ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាល បញ្ចប់កិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ឈប់ឱ្យអ្នកជំងឺកូដ-១៩ព្យាបាល ធ្វើចត្តាឡីស័កទៀត…!

ក្រសួងសុខាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ។

លិខិតរបស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការលើកលែង កាតព្វកិច្ចធ្វើចត្តាឡីស័ក ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលដូចខាងក្រោម៖

១៖ អ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ពុំតមូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃទៀតទេ។

២៖ អ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ត្រូវបានអនុញ្ញាតឲ្យបញ្ចប់ការព្យាបាល ទៅតាមលក្ខខណ្ឌខាងក្រោម៖

(ក)៖ ករណីអ្នកជំងឺកូវីដ-១៩ ពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ អនុញ្ញាតឲ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១៤ ប្រសិនបើពុំមាន រោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល៣ថ្ងៃចុងក្រោយបន្តបន្ទាប់គ្នា (ថ្ងៃទី១១ ១២ និង១៣) និងពុំតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃទៀតទេ។

(ខ)៖ ករណីអ្នកជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ ហើយចាប់ពីថ្ងៃទី៦ ទៅពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល ៣ថ្ងៃ បន្តបន្ទាប់គ្នា (ថ្ងៃទី៦ ៧ និង៨) ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង នៅថ្ងៃទី៩។

* ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន [Ag (-)] អនុញ្ញាតឲ្យបញ្ចប់ការព្យាបាល និងពុំតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ។

* ប្រសិនបើលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមាន [Ag (+)] ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ដោយខ្លួនឯងឡើងវិញនៅ២ថ្ងៃបន្ទាប់ (ថ្ងៃទី១១) ហើយអនុញ្ញាតឲ្យបញ្ចប់ការព្យាបាល

* ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន [Ag (-) និងពុំតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ។

* ក្នុងករណីពុំមានលទ្ធភាពធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង នៅថ្ងៃទី៩ អនុញ្ញាតឲ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១២ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៩ ទៅរយៈពេល ៣ថ្ងៃ បន្តបន្ទាប់គ្នា (ថ្ងៃទី៩ ១០ និង១១) និងពុំតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ទៀតទេ។

លក្ខខណ្ឌចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ដែលបានដាក់ឲ្យប្រើប្រាស់នាពេលកន្លងមក ត្រូវទុកជានិរាករណ៍។

 

អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតឲ្យបញ្ចប់ការព្យាបាល ទោះបីត្រូវបានលើកលែងកាតព្វកិច្ចចត្តាឡីស័ក ប៉ុន្តែត្រូវតែបន្តអនុវត្តវិធានការសុខាភិបាលជាធរមាន ដោយចូលរួមអនុវត្តឱ្យបាននូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕

 

nmr