Related Articles
រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីសប្បុរសជននានា ក្នុងការចូលរួមជួយគាំទ្រក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសប្បុរសជនមានដូចជា ម៉ាស និងថវិកា ដើម្បីចូលរួមគាំទ្រដល់រដ្ឋបាលខេត្តកណ្តាល ក្នុងប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។ សូមជម្រាបថា អំណោយដែលសប្បុរសជន បាននាំយកមកផ្តល់ជូនរដ្ឋបាលខេត្តកណ្ដាលនាពេលនេះរួមមាន៖ ១-លោកអគ្គនាយក សណ្ឋាគារ YONG YUAN បានជួយឧបត្ថម្ភម៉ាស់ចំនួន ១០ម៉ឺនម៉ាស និងថវិកា ៤០លានរៀល។ ២-លោកឧកញ៉ា សុខ សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន អចលនទ្រព្យ សូនីន បានជួយឧបត្ថម្ភ ម៉ាស់ចំនួន ២០កេសធំ និងថវិកាចំនួន ២០លានរៀល។ ក្នុងពិធីទទួលអំណោយនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ដែលបាននាំយកអំណោយជាសម្ភារ: និងថវិកា ឧបត្ថម្ភមកដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការបំរើឲ្យការងារ ប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល។ ឯកឧត្តម បានចាត់ទុកថា កាយវិការមនុស្សធម៌របស់ លោក […]
ទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនជូនវត្តចំនួន០៥ ក្នុងខេត្តព្រះវិហារ
(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតអោយក្រុមការងារដឹកនាំដោយឯកឧត្តម ជិន ប៊ុនធឿន បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខយកទៅប្រគេនបណ្តាវត្តចំនួន០៤ក្នុងស្រុកជាំក្សាន្ត ដែលជាតំបន់ដាច់ស្រយាលតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃនិង០១វត្តក្នុងក្រុងព្រះវិហារ នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នាឱកាសនោះ ឯកឧត្តម ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនជូន ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនថា បើទោះបីប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលបានប្រកាសបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញក៏ពិតមែន តែសូមពុកម៉ែ បងប្អូន បន្តបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃ ដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩ អោយបានខ្ជាប់ខ្ជួន ព្រោះជំងឺដ៏កាចសាហាវមួយនេះគឺនៅជុំវិញយើងគ្រប់គ្នា និងគ្រប់ពេលវេលា ហើយយើងត្រូវរៀនរស់នៅតាមគន្លងថ្មីជាមួយជំងឺមួយនេះ ។ លើសពីនេះ សម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ។ […]
មន្ត្រីជំនាញ ស្នើអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការដឹកលើសទម្ងន់ ធ្វើឲ្យខូចផ្លូវ
សៀមរាប៖ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួលលើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១៣,០០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។ បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ការអនុវត្ត ១០០% តាមការស្នើសុំរបស់អ្នកទទួលការ ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល […]