីតិវិធី ។

 

nmr